ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុល្លារ​ក្លែងក្លាយ​បោក​អ្នក​លក់​មាស​នៅ​ក្រុង​ប៉ោយប៉ែត

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​​បក្ស​​ពួក២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ ដោយ​ប៉េ​អឹម​ក្រុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពី​បទ​ចាយ​ប្រាក់​ដុល្លារ​អាមេរិក​​​​ក្លែង​ក្លាយ​កាល​ពី​វេលា​​ម៉ោង​​​​​​​​​​​​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ មេ​សា នៅ​ក្នុង​ចំណុច​ផ្សារ​ត្រី​​ ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ ​សង្កាត់​​ប៉ោយ​ប៉ែត ។

ក្រុង​ប៉ោយ​ប៉ែត ៖ ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​​បក្ស​​ពួក២​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ ដោយ​ប៉េ​អឹម​ក្រុង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពី​បទ​ចាយ​ប្រាក់​ដុល្លារ​អាមេរិក​​​​ក្លែង​ក្លាយ​កាល​ពី​វេលា​​ម៉ោង​​​​​​​​​​​​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ មេ​សា នៅ​ក្នុង​ចំណុច​ផ្សារ​ត្រី​​ ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ ​សង្កាត់​​ប៉ោយ​ប៉ែត ។

តាម​​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​​ប៉េអឹម​ក្រុង​​​បាន​ឱ្យ​ដឹង​ថា មុន​​នឹង​ឈាន​ដល់​ការ​ឃាត់​ខ្លួន​​យុវជន​​​សង្ស័យ​ម្នាក់​នេះ ​គឺ​យោង​តាម​ពាក្យ​បណ្តឹង​​ពី​​ស្ត្រី​​ឈ្មោះ​ស្រេង ណៃ​សៀង អាយុ​៥៦ឆ្នាំ ​ជា​អ្នក​​លក់​មាស​ បាន​ប្តឹង​​ពី​ជន​នេះ​ដោយ​​រៀប​រាប់​ថា មុន​​ពេ​ល​កើត​ហេតុ​​មាន​យុវជន​២​នាក់​​ នាំ​គ្នា​មក​រក​ទិញ​មាស​របស់​គាត់​ ។ ជន​ទាំង​២​នេះ​មាន​ម្នាក់​​​​​​​​​​​បាន​​តែង​ខ្លួន​​ជា​មនុស្ស​ខ្ទើយ​។​ បន្ទាប់​មក​​យុវជន​ម្នាក់​ដែល​និយម​​តែង​ខ្លួន​ជា​មនុស្ស​ខ្ទើយ​បាន​​ធ្វើ​ជា​​សួរ​ទិញ​ខ្សែ​ក​​​​​​ផ្លាទីន​​១​ខ្សែ មាន​តម្លៃ​៤.៥០០បាត​ និង​ចិញ្ចៀន​ប្លាក​ទីន​១​វង់​ទៀត​ មាន​តម្លៃ ​​៣.១០០​​​បាត ។ ពេល​សួរ​ទិញ​នោះ​ក៏​យក​ទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាក់​ល​​​​​​​​​​​​មើល​ ហើយ​បន្ទាប់​មក​ប្រាប់​ឱ្យ​​គូកន​របស់​ខ្លួន​ម្នាក់​​​ដែល​ស្ពាយ​កា​បូប​លុយ​​ និង​ប្រាប់​ថា កាន់​​ឱ្យ​បាន​ស្រួល​ផង​ ខ្លួន​ទៅ​​និយាយ​ទូរស័ព្ទ​មួយ​ភ្លែត ។ រំពេច​នោះ​បុរស​ខ្ទើយ​​ក៏​បាន​គេ​ច​ខ្លួ​ន​បាត់​ស្រមោល​​ដោយ​​​នាំ​យក​​ខ្សែ​ក​ និង​ចិញ្ចៀន​ប្លាទីន​ទៅ​ជា​​មួយ​​ ។ ​នៅ​សល់​តែ​បក្ស​ពួក​​គេ​ម្នាក់​ដែល​ឈរ​ស្ពាយ​កា​បូប​លុយ​នោះ ​​ទើប​ប្តឹង​ប៉េអឹម​​ឱ្យ​ឃាត់​ខ្លួន​តែ​ម្តង ។

ក្រោយ​​ពីបាន​​ទទួលបណ្តឹង​​​កម្លាំង​​​ល្បាត​​របស់​លោក​​​នៅចំណុច​​​នោះក៏​ធ្វើ​អន្តរាគមន៍​​ឃាត់​​ខ្លួន​​​ជន​ជា​​​បក្ស​ពួក​​​បាន​ម្នាក់​​ឈ្មោះ ​​ហ៊ុល បញ្ញា​ អាយុ​​​១៩ឆ្នាំ រស់នៅភូមិ​​​​ក្បាល​ស្ពាន​ ។ ក្រោយ​​​ពីឃាត់ខ្លួន​​ក៏បាន​ឆែក​ឆេរ​​​នៅក្នុង​​​ការបូប​​​ដែល​​​ជន​សង្ស័យ​​​នោះ​ស្ពាយ ឃើញមាន​​​ប្រាក់​​ដុល្លារ​​​ ក្លែ​ងក្លាយ​​​សុទ្ធ​តែ​​ជាក្រដាស​​​ប្រាក់​​​១០០​ដុល្លារ​ មាន​​ចំនួន​​​​​​​​​​​​​២៣៣.៨០០​ដុល្លារ​ ។

​លោក​មេ​បញ្ជាការ​​​​បាន​​​បន្តថា បក្សពួក​​​ម្នាក់ដែល​​​ជាបុរស​​​ខ្ទើយ​​​រត់គេច​​ខ្លួន​​​នោះ​ឈ្មោះ​ បញ្ញា​ រិទ្ធ អាយុ​​៣១ឆ្នាំ​ មាន​ស្រុក​កំណើត​​​នៅ ខេត្ត​​បាត់ដំបង​​​​​​​ ហើយ​សមត្ថ​កិច្ច​​​និ​ងចាត់វិធាន ការ​​​​​​តាម​ច្បាប់​​​នៅពេលក្រោយ​​​​ផង​ដែរ ដើម្បី​ចាប់​ខ្លួន​​​ជន​នោះ​​​មក​ផ្តន្ទាទោស​​​ទៅតាម​​កំហុស​​​របស់​ខ្លួន ។

ជនសង្ស័យ​​​រួម​ទាំង​វត្ថុ​តាង​​ត្រូវ​កម្លាំង​​​កង​រាជ​អាវុធហត្ថ​​​​​​ក្រុង​​​បញ្ជូន​​ទៅទីបញ្ជាការកង​រាជ​​​អាវុធ​​​​​​​​​​​​​ហត្ថ​​​​​​ខេត្ត​​ជាបន្ត​​ដើម្បី​​​ចាត់ការ​​​តាម​ច្បាប់ ។ តាម​​ការ​សារភាព​​​របស់​ជន​​​ដែលត្រូវ​​​ចាប់ខ្លួននេះ​​​និយាយ​ថា ខ្លួន​​ក៏មិន​​​បាន​ដឹង​​​ថា ចាញ់បោក​​​គេនោះ​ទេ គឺខ្លួន​​​មក​តាម​​​បុរសខ្ទើយ​​​​​​នោះ​ ដោយ​ស្មាន​ថា​​ គេមាន​​​លុយ​​​ដុល្លារ​​​ច្រើន​​​មែនដាក់​​​ក្នុង​កាបូប​​​ដែលមាន​​​​សោ​ចាក់​​​យ៉ាង​ប្រុង​ប្រយ័ត្ន​​​​ផង​ដែរ ។ មន្ត្រី​​ប៉េអឹម​​​បាន​និយាយថា ល្បិច​​​បុរសខ្ទើយ​​​គឺ​ខ្ចី​​​យុវជន​​​ក្មេង​​​ធ្វើជា​​ធ្នាក់​​​ ដើម្បី​​​បោកយកគ្រឿង​អលង្ការ​​​ប៉ុណ្ណោះ ។ ទោះបី​​ជាបែប​ណា​​​​ក្មេង​ស្ទាវ​​​ជាបក្សពួក​​​ត្រូវតែមាន​ទោស​​​ព្រោះ​បាន​​រួម​គំនិត​​​​គ្នា​​​ឆបោក​ ។

លោក​​មេ​បញ្ជា​ការ​​​កង​រាជ​​អាវុធហត្ថ​​​​ក្រុង​​​​ប៉ោយ​ប៉ែត​ បាន​អំពាវ​នាវ​​​ដល់ក្រុមអាជីវករ​​​ជាអ្នក​​លក់​​​មាស​ សូមឱ្យ​មាន​​​ការ​ប្រុង​ប្រយ័ត្ន ​​​ឱ្យ​បាន​ខ្ពស់​​​ ដើម្បី​ចៀស​វាង​​កុំឱ្យ​​​ជន​ខិល​ខូច​​​ឆ្លៀង​ឱកាស​​​បន្លំ​​យក​ទ្រព្យ​​សម្បត្តិ​​​បែប​នេះ​​ត​​​​​​​ទៅ​ទៀត៕