ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​ការ​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រម​ព្រៀង​ដាក់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេ​ស៊ី​ក្នុង​តំបន់​គ្មាន​កង​ទ័ព

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​លោក​​ កុយ  គួង អ្នក​​នាំ​​ពាក្យ​​​​​ក្រសួង​ការ​បរទេស​​និង​​សហប្រតិបត្តិការ​​​អន្តរជាតិ បាន​ឱ្យ​ដឹង​​​​នៅ​​ថ្ងៃទី​​​​២៧ ​ខែ​មីនា  ឆ្នាំ​២០១២​ថា ​នា​ពេល​ថ្មីៗ​​នេះ  លោក​ឧបនាយក​​​រដ្ឋ​មន្ត្រី​​​ហោ ណាំហុង​  ​រដ្ឋមន្ត្រី​​​ការ​បរទេស​​​ និង​សហ​ប្រតិ​បត្តិ​ការ​​​​អន្តរជាតិ​​​ បាន​​​ផ្ញើ​​​លិខិត​​​​ឆ្លើយ​​​តប​​មួយ​ទៅ​នឹង​​​​លិខិត​របស់​លោក​​ Marty Natalegawa រដ្ឋមន្ត្រី​​​ការ​បរទេស​​​ឥណ្ឌូណេស៊ី​​​ ដោយ​​ក្នុង​​លិខិត​​បញ្ជាក់​ថា​ «​កម្ពុជា​​​បាន​​ត្រៀម​​​ខ្លួន​​ជាស្រេច​ដើម្បី​​ចុះ​​ហត្ថ​លេខា​​​នៅ​​ពេល​ណា​​​ក៏​បាន ​​​​លើ​កិច្ច​​ព្រម​ព្រៀង​​​ស្តីពី​​លក្ខខណ្ឌ​​​ប្រតិបត្តិ​សម្រាប់​​​​ដាក់​​អ្នក​​សង្កេត​​​​ការណ៍​​​​​ក្នុង​​​តំបន់​​គ្មាន​​​​​កង​​ទ័ព​​​បណ្តោះ​អាសន្ន »។​

នៅ​ក្នុង​​លិខិត​​​ឆ្លើយ​​​​តប​​នោះ ​​លោក​ឧបនា​យក​​រដ្ឋមន្ត្រី​​​ហោ ណាំ​ហុង ​បានស្នើ​​​ឱ្យ​លោក​​​ Marty Natalegawa ​រដ្ឋមន្ត្រី​​​ការ​​​បរទេស​​​ឥណ្ឌូណេស៊ី​​​ ខិតខំ​​​ធ្វើ​​យ៉ាងណា​​ឱ្យ​មាន​ការ​​ចុះ​​ហត្ថ​​​​​​​​លេខាលើ​កិច្ច​​ព្រម​ព្រៀង​​​​ស្តីពី​​​​​​​លក្ខខណ្ឌ​​​​ប្រតិបត្តិ​​សម្រាប់​ដាក់​អ្នក​​​សង្កេត​​​​ការណ៍​​ក្នុង​តំបន់​​​​គ្មាន​​​​កង​ទ័ព​​​​​បណ្តោះ​​​អាសន្ន​​​ឱ្យ​បាន​ឆាប់​​​ ​​ដើម្បី​​អាច​​ដក​កងទ័ព​​​ចេញពី​​​តំបន់​​នេះ​​ឱ្យ​បាន​​លឿន​​ ស្រប​​​តាម​​ដីកា​​សម្រេច​របស់​​តុលាការ​​​​យុត្តិធម៌​​​​អន្តរជាតិ​​ទីក្រុង​​ឡាអេ កាលពី​​ថ្ងៃទី​​១៨  ខែកក្កដា ឆ្នាំ​​២០១១​​ កន្លងទៅ​នេះ ៕