ទោះបីជួបស្នេហ៍បរាជ័យពីរលើករួចទៅហើយក្តី តារាសម្តែង Christy Chung នៅតែមិនខ្លាចរអានឹងអាពាហ៍ពិពាហ៍លើកទី៣នោះទេ ពោលគឺថ្មីៗនេះនាងកំពុងតែមានទំនាក់ទំនងណាត់ជួបជាមួយមហាសេដ្ឋីជំនួញក្រុងហុងកុងម្នាក់ជាមួយនឹងក្តីសង្ឃឹមថា នឹងបានជួបស្នេហ៍ពិត ។ បន្ទាប់ពីបានលែងលះស្វាមីទី២ ដែលជាតន្ត្រីករកាលពីឆ្នាំទៅមិញនេះ នាង Christy Chung មិនលះបង់ការព្យាយាមក្នុងការស្វែងរកគូកំណាន់ចិត្តសាជាថ្មីនោះទេ ហើយថ្មីៗនេះ គេបានឃើញនាងបណ្តើរគ្នាជាមួយនឹងមហាសេដ្ឋីជំនួញដែលមិនសូវល្បីឈ្មោះម្នាក់ គឺលោកអាន់ឌី ។
កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១២ ចំថ្ងៃបុណ្យនៃក្តីស្រឡាញ់នាង Christy និងកូនស្រីច្បងរបស់នាងគឺចាស្មីន អាយុ១៤ឆ្នាំ ព្រមទាំងលោក Andy បណ្តើរគ្នាត្រសងចូលទិញទំនិញក្នុងហាងទំនើបមួយ និងញ៉ាំអាហារពេលល្ងាចប្រកបទៅដោយមនោសញ្ចេតនាផ្អែមល្ហែម មុនពេលវិលត្រឡប់ទៅស្នាក់នៅក្នុងសណ្ឋាគារដ៏ប្រណីតមួយជាមួយនឹងកូនស្រី២នាក់ផ្សេងទៀតរបស់នាងដែលកំពុងរងចាំនៅទីនោះ ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ