ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជិះ​រថយន្ត​​ទៅបុណ្យ​​សព​បង​ប្អូន​ជួប​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​តាម​ផ្លូវ​

14 ឆ្នាំ មុន

ខេត្ត​តាកែវ ៖ ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ ចន្លោះ​បង្គោល​​គីឡូ​​ម៉ែត្រ​​លេខ​៩៨-៩៩ ​បង្ក​ឡើង​​ដោយ​​រថយន្ត​​កូរ៉េ​​ពណ៌ខៀវ​ចំណុះ​១​តោន ​ដែល​បែក​កង់​មុខ​បុក​គ្នា​ជា​មួយ​រថយន្ត​១​គ្រឿង​ទៀត​​​ បណ្តាល​ឱ្យ​​បុរស​ម្នាក់​រង​របួស​ជើង​ទាំងពីរ​យ៉ាង​ធ្ងន់ធ្ងរ ។ ​ហេតុការណ៍​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​​១១​និង​៣០​នាទី​​ព្រឹក​ថ្ងៃទី​៥ ឧសភា ​ស្ថិត​នៅភូមិ​បន្ទាយ​ ឃុំ​ជីខ្មា ​ស្រុក​ទ្រាំង ខេត្ត​តាកែវ។

​លោក​ឯម ​សារុន អធិ​ការ​​រង​នគរបាល​ស្រុក​ទ្រាំង​បាន​ឱ្យដឹង​ថា ករណី​​គ្រោះថ្នាក់​​ចរា​ចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​កូរ៉េ​ពណ៌​ខៀវ ​បើក​បរ​ដោយ​​ឈ្មោះ​​សម្បត្តិ ភេទប្រុស ​អាយុ​​៤៩​ឆ្នាំ​រស់នៅភូមិ​ដើម​ជៀក ឃុំ​ព្រៃ​​ស្លឹក ​ស្រុក​ទ្រាំង រង​របួស​ជើងទាំង​២ ​។ លោក​បន្តថា ​រថយន្ត​​នេះ​បើក​បរក្នុង​ទិសដៅ​​ពីត្បូងទៅ​ជើង លុះ​​បើក​មក​ដល់​ចំណុច​កើ​ត​ហេតុ​​​​​បាន​បែក​កង់​​មុខ​ខាងឆ្វេង​ហើយ​រេ​ចង្កូត​​ទៅ​បុក​រថយន្ត​​តូយ៉ូតា​​ ពណ៌ខ្មៅ ១​គ្រឿង​ទៀត​ដែល​បើក​​បញ្ច្រាសទិស​គ្នា​​លាន់​ដូច​រន្ទះ​​ បណ្តាល​ឱ្យ​​អ្នក​ជិះ​ក្នុង​រថយន្ត​​​ចំនួន៦នាក់​ដែល​​ធ្វើ​ដំណើរ​ទៅ​បុណ្យ​​សព​បង​ប្អូន​​នៅស្រុក​កោះ​អណ្តែត ​របួស​ស្រាលទាំងអស់គ្នា។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕