ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​ដួល​បែក​មុខ​មាត់​ពេល​អ្នក​កាសែត​ថត​បែរ​ជា​សុំទៅផ្ទះ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោក​ និយាយ​លែង​ដឹង​ខុស​ត្រូវ​បើក​ម៉ូតូ​វី​វ៉ា​ ពណ៌​ក្រហម ដួលតែ​ម្នាក់ឯង​បែក​មុខ​បែក​មាត់ ហើយ​ពេល​អ្នកកាសែត​ទៅ​ថត បែ​រជា​​សុំ​​ទៅ​ផ្ទះ​​ជា​មួយ​ផង​ទៅវិញ។ ករណី​នេះ​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោ​ង១១​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៥​ ឧសភា​ ២០១២ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក ។

បុរស​រង​គ្រោះ​មិន​ប្រាប់​អត្ដសញ្ញាណ​របស់​ខ្លួន​នោះ​ទេ គិតតែ​និយាយ​ម្នាក់​ឯង​របៀបរ​វើរ​វាយលែង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ។ ​ប៉ុន្ដែ​ប្រភព​ព័ត៌​មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​មុន​ពេល​​កើតហេតុបុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​វី​វ៉ា​ពណ៌​ក្រហម តាម​បណ្ដោយ​ផ្លូវ​ទេព​ផ​ន​​ពី​លិច​ទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ដួល​​ត្រឡប់ត្រឡិន​តែ​ម្នាក់ឯង បណ្ដាល​ឱ្យ​បែក​មុខមាត់​ហូរ​ឈាម​កក្លាក់៕