លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្ដីថៃដ៏មានប្រជាប្រិយភាព បានមកដល់ក្រុងសៀមរាបតាមការគ្រោងទុករូចហើយកាលពីវេលាព្រឹក ថ្ងៃទី១៤មេសា២០១២ ដោយមានក្រុមអាវក្រហមប្រមាណជាង៥ម៉ឺននាក់ ជាមួយក្រុមមន្ដ្រីអាជ្ញាធរកម្ពុជាជាច្រើននាក់ទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្ដៅ ខណៈលោកថាក់ស៊ីនធ្វើដំណើរចុះពីយន្ដហោះពិសេសផ្ទាល់ខ្លួនរបស់លោកនៅក្រុងសៀមរាប។
ក្រុមអាវក្រហម និងលោកថាក់ស៊ីន បានទៅជួបជុំគ្នានៅលើទីលានអង្គរឃ្យុងយូដើម្បីធ្វើពិធីជាច្រើន…បន្ទាប់ពីស្នាក់នៅក្រុងសៀមរាមមួយយប់ លុះព្រឹក ឡើងថ្ងៃទី១៥មេសា២០១២ លោកថាក់ស៊ីនបានធ្វើសន្និសីទកាសែត និងថ្លែងប្រសាសន៍ផ្សេងៗនៅចំពោះមុខក្រុមអាវក្រហម ហើយក្រុមអាវក្រហមបានធ្វើពិធីស្រោចទឹកដល់លោកថាក់ស៊ីន និងបន្ទាប់មកពួកគេបានចូលទស្សនាប្រាសាទអង្គរវត្ត។
ចែករំលែកព័តមាននេះ