ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិ​សនី​​ខេត្ត​កំពង់​ធំ​​មាន​ការ​រិះ​គន់​​​ពី ប្រជា​​ពលរដ្ឋ​​​ និង​មន្ត្រី​រាជការ​​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​​ ៖ ក្រុម​ហ៊ុន​​ ខេម​​ជី​បូ អេឡិច​​ទ្រីក​​​​ ផៅ​វ័រខូ អ៊ែល​​​ធីឌី ​​​មាន​ទីតាំង​​​​ផ្លូវ​លេខ​​​១០២​ ភូមិ​កំពង់​​​ក្របៅ​ សង្កាត់​​កំពង់​​ក្របៅ​ ក្រុង​ស្ទឹង​​សែន ដែល​​ផ្គត់​ផ្គង់​​​ចរន្ត​​អគ្គិសនី​​​លក់​​ឱ្យ​​​ប្រជា​ពលរដ្ឋ​​​​​ និង​មន្ត្រី​រាជការ​​​ក្នុង​ខេត្ត​ ជាពិសេស​​​​​ក្នុង​ក្រុង​​​ស្ទឹងសែន​​ មានប្រ​ជាពល​រដ្ឋ​​​​​៩០​ភាគរយ​​​ដែលប្រើប្រាស់​​​​​​អគ្គិសនី​​​​​ ពួក​​​គាត់មាន​​​ការ​រអ៊ូ​​​រទាំ​​យ៉ាងខ្លាំង​​​​​​​ចំពោះ​ភ្លើង​​​អគ្គិសនី​​​ក្នុង​ខេត្ត​​កំពង​ធំ​​​ ដោយ​សារតែ​​​​​​​​ការ​​​រអាក់​រអួល​​​​រយៈ​ពេល​​​ជិត​​៣ខែ​​​​មក​ហើយ ។

ប្រជា​​ពលរដ្ឋ​​​ទាំង​អស់​បាន​​ត្អូញ​​ត្អែរ​ថា​ ពួក​គាត់​​ដេកមិន​​លក់​​ បក់​មិន​ល្ហើយ​​ព្រោះ​​តែ​ការ​ដាច់​ចរន្ត​អគ្គិសនី​​ ចំណែក​​​ពួក​អា​ជីវករ​​​​​ខ្នាត​តូច​​​ដូច​ជា​​​ ជាង​​អ៊ុត​សក់ បញ្ចូល​ភ្លេង​ទូរស័ព្ទ​​ ត្រូវ​​អាក់​ខាន​​​​ប្រកប​អាជីវ​កម្ម​​ ព្រោះ​តែ​​​ភ្លើង​​​ដាច់​​​មាន​រយៈ​​ពេល​យូរ​​ជួន​ពេល​ខ្លះ​​​ដាច់​​​​​១ថ្ងៃពេញ​ ពេល​ខ្លះ​​​ដាច​​​់១យប់​​ ពេល​ខ្លះ​​​ទៀត​ដាច់​​​ស្ទើតែ​​​​១ថ្ងៃ​១ យប់។ ទាក់​ទង​បញ្ហា​ដាច់​ចរន្ត​អគ្គិសនី​នេះ ប្រជា​ពលរដ្ឋ​​ក៏បាន​ដាក់​​​សំណើ​គ្រោង​​ធ្វើ​បាតុកម្ម​​នៅមុខ​​ការិ​យា​ល័យ​​អ្នក​​​តំណាង​រាស្ត្រ​​ខេត្ត​កំពង់​​ធំ​​នៅថ្ងៃ​ទី​​១៦ ឧសភា​ ២០១២នេះ​ ៕