ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹកកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះក្រុមអ្នកធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ដែលបានបង្ហូរទឹកថ្នាំមានជាតិគីមីពាសពេញក្នុងភូមិធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋ និងកំពុងសម្លាប់សត្វពាហនៈនៅក្នុងមូលដ្ឋាន ។
លោកសារ៉ាយ ហ៊ាន ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភ្នំព្រឹក បានប្រាប់កោះសន្តិភាពកាលពីល្ងាចថ្ងៃទី១៣ ឧសភា ថា ក្រុមអ្នកធ្វើអាជីវកម្មរ៉ែមាសគ្មានច្បាប់ទម្លាប់នៅក្នុងស្រុកភ្នំព្រឹកកំពុងបង្កបញ្ហាធ្ងន់ធ្ងរណាស់ ដល់សុខភាពប្រជាពលរដ្ឋ និងសត្វពាហនៈនៅក្នុងមូលដ្ឋាន ដោយសារតែការបង្ហូរទឹកចំរាញ់មាសដែលមានជាតិគីមីពាសពេញនៅក្នុងភូមិ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕



ចែករំលែកព័តមាននេះ