រាជធានីភ្នំពេញ ៖ ម៉ូតូគុបជ្រុង៩០ ពណ៌ ទឹកសមុទ្រ ជិះផ្លូវបញ្ច្រាសបានបុកគ្នាជាមួយម៉ូតូឃ្លីក ពណ៌ខ្មៅលាយក្រហម ហើយអ្នកជិះម៉ូតូគុបជ្រុងនាំគ្នារត់ចោលម៉ូតូរហូតមានសមត្ថកិច្ចមកអន្តរាគមន៍ ទើបចេញមុខមកចរចាវិញ ។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ឧសភា តាមបណ្តោយមហាវិថី ព្រះមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ម្ចាស់ម៉ូតូគុបបាននិយាយថា មូលហេតុដែល ពួកគេរត់គេចខ្លួនដោយសារតែខ្លាចអ្នកឃើញហេតុការណ៍នាំគ្នាព្រួតវាយ ទើបពួកគេនាំគ្នារត់ គេចយករួចខ្លួនសិន ។ ក្រោយពេលកើតហេតុ ដោយមានសមត្ថកិច្ចជួយសម្របសម្រួលភាគីខាងម៉ូតូគុបជ្រុង៩០បានសងសំណងចំនួន៣០ដុល្លារ ទៅម្ចាស់ម៉ូតូឃ្លីកដែលរងការខូចខាត និងរបួសតិចតួច ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕



ចែករំលែកព័តមាននេះ