ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​​ការងារ​​គណៈ​​​កម្មាធិការ​​​គណបក្ស​​ប្រជា​ជន​កម្ពុជា​​​ ស្រុក​​ស្ទោង​​​ និង​ស្រុក​​កំពង់​ស្វាយ

14 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ ៖ លោក​​ ងួន​ ញ៉ិល​​​ សមាជិក​​គណៈ​​អចិន្ត្រៃយ៍​​​​​​​ គណៈ​​​កម្មាធិការ​​​​​កណ្តាល​​​គណបក្ស​ប្រជាជន​កម្ពុជា​​​ ប្រធាន​ក្រុម​ការងារ​​​​គណៈ​​​​កម្មាធិការ​​​កណ្តាល​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ ចុះ​ជួយ​​​ខេត្ត​កំពង់​ធំ ​និ​ង​ជា​អនុ​ប្រធាន​ទី​​១​រដ្ឋ​សភា​​នៃព្រះ​រាជាណាចក្រ​​កម្ពុជា​ ដែល​​អម​ដំណើរ​​ដោយ​​ លោក​ ណាំ​ ទុំ ​ប្រធាន​គណៈ​​​កម្មាធិការ​​គណបក្ស​ប្រជាជន​កម្ពុជា​​​​​ខេត្ត​កំពង់​ធំ​ ​​​​និង​ជា​​ប្រធានក្រុម​​​ប្រឹក្សាខេត្ត​​​ លោក​ សោម ​សុផាត​ អនុប្រធាន​​ប្រចាំការ​​​គណៈ​​កម្មាធិការ​​​គណបក្ស​​​ប្រជាជន​កម្ពុជា​​​​ខេត្ត​កំពង់​ធំ​​ និង​ជា​អភិបាល​រង​ខេត្ត​​​​​​​​ កាល​ពីថ្ងៃទី​​​២៤ មីនា​ ឆ្នាំ​២០១២​​ កន្លង​ទៅ​​នេះ​ បាន​​អញ្ជើញ​​ចុះ​​បំពេញការ​ងារ​​​ជួប​ប្រជុំ​​​ជាមួយ​​​គណៈ​​កម្មាធិការ​​​​គណបក្ស​​ប្រជាជន​​កម្ពុជា​​​ ស្រុក​ស្ទោង​ និង​​ស្រុក​​​កំពង់​ស្វាយ​​ ។ គោលបំណង​​​នៃដំណើរ​​បំពេញ​​​ការងារ​​នេះ​​ គឺ​ដើម្បី​​ពង្រឹង​​​គណបក្ស​​គ្រប់​លំដាប់​​​ថ្នាក់​​ ត្រៀម​​ឆ្ពោះ​​​ទៅ​កាន់​ការ​បោះ​ឆ្នោត​​​​ជ្រើស​រើស​​​ក្រុម​ប្រឹក្សា​​ឃុំ​​-សង្កាត់​ នាថ្ងៃទី​​​៣ មិថុនា​ ​ឆ្នាំ​២០១២​ ​ខាងមុខ​​ ធានា​​បាន​នូវ​​ជោគ​ជ័យ​​​​​ដែល​ជាឈ្នាន់​​​ឬជា​​​កត្តាកំណត់​​​ ក្នុ​ងការ​​ដណ្តើម​​​បាន​ជោគជ័យ​​​ក្នុង​​​ការ​បោះ​ឆ្នោត​​រដ្ឋ​សភា​​នា​​​ឆ្នាំ​២០១៣ ។

មុន​នឹង​ផ្តល់ជូន​​​នូវ​អនុសាសន៍​​​ ក៏ដូច​​​ជា​ឯកសារ​​​ពិគ្រោះ​​​​​ ឬ​ឯកសារ​​ជំនួយ​ស្មារតី​​​អំពី​​​ការពង្រឹង​​​គណបក្ស​​​ លោក​ ងួន​ ញ៉ិល បាន​ឱ្យ​​ស្រុក​ទាំង​​២​​រាយការណ៍​​អំពី​លទ្ធផល​​​ ទិន្ន​ផល​​​​ស្រូវ​​​ កំណើន​​​ជី​វភាព​​រស់នៅ​​​របស់​ប្រជា​​ជន​ និង​ការ​​​ប្រឡង​ប្រណាំង​​អំពី​​ភូមិ​​​-ឃុំ​​មាន​សុវត្ថិ​​ភាព​​​ ដែល​ស្រុក​​​ទាំង២​​​​ អនុវត្ត​​​បាន​ល្អ​ ក្នុ​ងពេល​​កន្លង​មក​ ។

ចំណុច​សំខាន់​​​ លោក​ ងួន​ ញ៉ិល​ បាន​ប្រ កាស​​​ជូន​​ស្រុក​​​ទាំង​​​២នូវ​​​ការ​សម្រេច​​​ប្រកប​ដោយ​​​​គតិ​បណ្ឌិត​​របស់​​សម្តេច​​អគ្គ​មហា​សេនា​​​បតី​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​​​នៃ​ព្រះ​​រាជាណាចក្រ​កម្ពុជា​​​​ ផ្តល់​ដី​ស្រែ​​ជូន​​ប្រជាជន​​​ចំនួន​​​៤.០០៤គ្រួ​សារ​ ដែល​​មាន​ទំនាស់​​ជាមួយ​​​ក្រុម​ហ៊ុន​​កូរ៉េ​ ដែល​ប្រជាជន​​ទាំង​​៤.០០៤​គ្រួសារ​​​សរសេរ​ពាក្យ​បណ្តឹង​​​មករូប​​​លោក ហើយ​លោក​​​បាន​សរសេរ​លិខិត​​​គារព​​​ជូន​សម្តេច​​អគ្គ​មហា​សេនា​​​បតី​តេជោ​ ហ៊ុន សែន ​ដើម្បី​សុំ​ការសម្រេច​​ពី​សម្តេច​​ លើការ​​​ផ្តល់​​ដី​ជូន​ប្រជាជន​​​វិញ​​​ ។

បន្ទាប់​មក​​​ លោក​ ងួន​ ញ៉ិល​​ បាន​ផ្តល់​​ជូន​​អង្គ​ប្រជុំ​​នូវ​ឯកសារ​​ពិគ្រោះ​​​ និង​អនុសាសន៍​​សំខាន់​​​ៗ អំពី​​គន្លឹះ​​​នៃ​ការ​​ពង្រឹង​​​ពង្រីក​​​សមាជិក​​បក្ស​​​ អ្នក​​គាំទ្រ​​បក្ស​ របៀប​របប​​​ធ្វើ​​ការងារ​​​របស់​​​គណបក្ស​​​​គ្រប់​ជាន់​ថ្នាក់​​​ ការ​ពង្រឹង​​​ក្បាល​ម៉ាស៊ីន​​​ដឹក​នាំ​​​របស់​​​​​​គណបក្ស​​​ដែល​ផ្តោត​​​សំខាន់​​លើការងារ​​​នយោ​បាយ​​​ ការងារ​​​សតិ​អារម្មណ៍​​​​ និង​ការងារ​​​ចាត់តាំង​ និង​យុទ្ធ​សាស្ត្រ​​​ យុទ្ធ​វិធី​​​ ដើម្បី​​​ទទួល​​​បាន​នូវ​​​ជោគ​ជ័យ​ ក្នុង​ការ​​​បោះ​ឆ្នោត​​ទាំង​​​២​ខាងមុខ​ ។ ​ចុង​បញ្ចប់​​​​​ លោក​​ ងួន​ ញ៉ិល​​ សំណូម​ពរ​​​ឱ្យ​​​មន្ត្រី​បក្ស​​​គ្រប់​​ជាន់​ថ្នាក់​​​មាន​សាមគ្គ​ី​​​ផ្ទៃ​​ក្នុង​ល្អ​ និង​​ចៀស​វាង​​​​ឱ្យ​​បាន​នូវ​​​អំពើ​អសកម្ម​ទាំងឡាយ​​ ។

លោក​ ងួន​ ញ៉ិល​​​​ ក៏​បាន​​ផ្តល់​​ជូន​​គណៈ​កម្ម​ធិការ​​​គណបក្ស​ប្រជាជន​​​កម្ពុជា​​ ស្រុកស្ទោង​ និង​ស្រុក​​កំពង់​ស្វាយ ក្នុង​​មួយ​ស្រុក​​​ថវិកា​​ចំនួន​​២.០០០ដុល្លារ​ ៕