ខេត្តពោធិ៍សាត់ ៖ បុរសពីរនាក់ស្រវឹងជោកជិះម៉ូតូឌុបគ្នាទៅបុកក្របីកំពុងដើរឆ្លងថ្នល់ បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិខ្សាច់ល្អិត ឃុំអន្សារចំបក់ ស្រុកក្រគរ កាលពីវេលាម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី៥ ឧសភា ២០១២ ។
ប៉ូលិសឱ្យដឹងថា ជនរងគ្រោះ១-ឈ្មោះហេត ប៊ុនធឿន ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកបើកម៉ូតូ (ស្លាប់) និង២-ឈ្មោះយី ចាន់ណា ភេទប្រុស អាយុ២៥ឆ្នាំ របួសធ្ងន់ ទាំងពីរនាក់រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ