ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរស​២​នាក់​ត្រឡប់​មក​ពី​​ហូប​ការ​វិញ​ដួល​ម៉ូតូ​​មិន​ដឹង​មូល​ហេតុ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​របួស​រយះ​ថ្ងាស និង​ហូរឈាម​តាម​ច្រមុះ​ ចំណែក​​​ម្នាក់​ទៀត​​មិន​មាន​រង​របួស​ទេ តែ​ប្រាប់​ថា ​មិន​ដឹង​មូល​ហេតុ​អ្វី​បាន​ជា​ដួល​ម៉ូតូ​​រង​របួស​បែប​នេះ ​ខណៈ​ពេលត្រឡប់​​មក​ពី​​ហូប​ការ​វិញ ជិះ​ម៉ូតូ​​ដល់​មុខ​រោង​ចក្រ​​ស៊ីម៉ង់ត៍​​សញ្ញា​រូប​ដំរី តាម​ផ្លូវ​​ជាតិ​លេខ​២ ក្នុង​សង្កាត់​​ចាក់​

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​របួស​រយះ​ថ្ងាស និង​ហូរឈាម​តាម​ច្រមុះ​ ចំណែក​​​ម្នាក់​ទៀត​​មិន​មាន​រង​របួស​ទេ តែ​ប្រាប់​ថា ​មិន​ដឹង​មូល​ហេតុ​អ្វី​បាន​ជា​ដួល​ម៉ូតូ​​រង​របួស​បែប​នេះ ​ខណៈ​ពេលត្រឡប់​​មក​ពី​​ហូប​ការ​វិញ ជិះ​ម៉ូតូ​​ដល់​មុខ​រោង​ចក្រ​​ស៊ីម៉ង់ត៍​​សញ្ញា​រូប​ដំរី តាម​ផ្លូវ​​ជាតិ​លេខ​២ ក្នុង​សង្កាត់​​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ​កាល​ពី​វេលា​ម៉ោង១០​យប់​ថ្ងៃទី៣០ មេសា ២០១២។

​បើតាម​ការ​ឱ្យ​​ដឹងពី​ជន​រងគ្រោះ​ទាំង​ព្យា​យាម​​​លាក់​លៀម​ថា មុន​ពេល​​កើតហេតុ​ពួក​គេ​ទាំង​ពីរ​នាក់​ត្រូវ​ជា​មិត្ត​ភក្តិ​​នឹងគ្នា​បាន​ជិះ​ម៉ូតូ​​ឌ្រីម​សេ​១២៥ ស៊េរី​២០០៧ ​ពណ៌ខ្មៅ ជិះ​ឌុប​គ្នា​​ត្រឡប់​មក​ពី​ហូប​ការ​មិត្តភក្តិ​​នៅ​មជ្ឈ​មណ្ឌល​កោះ​​ពេជ្រ​ ។ ខណៈ​​​ជិះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាងលើ​​មិន​ដឹង​ជា​មាន​រឿងអី ស្រាប់តែ​ដួល​រង​របួស​អ្នក​បើក​ម៉ូតូ​​ ឯអ្នក​ជិះ​​ពីក្រោយ​​មិន​មាន​រង​របួស​ទេ។ ​ជនរងគ្រោះ​​ជាអ្នក​បើក​ម៉ូតូ​​មាន​ឈ្មោះ​​​រតនា ភេទប្រុស ជា​បុគ្គ​លិក​ក្រុម​ហ៊ុន​​របួស​រយះ​ថ្ងាស និង​ហូរឈាមតាម​ច្រមុះ​ ចំណែក​អ្នក​​ជិះពី​ក្រោយ​ឈ្មោះ​ដា ​ទាំងពីរ​នាក់​ស្នាក់​នៅ​ក្រុង​តា​​ខ្មៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕