ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ជប់​លៀង​​ត្រូវ​​រថយន្ត​កាមរី​​ឆ្លាម​បុក​​ដាំ​ក្បាល​​ចូល​ក្នុង​លូ​ដាច់​អណ្តាត​​ដេរ​៣០​ថ្នេរ​ និង​បាក់​កជើង​​ស្តាំ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​ជប់លៀង​ត្រូវ​រថយន្ដ​កាម​រី​ឆ្លាម ពណ៌​ខ្មៅ បុក​បណ្ដាល​ឱ្យ​​ខ្ទាត​ធ្លាក់​ដាំ​ក្បាល​ចូល​ក្នុង​លូ​របួស​ដាច់​អណ្ដាត​ដេរ ​៣០​ថ្នេរ និង​បាក់​កជើង​ស្ដាំ ហើយ​រថយន្ដ​បើក​រត់​បាត់​​កាល​ពី​​​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃទី​២១ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៩ ​កែង​ផ្លូវ​​​លេខ​១៧៨ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូន​ពេញ ។

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ចេញ​ពី​ជប់លៀង​ត្រូវ​រថយន្ដ​កាម​រី​ឆ្លាម ពណ៌​ខ្មៅ បុក​បណ្ដាល​ឱ្យ​​ខ្ទាត​ធ្លាក់​ដាំ​ក្បាល​ចូល​ក្នុង​លូ​របួស​ដាច់​អណ្ដាត​ដេរ​៣០​ថ្នេរ និង​បាក់​កជើង​ស្ដាំ ហើយ​រថយន្ដ​បើក​រត់​បាត់​​កាល​ពី​​​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២១ កុម្ភៈ នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៩ ​កែង​ផ្លូវ​​​លេខ​១៧៨ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូន​ពេញ ។

ជន​រង​គ្រោះ​ឈ្មោះ​ទី ប៉ា​សុគន្ធ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​និស្សិត​អនុ​បណ្ឌិត​ផ្នែក​ព័ត៌​មាន​វិទ្យា​ឆ្នាំ​ទី​២ នៃ​សាកល​វិទ្យា​ល័យ​ឯកទេស​កម្ពុជា ស្នាក់​នៅផ្ទះ​លេខ​១០MEo ផ្លូវ​សុធារស សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់ ពណ៌​ខ្មៅ តាម​​បណ្តោយ​ផ្លូវ​លេខ​១៧៨ ពី​លិចទៅ​កើត ។ ចំណែក​រថយន្ដ​កាម​រី​ឆ្លាម ពណ៌​ខ្មៅ បើក​តាម​ផ្លូវ​លេខ​១៩ ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ជា​ផ្លូវកែង​ស្រាប់តែ​​រថយន្ដ​កាមរី​ឆ្លាម​​បាន​ទៅ​បុក​ម៉ូតូ​ស្មាស់​ពេញទំហឹង​​ខ្ទាត​អ្នក​បើក​​បរ​ទៅធ្លាក់​​ចូល​ក្នុង​លូ​​រង​របួស​តែ​ម្តង ។ ​រីឯ​ម៉ូតូ​​អូស​ជាប់​ក្រោម​រថយន្ដ​ប្រមាណ​១០​ម៉ែត្រ ទើប​រថយន្ដ​ថយក្រោយ​បន្ដិច​ធ្លាក់​ម៉ូតូ​ហើយ​បើក​រត់គេច​បាត់​ស្រមោល​។

ប្រភព​ព័ត៌មាន​បានឱ្យដឹង​ទៀត​ថា ក្រោយ​កើត​ហេតុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ដ​សា​មុ​យ​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ ចំណែក​ម៉ូតូ​​ត្រូវ​សមត្ថ​កិច្ច​យក​ទៅ​រក្សា​ទាំុក​នៅ​អធិការ​ដ្ឋាន​​ខណ្ឌ​ដូនពេញ ៕