រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍បើកសន្និសីទកំពូលធុរកិច្ចអាស៊ាន-អឺរ៉ុប នាព្រឹកថ្ងៃទី១ ខែ មេសា ឆ្នាំ២០១២ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា បានលើកនូវទស្សនៈដែលជាសកម្មភាពការងារបន្ទាន់មួយចំនួនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប លើវិស័យពាណិជ្ជកម្ម-ធុរកិច្ចនិងវិនិយោគ ដូចតទៅ ៖
ទី១-វិស័យឯកជននិងសាធារណៈនៃតំបន់ទាំងពីរត្រូវបន្តសហប្រតិបត្តិការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីបង្កើតយន្តការដ៏រឹងមាំដើម្បីដោះស្រាយឱ្យទាន់ពេលវេលាចំពោះបញ្ហាដែលកើតមានឡើងទាក់ទងទៅនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ ។ សម្តេចបានគូសបញ្ជាក់ថា យន្តការនេះមានសារសំខាន់មិនត្រឹមតែរួមចំណែកដល់ការរៀបចំក្របខណ្ឌច្បាប់ និងស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការសម្របសម្រួលកិច្ចចរចាពាណិជ្ជកម្មសេរីទ្វេភាគីដែលមានភាពទន់ភ្លន់និងមានប្រសិទ្ធភាពខ្ពស់ទៀតផង ។
ទី២-អាស៊ាននិងសហភាពអឺរ៉ុបត្រូវត្រួសត្រាយផ្លូវ និងស្វែងរកមធ្យោបាយនានារួមគ្នាដើម្បីធ្វើឱ្យសហប្រតិបត្តិការកាន់តែមានភាពស៊ីជម្រៅ ដោយក្នុងនោះរួមមានយុទ្ធសាស្ត្រ កាត់បន្ថយភាពក្រីក្រ ការចែករំលែកទិន្នន័យ សេដ្ឋកិច្ច បទប្បញ្ញត្តិ ដែលទាក់ទងទៅនឹងច្បាប់ពាណិជ្ជកម្ម វិនិយោគ ការការពារបរិស្ថាន ការគ្រប់គ្រងបម្រែប្រមួលអាកាសធាតុ និងវិធានការរំសាយសព្វាវុធបរិមាណូ ការប្រឆាំងភេរវកម្ម ការកសាងទំនុកទុកចិត្តជាដើម ។
ទី៣-អាស៊ាននិងសហភាពអឺរ៉ុបត្រូវបន្តពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ…។
ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕




ចែករំលែកព័តមាននេះ