ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើ​កបង្គោល​ភ្លើង​ដែ​ក​ទីប​ក្បែរ​ចរន្ត​អគ្គិស​នី​ឆក់​ស្លាប់​ម្នាក់​ របួ​ស​ធ្ងន់​2​នាក់​

14 ឆ្នាំ មុន

ខេត្ត​កំពង់​ចាម​​ ៖ ពីរ​​នាក់​ប្តី​ប្រ​ពន្ធ​រួម​នឹង​អ្នក​ជិត​ខាង​ម្នាក់​​ បាន​ត្រូវ​ចរន្ត​អគ្គិសនី​ឆក់​ស្ទើរ​ក្សិណ​ក្ស័យ​ដោយ​ការ​បឺតជាប់​នឹង​ដែក​បំពង់​ទីប​១​ដើម​ ទំហំ​ប៉ុន​កដៃ​មនុស្សចាស់​ ក្នុង​ពេល​កំពុង​ជីក​លើក​បំពង់​ទីប​បញ្ឃ​រ​ ព្រោះ​តែ​ឆ្លង​ចរន្ត​អគ្គិនី​ពី​ខ្សែ​កាប​ ​ដែល​មានតង់​ស្យុង​​ខ្ពស់​ ។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១២ ឧសភា​ ​ឆ្នាំ​២០១២​​នៅជាប់​នឹងចិញ្ចើម​ផ្លូវជាតិ​លេខ​៧​ ក្នុង​ភូមិ​អណ្តូង​ច្រុះ​ ឃុំ​អំពិល​ ស្រុក​កំពង់សៀម​ ។ ​ក្រោយ​​​កើត​ហេតុ​អ្នក​រង​គ្រោះ​ត្រូវបាន​គេបញ្ជូន​មក​សង្គ្រោះ​នៅមន្ទីរ​ពេទ្យ​ តែ​គ្រោះ​អកុ​សល​បុរស​ជាប្តី​​ស្លាប់​ ​ចំណែក​ប្រពន្ធ​រួម​​នឹង​អ្នកជិត​ខាង​រង​របួស​ធ្ងន់​ ។ ​

តា​មសាក្សី​ម្នាក់​ឈ្មោះ​ថេន​ ណារី​ ភេទប្រុស​ អាយុ​៥១​ឆ្នាំ​ ​រស់​នៅ​ភូមិកើត​ហេតុ​ខាងលើ​បាន​​ឱ្យ​​​ដឹង​ថា​ ​គាត់បាន​ឃើញ​បុរស​ជាប្តី​ឈ្មោះ​ជា ចាន់ឌី​ ​អាយុ​៤១​ឆ្នាំ​ ​និង​ប្រពន្ធ​​​ឱន​ជី​ក​ដី​ដើម្បី​ដាក់​បង្គោល​​ភ្លើង​ដែ​ក​ទីប​​​ តចរន្ត​ចេញ​​ពីចិញ្ចើម​ផ្លូវ​ជាតិ​ចូល​ទៅ​ផ្ទះ​របស់​ខ្លួន​ដែល​មាន​ចម្ងាយ​ប្រហែល​​១០០​ម៉ែត្រ​ ។ បន្ទាប់​មក​​​ស្ត្រី​ចំណាស់​​ជា​អ្នក​ជិត​ខាង​ម្នាក់​ឈ្មោះ​ឡុង​ ហុង​ អាយុ​៦៣​ឆ្នាំ​ ​​ដើរ​មក​ឃើញ​ ក៏​លាន់​មាត់​ថា​ «​ជីក​​​រាក​់ពេក​​ ត្រូវ​ជីក​បន្ថែម​ទៀត​»​ ​។ លុះ​​ក្រោយ​ពី​ជីក​បាន​ជ្រៅ​ល្មម​​ហើយ​ក៏​លើក​បង្គោល​ដែក​ទីប​ដាក់​ចូល​​ទៅក្នុង​រណ្តៅ​នោះ​​ ដែល​ស្ថិត​នៅ​ក្បែរ​ខ្សែ​កាប​អគ្គិសនី​ ដែល​គេ​ត​ដាក់​ពង្រាយ​នៅតាម​ដង​ផ្លូវ​ជាតិ​ ​។ ពេល​នោះមិន​ទាន់​ទាំង​បាន​ជីក​ដី​កប់​លុប​បង្គោល​ផង​ ​ស្រាប់​តែ​ត្រូវ​ចរន្ត​អគ្គិសនី​ឆ្លង​​មក​ឆក់​ជាប់​នឹង​បង្គោល​ដែក​ទីប​នោះ​ ។ ​ក្នុង​ហេតុ​ការណ៍​នេះ​ បណ្តាល​ឱ្យ​បុរស​​ឈ្មោះ​ចាន់​ឌី​ ដួល​ផ្ងារ​​ទៅ​លើ​ដី​ ចំណែក​ដែក​ទីប​ដួល​ទ្រេត​មក​គង​លើ​ខ្សែ​កាប​អគ្គិសនី​ ដែល​ឃើញ​បែប​នេះ​រូបគាត់​(ណារី​)​បាន​​ស្រែក​ហៅ​អ្នក​ភូមិ​នៅក្បែរ​នោះ​​ឱ្យមក​ជួយ​សង្គ្រោះ​​ ។ ​អ្នកស្រុក​​បាន​នាំគ្នា​សែង​បុរស​រងគ្រោះ​ ទៅ​កប់​ដាក់​នៅក្នុង​ពំនូក​ខ្សាច​់​​ក្រែង​ដឹងខ្លួន​ ​បន្ទាប់​មក​ទៀត​​ដឹក​យកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ខេត្ត​ ​ជាមួយនឹង​ប្រពន្ធ​ តែ​គ្រោះ​អកុសល​បុរស​ជាប្តី​ក៏ត្រូវ​ស្លាប់​ ។

ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​​ប៉ាន់​ ស្រួយ​ អាយុុ​៦៥​ឆ្នាំ​ ​ប្រាប់​ឱ្យ​ដឹងថ​ា​ នៅ​ក្នុង​ហេតុ​ការណ៍​ចរន្ត​អគ្គិសនី​ឆក់​មនុស្ស​នេះ​​ ​កូន​ប្រសាគាត់​និង​កូន​ប្រុស​បង្កើត​ យក​ក្រមា​ទៅ​ទាញ​ស្ត្រី​ចំណាស់​ឈ្មោះ​ហុង​ បា​ន​មុន​គេ​លើក​ដាក់​នៅ​កន្លែង​​សុវត្ថ​ិ​ភាព​ ។ ​បន្ទាប់​មក​​ជួ​យ​សង្គ្រោះ​ឈ្មោះ​ខាត់​ ចាន់​ ត្រូវ​ជាប្រពន្ធ​បុរស​រងគ្រោះ​បន្ត ​ចំណែក​បុរស​ជាប្តី​ឈ្មោះ​ចាន់​ឌី​ ត្រូវ​បា​ន​សង្គ្រោះ​​ក្រោយគេ​ ។
សូម​បញ្ជាក់​ថា ​​​ក្រោយ​ពី​មាន​ហេតុ​ការណ៍​ខាង​លើ​ ​មន្ត្រី​អគ្គិសនី​ខេត្ត​ បាន​មក​ត្រួត​ពិនិត្យ​​ទៅ​តាម​បច្ចេក​ទេស​ និងបាន​ទា​ញ​បង្គោល​ដែក​ទីប​ ​ដែល​គង​លើ​​ខ្សែ​កាប​មក​ដាក់​លើ​ដី​វិញ​ ។ ការ​ដាក់​បង្គោល​ភ្លើង​ ការតចរន្ត​អគ្គិសនី​ គប្បី​រក​អ្នក​មានជំនាញ​មក​ធ្វើ​ទើប​អាច​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ​ ៕