រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូទៅដល់ស្តុបអំបាសាឌ័រចុះពីលើម៉ូតូទៅអង្គុយនៅចិញ្ចើមផ្លូវជិតប៉ូលិសទៅមុខលែងរួចដោយប្រាប់ថា ត្រូវក្មេងស្ទាវជិះជ្រែពីមុខជ្រុលទៅបុកគូទម៉ូតូរបស់គេដួលច្រងាប់ច្រងិលម្នាក់ឯងបាក់ដងកាំបិតខាងឆ្វេងកាលពីវេលាម៉ោង៧ និង៥០នាទីយប់ថ្ងៃទី២៥ មេសា តាមបណ្តោយវិថីម៉ៅសេទុង ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
ជនរងគ្រោះមានឈ្មោះអ៊ូច វណ្ណធឿន ភេទប្រុស ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានប្រាប់ប៉ូលិសថា មុនពេលកើតហេតុ គាត់ជិះម៉ូតូវីវ៉ា ពណ៌ខ្មៅ ទៅផឹកស៊ីជាមួយមិត្តភក្តិនៅស្ទឹងមានជ័យ ។ បន្ទាប់ពីផឹកស៊ីស្រវឹង ក៏ជិះម៉ូតូក្នុងគោលបំណងទៅលេងមិត្តភក្តិម្នាក់ទៀត នៅសង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ ។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្មេងស្ទាវជិះម៉ូតូឆាលីបើកជ្រែពីមុខគាត់រេពេញផ្លូវ ធ្វើឱ្យគាត់ជ្រុលចង្កូតទៅបុកគូទម៉ូតូឆាលីនោះពីក្រោយបណ្តាលឱ្យដួលច្រងាប់ច្រងិលម្នាក់ឯង ចំណែកម៉ូតូឆាលីបើកទៅមុខបាត់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ