រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីស RX300 ពណ៌ស្ករ បើកលឿនពេកបត់ឆ្វេងទៅបុកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ រយះចង្កាហូរឈាម ហើយរថយន្តបន្ថែមល្បឿនដាក់មេប្រូចទៅបាត់ស្រមោល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី៥ ឧសភា នៅតាមវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ។
ជនរងគ្រោះឈ្មោះហាក់ វណ្ណនី ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ស្នាក់នៅម្តុំផែថ្ម ខណ្ឌដូនពេញ ត្រូវបានរថយន្ត សង្គ្រោះដឹកយកទៅព្យាបាលនៅគ្លីនិកឯកជន ។ រីឯម៉ូតូរបស់ជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅខណ្ឌ៧មករា ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕



ចែករំលែកព័តមាននេះ