ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ម្នាក់​​ផឹក​ថ្នាំ​កុក​សម្លាប់​​ខ្លួន​​សង្ស័យ​​មាន​ជំងឺ​សរសៃ​ប្រសាទ

14 ឆ្នាំ មុន

ខេត្ត​ស្វាយ​រៀង​ ៖ កាល​ពីថ្ងៃ​ទី​១២ ឧសភា ឆ្នាំ២០១២ វេលា​ម៉ោង​៦​និង​៣០​នាទីព្រឹក នៅ​ភូមិ​ទទា ​សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​ មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ ដោយ​យុវជន​ម្នាក់​បាន​យក​ថ្នាំ​​បំពុល​​កុក​មក​កូរ​ទឹក​ផឹក​សម្លាប់​ខ្លួន បណ្តាល​ឱ្យ​ប្រកាច់​បែក​ពពុះ​មាត់​សន្លប់​ភ្លាមៗ​នៅ​នឹង​​កន្លែង ។

ទាក់​ទិន​ករណី​ខាង​លើ បុរស​ឈ្មោះ​​ផុន​ចាន់ថន អាយុ​៤៥​ឆ្នាំ នៅ​ភូមិ​​​កើត​ហេតុ​ខាង​លើ ​ត្រូវ​ជា​ឪពុក​យុវជន​រង​គ្រោះ​បាន​ប្រាប់​កោះ​សន្តិភាព​ថា យុវជន​គិត​ខ្លី​​ផឹក​ថ្នាំ​បំពុល​​សត្វ​កុក​សម្លាប់​ខ្លួន​​នេះ​ឈ្មោះ​​ផុន ពេជ្រ​មុន្នី​ អាយុ​២១​​ឆ្នាំ រៀន​នៅ​ថ្នាក់​ទី​១២​ នៃ​វិទ្យាល័យ​​ហ៊ុន សែន​ចេក។ មុន​កើ​តហេតុ​កាល​ពីថ្ងៃ​ទី​១៣ មេសា ​២០១២   កូន​គាត់​បាន​ចូល​រៀន​នៅ​ម៉ោង​ភាសា​ខ្មែរ​​ ​​​ស្រាប់​តែ​មាន​ជំងឺ​ឈឺ​ក្បាល​ ក្រោយ​មក​ក៏​រៀន​លែង​កើតគាត់​ក៏​ឱ្យ​ផ្អាក​ការ​រៀន​សូត្រ​នេះ ។

រហូត​មក​ដល់​ថ្ងៃ​ទី​១១ ឧសភា វេលា​ម៉ោង​​​៦​ល្ងាច​​​ ស្រាប​់​តែ​​និយាយ​រវើ​រវាយ និង​ចេះ​តែ​ភ័យ​ខ្លាច​​ក៏​រត់​ទៅ​ផ្ទះ​បង​ស្រី​​ ​ហើយ​និយាយ​​ប្រាប់​បង​ស្រី​​គេ​ឱ្យ​ជួយ​ផង​ ព្រោះ​មាន​គេ​ដេញ​តាម​សម្លាប់​​ ។ ពេល​នោះ​បង​ស្រី​និយាយ​ថា គ្មាន​អ្នក​ណា​តាម​សម្លាប់​​ទេ​​ ទៅ​ផ្ទះ​វិញ​ទៅ​​ហើយ​រូប​គេ​​​ក៏​ដើរ​ត្រឡប់​ទៅ​​ផ្ទះ​វិញដេក​ឃ្លុំ​ភួយ​ទាំង​ញ័រ​ទទ្រើក ។ លុះ​ដល់​ពាក់​កណ្តាល​យប់​ស្រាប់​តែ​​គេ​លោត​ពី​លើ​ផ្ទះ​មក​ដី​កម្ពស់​​២​ម៉ែត្រ​​កន្លះ​ដួល​អុក​គូទ​ ក៏​ប៉ុន្តែ​មិន​បណ្តាល​​ឱ្យ​រង​របួ​សទេ ហើយ​ពួក​គាត់​ជាឪពុក​ម្តាយបាន​​លួង​លោម​ឱ្យ​កូន​ឡើង​ដេក​វិញ ។ រហូត​ដល់​ថ្ងៃ​ទី​១២ ឧសភា ​វេលា​ម៉ោង​​៧​ព្រឹក ពេល​ងើប​ពី​ដេក​ចុះ​មក​ដី​គេ​បាន​​ទាញ​កាំ​បិត​​ដេញ​កាប់​គាត់​ជា​ឪពុក​ ហើយ​ម្តាយ​គេ​​បាន​លួង​លោម​ឱ្យ​ឡើង​​ទៅ​ដេក​វិញ ។ ក្រោយ​មក​ពួក​គាត់​ជា​ឪពុក​ម្តាយ​​​បាន​ចេញ​ពី​ផ្ទះ​បម្រុង​ទៅ​រក​គ្រូ​ពេទ្យ​ឱ្យ​មក​ពិនិត្យ​ព្យាបាល ស្រាប់តែ​កូន​ប្រុសគាត់​​បាន​យក​ថ្នាំ​បំពុល​កុក​ចំនួន​​៣​កញ្ចប់​ទៅ​កូរ​ទឹក​ផឹក មួយ​កញ្ចប់​ទឹក​​១​កា ផឹក​អស់​៣​កា ក៏​ប្រកាច់​​ដួល​សន្លប់​​បែក​ពពុះ​មាត់​នៅ​នឹង​កន្លែង​ ។

បុរស​ជា​ឪពុក​បន្ត​ទៀត​ថា ​ពេល​កំពុង​​យក​ថ្នាំ​បំពុល​កុក​កូរ​ទឹក​ផឹក​នោះ​ ពុំ​មាន​អ្នក​ណា​​ហ៊ាន​ចូលឃាត់​ទេ បាន​​ត្រឹមតែ​​នាំ​គ្នា​ឈរ​មើល​ពី​ចម្ងាយ​ ។​ក្រោយ​ពី​កូន​គាត់​ដួល​សន្លប់​ទើប​អ្នក​ស្រុក​ និង​ក្រុម​គ្រួ​សារ​ហៅ​រថយន្ត​​មក​ដឹក​យក​ទៅ​កាន់​​មន្ទីរ​ពេទ្យ​​ខេត្ត​​ ដើម្បី​សង្គ្រោះ ​​តែ​លោក​គ្រូ​ពេទ្យ​​និយាយថា ​សង្ឃឹម​រស់​តិច​ណាស់ ៕