រាជធានីភ្នំពេញ ៖ បុរសកម្មករសំណងម្នាក់បានរងរបួសបាក់ស្មងជើងស្តាំ ហើយត្រូវបានមិត្ដភក្ដិបញ្ជូនតាមម៉ូតូកង់បីទៅព្យាបាលនៅមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៥ ឧសភា ២០១២ ដោយសារជិះម៉ូតូហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ហើយទាក់ជើងជាមួយម៉ូតូកង់បី បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូបាក់ស្មងជើងតែម្ដង។ ករណីនេះបានកើតឡើងនៅចំណុចមុខវិទ្យាល័យជាស៊ីមសាមគ្គី ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះនាង តាន់ អាយុ២១ឆ្នាំ មានស្រុកកំណើរនៅខេត្ដកំពង់ស្ពឺ ធ្វើជាកម្មករសំណង់នៅរាជាធានីភ្នំពេញ។តាមការឱ្យដឹងពីយុវជនជាមិត្ដភក្ដិ និងជាអ្នកបើកម៉ូតូបានឱ្យដឹងថា មុនពេលកើតហេតុខ្លួនបានជិះម៉ូតូហុងដាឌ្រីមឌុបជនរងគ្រោះធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវ២៧១ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូកង់បីជិះបញ្ច្រាសទិស ហើយទាក់ជើងស្ដាំរបស់ជនរងគ្រោះ បណ្ដាលឱ្យធ្លាក់ពីលើម៉ូតូបាក់ស្មងជើងស្ដាំតែម្ដង។
ចំពោះម៉ូតូកង់បីមិនបានឈប់ធ្វើការដោះស្រាយនោះទេ បើកគេចខ្លួនបាត់ស្រមោលតែម្តង៕
ចែករំលែកព័តមាននេះ