រាជធានីភ្នំពេញ ៖ បុរសម្នាក់បានសន្លប់ស្ដូកស្ដឹងនៅលើចិញ្ជើមផ្លូវ ដោយសារស្រវឹងស្រាជិះម៉ូតូឡើងទួល ហើយដួលតែម្នាក់ឯង នៅតាមបណ្ដោយផ្លូវមុនីរ៉េតចំណុចខាងលិចស្ពានស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមាជ័យ ខណ្ឌមានជ័យ កាលពីវេលាម៉ោង១១យប់ថ្ងៃទី៥ ឧសភា ២០១២ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូម៉ាកគុបសេ៩០ ពណ៌ទឹកប្រាក់ពីលិចទៅកើត តាមបណ្ដោយផ្លូវមុនីរ៉េត ស្រាប់តែមកដល់ចំណុចកើតហេតុ ដោយសារផ្លូវទួល ហើយជនរងគ្រោះស្រវឹងស្រាផងនោះ ធ្វើឱ្យម៉ូតូដួលទៅលើចិញ្ជើមផ្លូវ បណ្ដាលឱ្យជនរងគ្រោះសន្លប់បាត់ស្មារតីតែម្ដង ។ ក្រោយពីកើតហេតុប៉ូលិសបានចុះជួយធ្វើអន្ដរាគមន៍ ហើយបានហៅរថយន្ដសាមុយដឹកយកទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យកម្ពុជា-សូវៀត ។ ចំពោះម៉ូតូជនរងគ្រោះប៉ូលិសបានយកទៅរក្សាទុកឱ្យនៅប៉ុស៍រដ្ឋបាលស្ទឹងមានជ័យ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕
ចែករំលែកព័តមាននេះ