ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ស្រា​​បើក​រថយន្តទៅ​បុក​រនាំង​ដែក​ទូល​រនាំង​ដែក​មួយ​ផ្ទាំង​រត់​គេច​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​មែរ​សឺដេស​​ស្រវឹង​​បួង​​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​រនាំង​ដែក​​ចែក​ផ្លូវ​ខូច​ខាត​អស់​៦​ផ្ទាំង ​និង​ទូល​ជាប់​ទៅ​ជា​មួយ​រថយន្ត​មួយ​ផ្ទាំង​​​ទៀត​​បើក​​រត់​គេច ​កាល​ពី​វេលា​ម៉ោង​​១២​និង​៤០​នាទី​​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​៥ ឧសភា ​នៅ​ទល់​មុខ​អគារ​កម្ពស់​៤២​ជាន់​កំពុង​សាង​សង់​​ចំណុច​មហាវិថី​ព្រះ​មុនី​វង្ស​កែង​មហា​វិថី​ព្រះ​សីហនុ ក្នុង​សង្កាត់​​បឹង​កេង​កង​ទី១ ខណ្ឌ​ចំការ​មន ។

ក្រោយ​ពេ​លកើតហេតុ​​រថយន្ត​បង្ក​ត្រូវ​បាន​​សមត្ថ​កិច្ច​ស្ទូច​​​យក​ទៅ​រក្សាទុក​នៅ​សាលា​រាជ​ធានី​ភ្នំពេញ ​រួមជា​មួយ​​រនាំងដែក​មួយ​​ផ្ទាង​ផង​ដែរ ដើម្បី​​ធ្វើការដោះស្រាយសង​ការ​ខូច​ខាត​សម្បត្តិ​សាធារណៈ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕