រាជធានីភ្នំពេញ ៖ ម៉ូតូឌ្រីមសេ១០០ ស៊េរី៩៩ បុកគ្នាជាមួយម៉ូតូវីវ៉ាលាន់ដូចរន្ទះ បណ្តាលឱ្យអ្នកបើកបរម៉ូតូឌ្រីមសេ១០០ ដេកសន្លប់តែម្នាក់ឯង ចំណែកខាងម៉ូតូវីវ៉ារងរបួសតិចតួចងើបលើកម៉ូតូជិះចេញទៅបាត់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២យប់អធ្រាត្រថ្ងៃទី៥ ឧសភា លើផ្លូវ២៧១កែងផ្លូវលេខ៤៣២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។ រីឯម៉ូតូខូចខាតផ្នែកខាងមុខត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ