រាជធានីភ្នំពេញ ៖ រថយន្តមែរសឺដេសកូនកាត់បើកទាក់ខ្សែភ្លើង បណ្តាលឱ្យក្រឡាប់ផ្ងារជើងទ្រមេឃស្របពេលនោះអ្នកអូសរទេះដឹកសំរាមកំពុងដើរឆ្លងកាត់ក៏ទាក់ខ្សែភ្លើងដួលបោកក្បាលក្រឡាប់ទាំងរទេះសំរាមរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី៤ ឧសភា តាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងមណ្ឌល៤ ក្រុម៣០ សង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន ដែលដំបូងឡើយ គឺរថយន្តដឹកទំនិញធំមួយគ្រឿងជាអ្នកបង្កឱ្យដាច់រួចហើយរថយន្តមែរសឺដេសមកតាមក្រោយក៏ទាក់ក្រឡាប់តែម្តង ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ