ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់របួសធ្ងន់ និងមិត្តភក្តិម្នាក់សន្លប់ស្តូកស្តឹង ខណៈពេលជិះម៉ូតូឌុបមិត្តភក្តិត្រឡប់មកពីផ្ទះវិញ ពេលយប់ងងឹតចំផ្លូវកំពុងរៀបចំចាក់បេតុង លុះវាក់នឹងស្លាកសញ្ញាគ្រោះថ្នាក់ក៏ចាប់ហ្វ្រាំង បណ្តាលឱ្យម៉ូតូរអិលធ្លាក់ចូលក្នុងប្រឡាយទាំងមនុស្ស២នាក់ ទៅជាប់ជាមួយម៉ូតូ ។ ចំណែកអ្នកអង្គុយក្រោយខ្ទាតផុតប្រឡាយមិនមានរងរបួសទេ ។
គ្រោះថ្នាក់ជាយថាហេតុនេះកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីល្ងាចថ្ងៃទី២ ឧសភា ចម្ងាយពីស្ពានគុណគ្រូ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិអង្គមេត្រី ឃុំរលាំងក្រើល ស្រុកសំរោងទង ។ ជនរងគ្រោះជាម្ចាស់ម៉ូតូរងរបួសធ្ងន់មានឈ្មោះប៊ុន រីយ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ស្នាក់នៅសង្កាត់អូរឫស្សី ខណ្ឌ៧មករា មានស្រុកកំណើតនៅភូមិដំដែក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕


ចែករំលែកព័តមាននេះ