ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​គណបក្ស​នយោ​បាយ​​ផ្សេងៗ​​​ចំនួន​១៣៧​នាក់ ចូល​មក​រួមរស់​ជា​មួយ​គណ​បក្ស​​ប្រជាជន​កម្ពុជា​នៅស្រុក​ព្រៃនប់

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី២៥ មីនា ២០១២ នៅស្នាក់ការ​គណបក្ស​ប្រជា​ជន​ស្រុក​ព្រៃនប់ មាន​រៀបចំពិធី​សំណេះ​សំណាល​ជា​មួយ​សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា    ដែល​ទើបមកពីគណបក្សផ្សេងៗ​ ​ស្ម័គ្រ​ចិត្ត​ចូល​រួម​រស់​ជា​មួយគណបក្សប្រជាជ​ន​កម្ពុជា។ ពិធី​នោះ​មាន​ការ​អញ្ជើញចូលរួមពីលោកស្បោង សារ៉ាត ប្រធានគណបក្សប្រជាជនកម្ពុជា​ខេត្ត​ព្រះ​​សីហនុ លោក​សួស កាណាន ​ប្រធាន​​ក្រុម​ការងារ​ចុះជួយ​ខេត្តព្រះសីហនុ លោកទិត វុទ្ធី ប្រធានគណៈ​កម្មាធិការ​បក្ស​ស្រុក​ព្រៃនប់លោក លោកស្រី​ប្រធាន​អនុប្រធាន​គណៈ​កម្មាធិ​ការបក្ស​ខេត្ត និង​សមាជិកសមាជិកា គណ​បក្ស​ប្រជាជន​កម្ពុជា​ចូល​​រួមយ៉ាង​ច្រើន​កុះ​ករ ។

លោកទិត វុទ្ធី បាន​ឡើងអាន​របាយ​ការណ៍​ស្វាគមន៍​ និងគួសបញ្ជាក់ពីស្ថាន​ភាពជីវភាព​រស់​នៅ​របស់បងប្អូនប្រជាពលរដ្ធក្នុងស្រុក ដោយ​សង្កត់​ធ្ងន់ទៅលើ​ផែនការសកម្មភាព​រចនាសម្ព័ន្ធ​ចាត់​តាំងរបស់គណៈកម្មាធិការបក្សស្រុក​គណៈ​កម្មាធិ​ការបក្សឃុំ​ សាខាបក្សឃុំ ភូមិ​ដែល​រហូត​មកដល់ពេលនេះទូទាំងស្រុកសមាជិក​គណ​បក្ស​ប្រជាជនកម្ពុជាមានចំនួនកើនឡើងគួជាទី​មោទនៈ។ លោក​ទិត វុទ្ធី បានបន្តទៀតថា ជាក់​ស្តែងដូចជាពេលនេះស្រាប់​ មានសមាជិក​ថ្មី​ចំនួន១៣៧​នាក់​មកពី៨ឃុំ ចេញពីគណបក្ស​ផ្សេងៗ​មក​ចូល​រួមរស់ជាមួយគណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​ទាំង​នេះ គឺជាការសម្រេច​ចិត្តយ៉ាង​ត្រឹមត្រូវ​របស់បង​ប្អូន​ក្នុងការ​រួមចំណែកជា​មួយ​ប្រមុខរដ្ឋាភិបាល​ ​ដែលមានសម្តេចតេជោហ៊ុន សែន ជានាយក​រដ្ឋ​មន្រ្តី និងជាអនុប្រធានគណ​បក្សប្រជាជន​កម្ពុជា។ លោកកសូស កាណាន បាន​​មាន​មតិ​​សំណេះសំណាល​​ដោយ​លើកឡើងពី​​ប្រវត្តិ​នឹង​សកម្ម​ភាពរបស់គណបក្ស ពិសេសរយៈ​ពេល​៣៣​ឆ្នាំកន្លងមកនេះ ​ដែល​គណបក្ស​ប្រជា​ជនកម្ពុជា​មិន​ត្រឹម​តែរំដោះ​ប្រជា​ជន​ឱ្យ​រួច​ផុតពីរបប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពតប៉ុណ្ណោះ​ទេ តែគណ​បក្ស​ប្រជាជនកម្ពុជា បាន​នាំសុខ​សន្តិ​ភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ។

នៅក្នុង​ឱកាស​នោះដែរ លោក​ស្បោង សារ៉ាត ប្រធាន​គណ​បក្សខេត្តព្រះសីហនុ ​បាន​ក្រើនរំលឹកដល់សមាជិកសមាជិកា​ទាំងអស់​ត្រូវ​រួមសាមគ្គី​ផ្ទៃក្នុងបក្សឱ្យបានល្អ​ដើម្បី​ពង្រឹង និង​ពង្រីកសមា​ជិក​បក្ស​មូលដ្ឋាន​ឱ្យ​បានរឹងមាំ  ដើម្បី​ឱ្យ​គណ​បក្ស​ទទួល​បានជោគ​ជ័យ​ និង​ដើម្បីបានសម្តេចតេជោហ៊ុនសែនធ្វើជានា​យក​រដ្ឋ​មន្រ្តីសម្រាប់អាណត្តិ​ក្រោយៗទៀត ៕