ខេត្តក្រចេះ ៖ ប៉ូលិសតាមប្រមាញ់ចាប់បានជនដៃដល់ជាប់ចោទលើករណីឃាតកម្មគិតទុកជាមុន កាលពីវេលាម៉ោង៦យប់ថ្ងៃទី៨ ឧសភា នៅចំណុចភូមិថ្នល់ ឃុំស្វាយជ្រះ ស្រុកស្នួល គឺប្រាំថ្ងៃក្រោយ បន្ទាប់ពីជននេះបានធ្វើសកម្មភាពវាយស្ត្រីជនជាតិវៀតណាម របួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
ស្ត្រីរងគ្រោះនៅក្នុងអំពើឃាតកម្មនេះឈ្មោះហ្វាម ធីជិញ អាយុ៥៤ឆ្នាំ ជា ជនជាតិវៀតណាម ដែលបានមកស្ទាក់នៅបណ្តោះអាសន្ននៅក្នុងក្រុមហ៊ុនភូរៀង ឯជនដៃដល់ឈ្មោះផេង បូ ហៅក្តូ អាយុ២៨ឆ្នាំ ទីលំនៅភូមិកៀនឃ្លាំង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបានមកស្នាក់នៅបណ្តោះអាសន្ននៅចំណុចកើតហេតុខាងលើដែរ។ ជនដៃ ដល់រូបនេះបានធ្វើសកម្មភាពវាយសម្លាប់ស្ត្រីរងគ្រោះប្លន់យកលុយ១២ម៉ឺនរៀល និងទូរស័ព្ទដៃមួយគ្រឿង។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ