ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុសខឹង​ឪពុក​ជំពាក់​លុយគេច្រើន​ហើយនៅ​តែ​ទៅ​ខ្ចី​ប្រាក់ធនាគារ​ទៀត​​កា.ប់​​ប្រហារ​

12 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​កូន​ប្រុស​ចិត្ត​​ជា​តិរច្ឆាន​ម្នាក់​បាន​កា.ប់ប្រហារ​ឪពុក​​រហូត​​ស្លា.ប់​បាត់​បង់​ជីវិត​​ នៅ​ក្នុង​​ថ្លុកឈាម​យ៉ាង​អាណោច​អាធ័ម​​បង្ក​​ការភ្ញាក់​ផ្អើល​កាលពីថ្ងៃទី​២៧ មីនា វេលា​​ ម៉ោង​៥ និង​៣០នាទី​ព្រឹក​ នៅវាល​ស្រែ​​ក្រោយ​ផ្ទះ​​​ចម្ងាយ​​​ប្រមាណ​​​​១០០ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​​​ថ្លុង សង្កាត់បាទី​ ក្រុង​បាវិត ។ បើ​​​តាម​សមត្ថ​កិច្ច​​​​បាន​ប្រាប់ឱ្យ​ដឹង​ថា

ខេត្តស្វាយរៀង ៖ ​កូន​ប្រុស​ចិត្ត​​ជា​តិរច្ឆាន​ម្នាក់​បាន​កាប់ប្រហារ​ឪពុក​​រហូត​​ស្លាប់​បាត់​បង់​ជីវិត​​ នៅ​ក្នុង​​ថ្លុកឈាម​យ៉ាង​អាណោច​អាធ័ម​​បង្ក​​ការភ្ញាក់​ផ្អើល​កាលពីថ្ងៃទី​២៧ មីនា វេលា​​ ម៉ោង​៥ និង​៣០នាទី​ព្រឹក​ នៅវាល​ស្រែ​​ក្រោយ​ផ្ទះ​​​ចម្ងាយ​​​ប្រមាណ​​​​១០០ម៉ែត្រ ស្ថិត​ក្នុងភូមិ​ត្រពាំង​​​ថ្លុង សង្កាត់បាទី​ ក្រុង​បាវិត ។ បើ​​​តាម​សមត្ថ​កិច្ច​​​​បាន​ប្រាប់ឱ្យ​ដឹង​ថា ជន​រងគ្រោះ​​​ស្លាប់​បាត់បង់ជីវិត​​នេះ​ឈ្មោះ​​​ថាញ់ យឿង ​​ភេទ​ប្រុស  អាយុ៥៣​​ឆ្នាំ ជា​ទាហាន​​​ពិការ​​ភ្នែក​ខាងឆ្វេង ​​និង​​កំបុត​ដៃ​​​ខាង​ឆ្វេង​ត្រឹម​​កួយដៃ មាន​ប្រពន្ធ​​​ឈ្មោះកុល ផង់ ​​អាយុ​៥៨​ឆ្នាំ​ មានជំងឺ​ពិការ​ជើង​​​​ទាំង​ពីរ​មានកូន៤​នាក់ ។ ​​​​ លោកបន្ត​ទៀតថា នៅថ្ងៃទី​២៦ មីនា ឆ្នាំ​២០១២ ជនរង​គ្រោះ​បាន​ទៅ​ខ្ចី​​​​ប្រាក់ពី​ធនា​គារ​​​មួយទិញ​ម៉ូតូ១​គ្រឿង​ម៉ាកហុងដា​​ឱ្យទៅ​កូន​ប្រុស​ឈ្មោះ​ថាញ់ រ៉ា ​ដើម្បី​ជិះ​ធ្វើ​ការ​រកស៊ី​ចិញ្ចឹម​ប្រពន្ធ​ ។

ប្រភព​បន្ត​ឱ្យ​ដឹង​ទៀត​ថា លុះមក​ដល់​ម៉ោង​៦​​ល្ងាច ​ប្អូនៗប្រុសស្រី​មកពី​​​ធ្វើការម្តាយ​ក៏​និយាយប្រាប់ថា ​«ឪឯង​ខ្ចី​លុយ​អង្គ​ការ​ទិញ​​ម៉ូតូឱ្យបងប្រុស​ឯង  «ថាញ់ រ៉ា» ​ដូច្នេះ​ឯង​ទាំង​ពីរ​ត្រូវ​ខំ​សន្សំ​លុយ​ដោះ​​​បំណុល»​​ ខណៈនោះ​កូនប្រុស​​​ឈ្មោះ​ថាញ់ ចំរើន ​ក៏​ខឹង​និយាយ​ឡូឡា​​ស្តីឱ្យឪពុក​​​​ ដែលជា​ជនរង​គ្រោះថា ​ដើរផឹកស៊ី​លេង​ល្បែង​ជំពាក់​គេរុំ​កោះ​សងមិនទាន់រួច​ផង ទៅ​ខ្ចី​លុយ​ធនាគារ​​​មក​ទិញ​​ម៉ូតូ​ឱ្យកូន​ច្បង​ ហើយកូន​ៗស្រី​ប្រុស​ពៅជា​​អ្នក​រក​លុយ​​សង​ជំនួស​ធ្វើជា​ឪពុកគេ​​​ស្រឡាញ់​​កូនមិនស្មើ  ៕