ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈ​ពេល​១៣​ម៉ោង​​ករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ស្លាប់​មនុស្ស​២​នាក់​ នៅខណ្ឌ​សែនសុខ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មន្ដ្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា​ បុរស​២​នាក់​បាន​​ស្លាប់​នៅ​នឹង​កន្លែង​ផ្សេងគ្នា​​ ដោយសារ​រថយន្ដ​កិន​នៅ​ក្នុង​ទឹកដី​ខណ្ឌ​សែន​សុខ​តែ​មួយ ហើយ​រយៈពេល​១៣​ម៉ោង ប៉ុណ្ណោះ​គឺ​​គិត​ចាប់ពី​ម៉ោង​៦និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​៥​ ឧសភា រហូត​ដល់​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៦​ ឧសភា ​២០១២​។

លោក​ផាប់ សា​រ៉េ​ត ប្រ​ធាន​ផ្នែក​សណ្ដាប់​ធ្នាប់​​ចរាចរណ៍​ខណ្ឌ​សែន​សុខ​បានឱ្យ​ដឹង​ថា​ បុរស​ឈ្មោះ​ចេ​ង សុ​ភ័​ក្រ អាយុ​៣១​ឆ្នាំ ​ធ្វើការ​នៅ​ក្រុម​ហ៊ុន​ផលិត​ស្ក​រគ្រាប់​មួយ មាន​ទីលំនៅ​ភូមិ​ត្នោត​​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ត្រូវ​បាន​រថយន្ដ​កូរ៉េ​ប្រភេទ​ហ៊ីយ៉ាន់​ដាយ ទម្ងន់​១​តោន​កន្លះ កិន​បែកក្បាល​ស្លាប់​ទាំង​ពាក់មួក​សុវត្ថិភាព ខណៈដែល​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ស្មាស​វី ពណ៌​ខ្មៅ ស៊េរី​២០១១ តាម​បណ្ដោយ​​ផ្លូវ​លេខ​​៥៩៨​ ពី​ជើង​ទៅ​ត្បូង​ឆ្ពោះទៅ​ផ្លូវ​២៧១ ហើយ​ឆ្លង​ក្រោម​ស្ពាន​អាកាស​៧​មក​រា ក៏​ប៉ះ​ដៃចង្កូត​ជា​មួយ​រថយន្ដ​ហ៊ីយ៉ាន់ដាយ ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ដួល​បោល​ក្បាល​ចូល​ទៅ​ក្រោម​កង់​រថយន្ដ​ផ្នែក​ខាងក្រោយ​កិន​បែក​ក្បាល​ស្លាប់​នៅ​នឹង​កន្លែងតែម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕