ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ស៊ុយ​ហ៊្សុយ​គី​​បើក​ហៀរ​ចូល​ខាង​ស្តាំ​ដៃ​គេ​បុក​ស៊ីក្លូ​របួស​ធ្ងន់​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្ត​ស៊ុយហ៊្សុយគី​​​ ពណ៌ខ្មៅ ១គ្រឿង​​​បើក​រេ​ចង្កូត​​ហៀរ​ចូល​​​ខាង​​ស្តាំ​របស់​គេ​ទៅបុក​​ស៊ីក្លូ​​ បណ្តាល​​​ឱ្យ​របួស​​ធ្ងន់​លោក​យាយ​​​ចំណាស់​ម្នាក់​​​ដែល​​​ជិះ​លើ​​​ស៊ី​ក្លូ​​ និង​អ្នក​ធាក់​ស៊ីក្លូ​​​ក៏​ត្រូវ​រយះ​​ជើង​ខាងស្តាំដែរ ។ ហេតុ​​ការណ៍​នេះ​​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​​១០និង​​​​៥០នាទី​​យប់​​ថ្ងៃទី​​៥ ឧសភា តាម​ផ្លូវ​​លេខ​​៤៧ ក្នុង​សង្កាត់​​ស្រះ​ចក ខណ្ឌ​ដូន​ពេញ​ ។

​លោក​យាយ​​រងគ្រោះ​ឈ្មោះស៊ួរ ទ្រព្យ អាយុ​​​៩១ឆ្នាំ ស្នាក់​នៅ​ផ្ទះលេខ​​​៥ ផ្លូវ​លេខ​​​៧៥ សង្កាត់​ស្រះ​ចក​ ខណ្ឌ​ដូនពេញ ត្រូវបាន​គេ​បញ្ជូ​​នទៅ​​​ព្យា​បាល​​​នៅមន្ទីរ​​ពេទ្យ​​​១៧៩ ។ ​ក្រោយ​កើតហេតុ​រថយន្ត​​បង្ក​ហេតុ​​ និង​ស៊ីក្លូ​​ត្រូវ​សមត្ថ​កិច្ច​​​យក​​ទៅរក្សាទុក​​នៅការិយាល័យ​​​នគរ​បាល​​​​ចរាចរជើង​គោក​ ដើម្បី​​ធ្វើ​ការ​ដោះ​ស្រាយ​​​តាម​នីតិ​វិធី​​ច្បាប់។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕