តាមប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានឱ្យដឹងថា លោកឈូក បណ្ឌិត ដែលត្រូវបានអះអាង ដោយលោកឧបនាយករដ្ឋមន្រ្ដីស ខេង ថា ជាអ្នកបាញ់ទៅលើកម្មការិនី៣នាក់ឱ្យរងរបួសធ្ងន់នៅក្រុងបាវិតនោះ បានចូលមកបំភ្លឺនៅនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសូងមហាផ្ទៃកាលពីព្រឹកថ្ងៃទី៣មីនា២០១២ ដោយមានភ្ជាប់ឯកសារមកជាមួយជាច្រើន។
លោកឈូក បណ្ឌិត មិនត្រូវបានឃាត់ខ្លួននោះទេ បើទោះណាតុលាការកំពុងចាត់ការរឿងបាញ់រះនេះក៏ដោយ ពោលគឺចូលបំភ្លឺរឿងបាញ់រះនេះនៅក្រសួងមហាផ្ទៃមួយព្រឹកប៉ុណ្ណោះក៏វិលត្រឡប់ទៅវិញ។ តាមនីនិវិធីរឿងបាញ់ រះនេះត្រូវបានក្រសួងមហាផ្ទៃបញ្ជូនសំណុំរឿងទៅដល់តុលាការខេត្តស្វាយរៀងរួចហើយ គួរតែចាត់ការនៅឯខេត្តស្វាយរៀង ឬថា លោកឈូក បណ្ឌិត បើចង់ចូលបំភ្លឺ គួរតែចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទើបត្រឹមត្រូវ។
ចែករំលែកព័តមាននេះ