ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ដីសម្ប​ទាន​សេដ្ឋ​កិច្ច​ខេត្ត​ឧត្តរ​មាន​ជ័យ មាន​១៣​ក្រុម​ហ៊ុន​កំពុង​ដំណើរ​ការ​ដូច​អណ្តើក​ ២​ក្រុម​ហ៊ុន​ត្រូវ​រដ្ឋដក​ហូត

12 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ​ ​៖ តាម​ម​ន្ត្រី​ផ្លូវ​ការ​បាន​រៀបរាប់​ប្រាប់​​កោះ​សន្តិភាព​ថា ក្រុម​ហ៊ុន​ដែល​បាន​​អភិវឌ្ឍន៍​​ទៅ​លើ​ផ្ទៃ​ដី​សម្បទាន​​សេដ្ឋ​កិច្ច​ផ្នែក​កសិឧស្សា​ហកម្ម​ស​រុប​មាន​ចំនួន​១៥​ ក្នុង​នោះ​១៣​ក្រុម​ហ៊ុន​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ ដើម្បី​ដំណើរ​ការ តែ​មិន​មាន​ដំណើរ​ការ​ចំនួន​២​ក្រុម​ហ៊ុន ។ ដូច្នេះ២​ក្រុម​ហ៊ុន​​នេះ​​​ត្រូវ​ដក​ហូតដី​​​វិញ​ទុក​ជា​សម្បត្តិ​រដ្ឋ ។

ខេត្ត​ឧត្តរមានជ័យ​ ​៖ តាម​ម​ន្ត្រី​ផ្លូវ​ការ​បាន​រៀបរាប់​ប្រាប់​​កោះ​សន្តិភាព​ថា ក្រុម​ហ៊ុន​ដែល​បាន​​អភិវឌ្ឍន៍​​ទៅ​លើ​ផ្ទៃ​ដី​សម្បទាន​​សេដ្ឋ​កិច្ច​ផ្នែក​កសិឧស្សា​ហកម្ម​ស​រុប​មាន​ចំនួន​១៥​ ក្នុង​នោះ​១៣​ក្រុម​ហ៊ុន​កំពុង​ឈូស​ឆាយ​ដី​ព្រៃ​ ដើម្បី​ដំណើរ​ការ តែ​មិន​មាន​ដំណើរ​ការ​ចំនួន​២​ក្រុម​ហ៊ុន ។ ដូច្នេះ២​ក្រុម​ហ៊ុន​​នេះ​​​ត្រូវ​ដក​ហូតដី​​​វិញ​ទុក​ជា​សម្បត្តិ​រដ្ឋ ។

​​​ប្រជា​ពលរដ្ឋ​នៅ​ក្នុងខេត្ត​​ឧត្តរ​មាន​ជ័យ​ជាច្រើន​​នាក់​ត្អូញ​ត្អែរ​ថា មុន​នេះ​នៅ​ក្នុង​ខេត្ត​មាន​ការ​រំពឹងថា បើ​មាន​ក្រុមហ៊ុន​ចូល​មក​ធ្វើ​ការ​អភិវឌ្ឍ​​​បាន​ច្រើន​នោះ គឺ​ពិត​ជា​មាន​ការងារ​ច្រើន​សម្រាប់​ប្រជា​ពលរដ្ឋ​​ធ្វើ​នៅ​​​​តាម​ក្រុមហ៊ុន​​ដោយ​មិន​​ខ្វល់​ពី​ការ​ចេញ​ទៅ​រក​ការងារ​​នៅ​ខាង​ក្រៅ​ប្រទេស ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​​​សព្វ​ថ្ងៃ​នេះគឺ​ពួក​គាត់​​សង្កេត​ឃើញ​ថា​មាន​ក្រុមហ៊ុនច្រើន​ណាស់​កំពុង​​តែ​ចូល​មក​ធ្វើ​ការ​អភិវឌ្ឍ​វិនិយោគ​គ្រប់ទិស​ទី​ស្ទើរ​តែ​រក​ផ្ទៃ​ដី​ទំនេរ​គ្មាន​ ចំណែក​ប្រជា​​ពលរដ្ឋ​​​​នៅ​ក្នុង​ខេត្ត​​បែរ​ជា​​មិន​មាន​ការងារ​ធ្វើ​ទៅ​វិញ ។ ​ក្រុមហ៊ុន​ទាំង​អស់​នេះ​មាន​ក្រុមហ៊ុន​ខ្លះ​​គិត​តែ​ពី​កាប់​​ឈើ​ដឹក​ជញ្ជូន​យក​ទៅ​​លក់​ដូច​ឈ្មួញ ដើម្បី​យក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដើមទុន ។ រី​ឯ​ដំណាំ​កសិឧ​ស្សាហកម្ម​ពុំ​កើត​មាន​ទាល់​តែ​សោះ។ ក្រុមហ៊ុន​ខ្លះទៀត​គិត​​តែ​វាទ​យក​ដី​របស់​ប្រជា​ពលរដ្ឋ​ និង​កាប់​យក​ឈើ​ដោយ​ផ្អែក​ទៅ​លើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការ​​មាន​ច្បាប់​​ពី​អាជ្ញា​ធរ​ខេត្ត​ ។ ​ក្រុម​ហ៊ុន​ខ្លះ​ទៀត​​​​​បាន​អះ​អាង​​​ថាមាន​ច្បាប់​ធ្វើ​ការ​អភិវឌ្ឍវិយោគ​ផ្នែក​កសិឧស្សា​ហកម្ម​ចេញ​ពី​ក្រសួង​កសិកម្ម​ ឬ​ស.ជ.ណ ។

លោក​គាំ វុឌ្ឍី​ធន ទទួល​ផ្នែក​រដ្ឋបាល​​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមាន​ជ័យ​​​ឱ្យ​កោះ​សន្តិភាព​ដឹង​ថា មន្ទីរ​កសិកម្ម​ខេត្ត​បាន​ទទួល​បទ​បញ្ជា​ពី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​​ និង​នេសាទ​ឱ្យ​បង្កើត​ក្រុម​ការងារ​មួយ​សិក្សា​ទៅ​លើ​ក្រុមហ៊ុន​ដែល​មាន​ច្បាប់​ធ្វើ​ការ​អភិវឌ្ឍ​វិនិយោគ​ទៅ​លើ​ផ្នែក​កសិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឧស្សាហកម្ម​ទាំង​អស់​នៅ​ក្នុង​​ខេត្ត​ឃើញ​ថា​មាន​ក្រុមហ៊ុន​ខ្លះ​កំពុង​​តែ​ដំណើរ​ការ​របស់​ខ្លួន​បាន​ត្រឹម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែ​​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ។ ​ក្នុង​ចំណោម​​ក្រុមហ៊ុន​ទាំង​អស់​មាន​តែ​ក្រុមហ៊ុន​សំរោង​រ៉ាប់​បឺ​ ទេ​កំពុង​​ធ្វើ​ការ​អភិវឌ្ឍ​លើ​ផ្ទៃ​ដី​៩.៦៥៨​ហិកតា ហើយ​ដាំ​ដំណាំ​កៅ​ស៊ូ​បាន​ចំនួន​២.៨៦០​​ហិកតា ហើយ​នឹង​ទទួល​ផល​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។ លោកបញ្ជាក់​ថា ក្រុមហ៊ុន​បាន​បណ្តុះ​កូន​កៅ​ស៊ូ​រាប់​ម៉ឺន​ដើម និង​ឈូស​ឆាយ​ផ្ទៃ​ដី​បាន​រាប់​ពាន់​ហិកតា​ និង​បាន​ដាំ​ជា​បន្ត​បន្ទាប់​ ។

លោក​ខាំ​ វិសាល​ នាយ​ក​ទី​ចាត់​ការ​អន្តរ​វិស័យ​រដ្ឋ​​បាល​សាលា​ខេត្ត​ឧត្តរ​មាន​ជ័យ​ឱ្យ​កោះ​​ស​ន្តិភាព​​ដឹងថា ក្រុម​ហ៊ុន​ដែល​ចូល​ធ្វើ​ការ​អភិវឌ្ឍ​ទៅ​លើ​ផ្នែក​​កសិឧស្សាហកម្ម​​ដោយ​ស្រប​ច្បាប់​មាន​ចំនួន​១៥​គឺ​ទី​១​ក្រុមហ៊ុន​​ទន្លេ​ស៊ូ​ហ្គើរ​ខេន ​មានផ្ទៃ​ដី​ចំនួន​៦.៦១៨ហិកតា ដាំ​ដំណាំ​អំពៅ​ស្ថិត​នៅ​ក្នុង​ស្រុក​ចុង​កាល់​ ។ ទី​២​ក្រុមហ៊ុន​អង្គរ​ស៊ូ​ហ្គើរ​មាន​ផ្ទៃ​ដី​ចំនួន​៦.៥២៣​ហិក​តា ដាំ​អំពៅ​នៅ​ក្រុង​សំរោង​ ។ ទី៣​ក្រុមហ៊ុន​ខេម​បូឌា​ខេន​អេន​ស៊ូ​ហ្គើរ​វែន​លី​ ​មាន​ផ្ទៃ​ដី​ចំនួន​៦.៥៩៥​ហិក​តា​​ដាំ​ដំណាំ​អំពៅ​ស្ថិត​នៅ​ក្នុង​​​ក្រុង​សំរោង។​ ទី​៤​ក្រុមហ៊ុន​សំរោង​រ៉ាប់​បឺ ​មាន​ផ្ទៃ​ដី​ចំនួន​៩.៦៥៨​ហិកតា ដាំ​ដំណាំ​កៅ​ស៊ូ​ស្ថិត​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ និង​ស្រុក​វ៉ារិន​ ខេត្ត​សៀម​រាប​(​ទាំង​៤​ក្រុម​ហ៊ុន​នេះ​​ចេញ​ច្បាប់​​ដោយ​អាជ្ញា​ធរ​ខេត្ត​ឧត្ត​រ​មាន​ជ័យ)​ ។ ទី​៥​ក្រុមហ៊ុន​អភិវឌ្ឍ​អូ​រស្វាយ​មាន​ផ្ទៃ​ដី​ចំនួន​១.៥០០​ហិកតា កំពុង​បំពេញ​​បែប​បទ​ច្បាប់​វិនិយោគ​​នៅ​ក្រសួង​​កសិកម្ម​ ។ ទី​៦​ក្រុមហ៊ុន​​មៀង​លី​ហេង​ធ្វើ​វិនិយោគ​ល្ហុង​ខ្វង មាន​ផ្ទៃ​ដី​ចំនួន​១.០០០​ហិកតា​ ទទួល​បាន​អាជ្ញា​​ប័ណ្ណ​​ឆ្នាំ​២០០៧​ដាំដំណាំ​បាន​ចំនួន​១៩៤,១៧​ហិកតា កំពុង​ដំណើរ​ការ​បន្ត​ស្ថិត​នៅ​ក្នុង​​ក្រុង​សំរោ​ង ។

​ក្រុមហ៊ុន​ទី​៧​គឺ​ក្រុមហ៊ុន​តៃ​និញ-​សៀម​រាប ​មាន​ផ្ទៃ​ដី​ចំនួន​៧.៦០០ហិក​តា ជា​តំបន់​ដែន​ជំរក​​សត្វ​ព្រៃ​គូលែន​ព្រហ្មទេ​ព​​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ឆ្នាំ២០១១ ។ ទី​៨​ក្រុម​ហ៊ុន​បេ​ស​រ៉ូ​យ៉ាល់​មានផ្ទៃដី​ចំនួន​​​៦.៥០០​ហិកតា ក្នុង​តំបន់​ដែន​ជំរក​​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​ ស្ថិត​នៅ​ក្នុង​ស្រុក​ត្រពាំង​​ប្រាសាទ ។​ ទី៩ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍​ខូ​អិល​​ធីឌី​ មាន​ផ្ទៃ​​ដី​ចំនួន​៦.០០០ហិក​តា ស្ថិត​នៅ​ក្នុង​ស្រុក​បន្ទាយ​អំពិល​ ទទួល​បាន​អាជ្ញា​ប័ណ្ណឆ្នាំ​​២០០៩ ។​ ទី​១០​ក្រុម​ហ៊ុន​ហ៊ួត​មេង​រីតា មាន​ផ្ទៃ​ដី​ចំនួន​៣.០០០​ហិក​តា ក្នុង​តំបន់​ដែន​ជំរក​សត្វ​ព្រៃ ​គូលែន​ព្រហ្ម​ទេព​ទទួល​អាជ្ញា​ប័ណ្ណ​ឆ្នាំ​២០១១ ស្ថិត​នៅ​ក្នុង​ស្រុក​អន្លង់​វែង​ ។​ ទី​១១​ក្រុម​ហ៊ុន​​ដាតា​រ៉ាប់​បឺ​ខេម​បូឌា មាន​ផ្ទៃ​ដី​ចំនួន​៧.៧០០​ហិកតា នៅ​ក្នុង​តំបន់​ដែន​ជំរក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​ ស្ថិត​នៅ​ក្នុង​ស្រុក​អន្លង់​វែង ទទួល​បាន​អាជ្ញា​ប័ណ្ណ​​​ឆ្នាំ​២០១១ ។ ទី​១២​ក្រុម​ហ៊ុន​​ទុម​រីង​រ៉ាប់​បឺ ​មាន​ផ្ទៃ​​ដី​ចំនួន​៧.៧៥០​ហិកតា នៅ​ក្នុង​តំបន់​ដែន​ជំ​រក​​​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​ ក្នុង​ស្រុក​អន្លង់​វែង​ ទទួល​បាន​អាជ្ញា​ប័ណ្ណ​ឆ្នាំ​២០១១។​ ​​ទី​១៣ក្រុម​ហ៊ុន​​ Natural Plantation​មាន​ផ្ទៃ​ដី​ចំនួន​៩.០២០​ហិកតា នៅ​ក្នុង​តំបន់​ដែន​ជំរក​សត្វ​ព្រៃ​គូលែន​ព្រហ្ម​ទេព​ នៅ​ក្នុង​ស្រុក​ត្រពាំង​​ប្រាសាទ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ឆ្នាំ​២០១១ ។ ដោយ​ឡែក​២​ក្រុមហ៊ុន​ទៀត​ដែល​មិន​ដំណើរ​ការ​ត្រូវ​​អាជ្ញា​ធរ​លុប​ចោល​ដក​ហូត​ដី​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​គឺ​ក្រុមហ៊ុន​គ្រី​ស្តល និង​ក្រុម​ហ៊ុន​រៀល​គ្រីន៕