ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យម​រាជ​​​កូនចៅ​សំណព្វ​​ហេង ពៅ អតីត​មន្ត្រី​ប៉ូលិស​បា.ញ់​​ឆៅ​ជាប់​ពាក់​ព័ន្ធ​​សំណុំរឿង​​ឃាត​កម្ម​ជា​ច្រើន​ករណី​ចូល​សារ​ភាព​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​អតីតមន្ត្រី​​ប៉ូលិស​​ជើង​ខ្លាំង​​ប្រចាំ​រាជធានីភ្នំពេញ ដែល​មហា​ជន​ភាគ​ច្រើន​​ស្គាល់​មុខ​មាត់ និង​ហៅ​រហស្ស​នាម​ថា «យម​រាជ ហៅទិវា១៦​» ឈ្មោះពិត ហង្ស វុទ្ធី នោះ​ បាន​ចូល​មក​សារភាព និងសុំឱ្យ​អង្គ​ការ​សិទ្ធិ​មនុស្ស​​លី​កាដូ​​ជួយ​អន្តរា​គមន៍​ពី​កំហុស​​ហែក​គុក​រត់​របស់​គេ និង​កំហុស​​បា.ញ់​​ប្រហារ​មនុស្ស (ឧក្រិដ្ឋ​កម្ម) ឆៅៗ​របស់​គេ​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល ​កាលពី​វេលា​

 

រាជធានីភ្នំពេញ ៖ ​អតីតមន្ត្រី​​ប៉ូលិស​​ជើង​ខ្លាំង​​ប្រចាំ​រាជធានីភ្នំពេញ ដែល​មហា​ជន​ភាគ​ច្រើន​​ស្គាល់​មុខ​មាត់ និង​ហៅ​រហស្ស​នាម​ថា «យម​រាជ ហៅទិវា១៦​» ឈ្មោះពិត ហង្ស វុទ្ធី នោះ​ បាន​ចូល​មក​សារភាព និងសុំឱ្យ​អង្គ​ការ​សិទ្ធិ​មនុស្ស​​លី​កាដូ​​ជួយ​អន្តរា​គមន៍​ពី​កំហុស​​ហែក​គុក​រត់​របស់​គេ និង​កំហុស​​បាញ់​​ប្រហារ​មនុស្ស (ឧក្រិដ្ឋ​កម្ម) ឆៅៗ​របស់​គេ​​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល ​កាលពី​វេលា​ម៉ោង​៣​រសៀល​​ថ្ងៃទី​២០ មេសា ២០១២ ​នៅ​ការិយា​ល័យ​​សិទ្ធិ​មនុស្ស​អង្គ​ការ​​លីកាដូ​តែម្តង ។

​មហា​ជន​គ្រប់​គ្នា​មាន​ការភ្ញាក់​ផ្អើល​ផង​ដែរ ចំពោះ​លោក​យម​រាជ​ដែល​ក្លាហាន​​ហែក​គុក​ចេញ​រត់​រួច​ខ្លួន​មួយ​រយៈ​​ទៅ​ហើយ​នោះ​ ស្រាប់​តែ​មកចូល​សារភាព ឬ​ប្រគល់​ខ្លួន​ឱ្យ​​សមត្ថ​កិច្ច​​បែប​នេះ​ទៅ​វិញ? សូម​បញ្ជាក់ថា ​លោក​យម​រាជ​ជាប់​ពាក់​ព័ន្ធ​​សំណុំ​រឿង​ឃាតកម្ម​ជា​ច្រើន​ករណី​ ដែល​យ៉ាងហោច​ណាស់​ក៏​​១០​ករណី​​ដែរ គឺ​សុទ្ធ​តែជា​រឿងបាញ់​សម្លាប់ ឬ​ឃាតកម្ម ។

​លោក​យម​រាជ​អតីត​មន្ត្រី​ប៉ូលិស​ជើង​ខ្លាំង​​របស់​ស្នងការ​​ដ្ឋាននគរបាល​​រាជធានីភ្នំពេញ ​និង​ត្រូវជា​កូនចៅ​​សំណព្វ​​ចិត្ត​របស់​លោក​ហេង ពៅ អតីតស្នងការ​នគរបាល​​​រាជធានីភ្នំពេញ ​ដែល​​អាប់​យស និង​​ជាប់​សំណុំរឿង​​ឃាតកម្ម​ជាច្រើន​​ករណី​ផង​ដែរ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕