ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់​​ម្នាក់ ត្រូវគេ​ចាក់​សម្លា.ប់​លើ​ដីថៃ

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ ​ កម្មករសំណង់​ម្នាក់ ត្រូវ​គេ​​ចាក់សម្លា.ប់​​នៅទឹកដី​ថៃ កាលពីល្ងាច​ថ្ងៃទី​៦ ឧសភា ​២០១២ នៅ​ក្រុង​បាងកក ដោយ​ពុំ​​ដឹង​ពីមូលហេតុ​ពិតប្រាកដ ។ ជនរងគ្រោះ​​ឈ្មោះ​សុខ ដាំ ភេទប្រុស អាយុ​២៣​ឆ្នាំ ជាកម្មករ​សំណង់ មានទីលំនៅ​ភូមិ​ស្តុក​ឃ្លោក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍​សាត់ ។

ក្រុងប៉ោយប៉ែត ៖ ​ កម្មករសំណង់​ម្នាក់ ត្រូវ​គេ​​ចាក់សម្លាប់​​នៅទឹកដី​ថៃ កាលពីល្ងាច​ថ្ងៃទី​៦ ឧសភា ​២០១២ នៅ​ក្រុង​បាងកក ដោយ​ពុំ​​ដឹង​ពីមូលហេតុ​ពិតប្រាកដ ។ ជនរងគ្រោះ​​ឈ្មោះ​សុខ ដាំ ភេទប្រុស អាយុ​២៣​ឆ្នាំ ជាកម្មករ​សំណង់ មានទីលំនៅ​ភូមិ​ស្តុក​ឃ្លោក ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍​សាត់ ។

តាម​ស្ត្រី​ចំណាស់​ឈ្មោះឡាប ​និន អាយុ​៥៥​ឆ្នាំ ត្រូវជា​ជីដូនរបស់​សព​រងគ្រោះ​មានទីលំនៅ​ភូមិ​ក្បាលកោះ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោត ប៉ែត បានប្រាប់​ថា ចៅប្រុស​​របស់​គាត់​បាន​ស្លាប់នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ក្រុង​បាងកក វេលា​ម៉ោង​១០យប់ ថ្ងៃទី៦​ ឧសភា ២០១២ ​បន្ទាប់ពី​ត្រូវគេ​លួច​​ចាក់ត្រូវពោះ​​ខាងឆ្វេង បច្ចុប្បន្ន​កំពុង​​រៀបចំ​ឯកសារ​ ដើម្បីបញ្ជូន​មក​ឱ្យ​សាច់ញាតិ​នៅ​កម្ពុជា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕