រាជធានីភ្នំពេញ ៖ ថ្ងៃទី១៤ ឧសភា សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនឃាតករបាញ់សម្លាប់មិត្តភក្តិជាមន្ត្រីនគរបាលព្រហ្មទណ្ឌដាក់ពន្ធនាគារជាបណ្តោះអាសន្នក្រោមបទចោទប្រកាន់ធ្វើមនុស្សឃាតដោយចេតនា កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ។
ជនដែលត្រូវចោទជាឃាតករថា បានបាញ់សម្លាប់មិត្តភក្តិនោះឈ្មោះសិទ្ធ រតនា ហៅអូន ភេទប្រុស អាយុ៣២ឆ្នាំ អតីតអង្គរក្ស និងជាអ្នកបើកបររថយន្តនៅក្រុមហ៊ុនសុជាតិ ស្នាក់នៅផ្ទះលេខ៥៦ZEo មហាវិថីព្រះសីហនុ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ ឧសភា ឈ្មោះសិទ្ធ រតនា ហៅអូន បានប្រព្រឹត្តអំពើមនុស្សឃាតបាញ់សម្លាប់មិត្តភក្តិរបស់ខ្លួនឈ្មោះម៉ន សារ៉ាវណ្ឌី នៅចំណុចមុខផ្ទះសំណាក់អង្គរមាស ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ