ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ហួសចិត្ដ​រឿង​សៀម​បាត់​ទឹកដី សុ​ន​ធិ កំពុង​ពង្រីក​ទំនាស់​ព្រំដែន​តាម​គំនិត​ជ្រុលនិយម​ប្រឆាំង​ប្រទេស​កម្ពុជា

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃចន្ទ ទី១៩ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ០៩:០២

.

កោះសន្តិភាព

.

នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១០ សុ​ន​ធិ លិ​ម​ថង​គុន មេដឹកនាំ​ចលនា​សម្ព័ន្ធ​ប្រជាជន ដើម្បី​លទ្ធិប្រជាធិបតេយ្យ និង​ជា​ប្រធាន​គណបក្ស​កាន​មឿង​ថៃ ដែល​ទើប​បង្កើត​ថ្មី​បាន​ថ្លែងរៀបរាប់​អំពី​ការ​ដែល​ថៃ​បាន​បាត់បង់​ទឹកដី​ចំនួន​១៤​លើក​ទៅ​ប្រទេស​ជិតខាង​ខ្លួន ដែល​ផ្សាយតាម​ទូរទស្សន៍ អេ អេស ទី​ធី​វី ក្នុង​កម្មវិធី​នយោបាយ​ប្រទេស​ថៃ​ប្រចាំសបា្ដហ៍​របស់​ខ្លួន ។ សុ​ន​ធិ លិ​ម​ថង​គុន បាន​និង​កំពុង​បើក​យុទ្ធនាការ​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់​ទឹកដី ឆ្លៀត ឱកាស កសាង​ប្រជាប្រិយភាព​ខាង​នយោបាយ និងញុះ​ញ​ង់​ឱ្យ​មានគំនិត​ជ្រុលនិយម​ក្នុង​ចំណោម​ប្រជាជន​ថៃ​កាន់តែ​ខ្លាំង​ឡើង​ៗ ដើម្បី​ប្រឆាំងនឹង​ប្រទេស​ជិតខាង​របស់​ខ្លួន​ដោយ​រាប់​ទាំង ប្រទេស​កម្ពុជា​ផង​ដែរ ។ ការ​លើក​ឡើង​ទាំង ងងឹត​ងងុល​របស់​សុ​ន​ធិ លិ​ម​ថង​គុន ធ្វើ​ឡើងក្នុង​រយៈពេល​តែ​៣​សបា្ដហ៍ មុន​ការ​បើកសម័យប្រជុំ​លើក​៣៤​នៃ​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែកក្កដា ដល់​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ ២០១០ នៅ​ប្រទេស​ប្រេ​ស៊ី​ល​នា​ពេល​ខាងមុខ​នេះ ស្របគ្នា​ទៅ​នឹង​យុទ្ធនាការ​របស់​រដ្ឋបាល​អាប់​ភី​ស៊ី​ត និង​កា​ស៊ី​ត ត្រៀម​រៀបចំ ជំទាស់​ទៅ​នឹង​ផែនការ​គ្រប់គ្រង​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ប្រាសាទព្រះវិហារ ដែល​ត្រូវបាន​ដាក់​ស្នើ​ដោយ​កម្ពុជា​កន្លង​មក​ថ្មី​ៗ​នេះ​ ។ 

សាធារណ​មតិ​ជាតិ និង​អន្ដរជាតិ​នៅ​ចងចាំ​បាន​ថា ការ​លើក​ឡើង​របស់​សុ​ន​ធិ លិ​ម​ថងគុន និង​គូកន​នៅ​ក្នុង​ឆ្នាំ​២០០៨ បាន​ជម្រុញឱ្យ​កងទ័ព​ឈុត​ខ្មៅ​ថៃ​ឈ្លានពាន​ចូល​កាន់កាប់​ទឹកដី​ក្នុង​តំបន់​ក្បែរ​ប្រាសាទព្រះវិហារខ្មែរ និង​បាន​បង្កើត​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា ដោយ​ប្រដាប់​អាវុធ​ជា​ច្រើន​លើក​តាមបណ្ដោយ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ។ ឥឡូវនេះ សុ​ន​ធិ លិ​ម​ថង​គុន បាន​និង​កំពុងបើក​យុទ្ធ​ការ​ជេរ​ប្រមាថ​ជីដូន​ជីតា និង​អ្នកនយោបាយ​ថៃ​ចាស់​ៗ​ជំនាន់​មុន អំពី​ការ​បាត់បង់​ទឹកដី​ថៃ មួយ​ភាគ​ធំ​ទៅ​ប្រទេស​ជិតខាងខ្លួន ។ ការ​លើក​ឡើង​របស់​សុ​ន​ធិ លិ​ម​ថង​គុន គឺជា​ការ​ពង្រីក​ទំនាស់​ជាមួយ​ប្រទេស​ជិត​ខាងលើប្រធានបទ​ព្រំដែន ដែល​មិន​ធ្លាប់​មានអស់​រយៈពេល​ជាង​១០០​ឆ្នាំ ក្នុង​ប្រវត្ដិសាស្ដ្រថៃ​ ។ ការ​លើក​ឡើង​របស់​សុ​ន​ធិ លិ​ម​ថង​គុន អាច​នឹង​ពង្រីក​ទំនាស់​ព្រំដែន និង​គំនិត​ជ្រុលនិយម​ដ៏​គួរ​ឱ្យ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដើម្បី ប្រឆាំង​នឹង​ប្រទេស​ជិតខាង​ ។ 

នៅ​ក្នុង​ចំណុច​ទី​១០,១១ និង​១៤ សុ​ន​ធិ លិ​ម​ថង​គុន បាន​លើក​ឡើង​ថា ថៃ​បាន​បាត់បង់​បាត់ដំបង សៀមរាប ស៊ី​សុ​ផុ​ន ទៅ​ឱ្យបារាំង​ក្នុង​ឆ្នាំ​១៩០៧ និង​ចុង​ក្រោយ​ភ្នំ​ព្រះ វិហារ​ទៅ​កម្ពុជា ក្នុង​ឆ្នាំ​១៩៦២ ។ ការ​លើកឡើង​របស់​សុ​ន​ធិ លិ​ម​ថង​គុន បាន​ធ្វើ​ឡើងដោយ​គ្មាន​ការ​អៀនខ្មាស និង​បំភ្លៃ​ការ​ពិត​នៃប្រវត្ដិសាស្ដ្រ​ដែល​សុ​ន​ធិ លិ​ម​ថង​គុន ខ្លួនឯងថែម​ទាំង​ភ្លេច​គិត​ថា សៀម​ទើបតែ​ចាប់កំណើត ជា​រដ្ឋ​មួយ​ក្នុង​អាស៊ី​អាគ្នេយ៍​ក្នុងសតវត្ស​ទី​១៣ ក្រោយ​សៀម​បាន​ប្លន់ដណ្ដើម​យក​ទឹកដី​នៃ​ប្រទេស​ជិតខាង​របស់ខ្លួន​ធ្វើ​រដ្ឋ ​។ សុ​ន​ធិ លិ​ម​ថង​គុន ត្រូវ​យល់​ដឹង​ឱ្យ​បានច្បាស់​ថា កម្ពុជា​មាន​ប្រ​ត្ដិ​សាស្ដ្រ​ពិត និង​ជាម្ចាស់​នៃ​អរិយធម៌​ដំបូង និង​វ័យ​ចំណាស់​នៅអាស៊ី​របស់​ខ្លួន​ដែល​បាន​ចាប់ផ្ដើម​ឡើង​ពីសតវត្ស​ទី​១​នៃ​គ​.​ស ហើយ​បែងចែក​ជាសម័យកាល​ធំ​ៗ៣ គឺ​សម័យ​មុន​អង្គរ សម័យអង្គរ និង​សម័យ​ក្រោយ​អង្គរ ។ ដោយឡែកប្រទេស​ថៃ ទើបតែ​មាន​ប្រវត្ដិសាស្ដ្រ​របស់ខ្លួន ក្នុង​សតវត្ស​ទី​១៣ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​និង​ប្រទេស​កម្ពុជាក្នុង​ពាក់កណ្ដាល​សតវត្ស​ទី​១៣ ក្នុង​ដំណាក់​កាលដែលកម្ពុជាចុះ​ខ្សោយ​ក្រោយ​សម័យ​អង្គរ ។

នៅក្នុង​សម័យ​សុខោទ័យ​នៃ​ប្រទេស​ថៃ ពី​គ​.​ស ១២៣៨ បាន​ពង្រីក​អំណាច​របស់​ខ្លួន​ឆ្ពោះ​មក ទិស​ខាងត្បូង ដោយ​បាន​ដណ្ដើម​យក​ទឹកដីខ្មែរ​ជា​បន្ដបន្ទាប់ និង​បាន​ទទួលយក​ឥទ្ធិពលអរិយធម៌​ខ្មែរ​យ៉ាងច្រើន ។ នៅ​ក្នុង​សម័យ អយុធ្យា​ពាក់កណ្ដាល​សតវត្ស​ទី​១៤ គ​.​ស ១៣៥០ ប្រទេស​សៀម​បាន​វាយ​ដណ្ដើម​យករាជធានី​អង្គរ​នៃ​ចក្រភព​ខ្មែរ ចំនួន​៣​លើក ដែល​ក្នុង​លើក​ទី​១ នៅ​គ​.​ស​១៣៥៣ លើក​ទី២ នៅ​គ​.​ស​១៣៨០ និង​លើក​ទី​៣ នៅ​គ​.​ស ១៤៣១​។ នៅ​គ​.​ស​១៧៩៥ ក្នុង​រជ្ជកាល​ព្រះរាជា​ខ្មែរ​ព្រះ​នាម​អង្គអេង សៀម​បាន​កាន់កាប់​ខេត្ដបាត់ដំបង និង​សៀមរាប ជា​ខេត្ដ​ពីរ របស់​ខ្មែរ​នៅ​ភូមិភាគ​ពាយ័ព្យ​ជា​លើក​ដំបូង ដោយ​អំពើ​ក្បត់​នៃ​មន្ដ្រី​ខ្មែរ ​។ នៅ​ពេល​សហភាព​ឥណ្ឌូចិន​បាន​កើតឡើង​ក្នុង​ឆ្នាំ​១៨៨៧ ក្នុង​នោះ​មាន​កម្ពុជា វៀតណា​ម និង​ឡាវ​ស្ថិត​នៅ​ក្រោម អាណា​ព្យាបាល​បារាំង ទឹកដី​មួយ​ភាគ​ធំ​របស់​ខ្មែរ​នៅប្រទេស​ថៃ ត្រូវ​បាន​ទាមទារ​យក​ត្រឡប់​មកឱ្យ​ខ្មែរ​វិញ តាម​កិច្ចព្រមព្រៀង​អន្ដរជាតិ ធ្វើ ឡើង​រវាង​បារាំង និង​សៀម ។ ដោយសារ​វត្ដមាន​របស់​អំណាច​បារាំង​នៅ​ឥណ្ឌូចិន និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ទាក់ទង​និង​ទឹកដីសៀម បាន​សំរេច​ដកខ្លួន​ចេញពី​ទឹកដី​ខ្មែរ និងប្រគល់​ទឹកដី​នៅ​ភាគ​ខាងជើង និង​ពាយ័ព្យ​ឱ្យ មក​ខ្មែរ​វិញ ក្នុង​៤​ដំណាក់កាល នៅ​ឆ្នាំ១៨៩០ សៀម​បាន​ដក​ពី​ឆ្លូង​លើ នៅ​ឆ្នាំ១៨៩៣ សៀម​ដក​ពី​ខេត្ដស្ទឹងត្រែង នៅ​ឆ្នាំ១៩០៤ សៀម​បាន​ដក​ពី​ខេត្ដ​ម្លូព្រៃ និង​ទន្លេរ​ពៅ ហើយ​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩០៧ សៀមដក​ពី​ខេត្ដបាត់ដំបង សៀមរាប និង​ស៊ី​សុ​ផុ​ន ​។

ដូច្នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ឡើយ ដែល​សុ​ន​ធិ លិ​ម​ថង​គុន បាន​បង្ហាញ​នូវ​ប្រវត្ដិសាស្ដ្រ​ក្លែងក្លាយ និង​ឆ្លៀតឱកាស​បំផុស គំនិត​ជ្រុលនិយម​ប្រឆាំង​នឹង​ប្រទេស​ជិតខាង ពិសេស​ប្រឆាំង​នឹង​កម្ពុជា​លើ​បញ្ហា​ព្រំដែន  និង​ប្រាសាទព្រះវិហារ ​។ សុ​ន​ធិ លិ​ម​ថង​គុន  មិន​អាច​បំផ្លាញ​កិច្ចព្រមព្រៀង​អន្ដរជាតិ ស្ដីពី​ព្រំដែន​អន្ដរជាតិ ដែល​ចុះហត្ថលេខា ដោយ​ព្រះមហាក្សត្រ​សៀម ជូ​ឡា​ឡុ​ង​កន និង​សាធារណរដ្ឋ​បារាំង និង​ទាត់​ចោល​ផែនទី ដែល​ព្រះមហាក្សត្រ​សៀម ជូ​ឡា​ឡុ​ង​កន បាន​ព្រមព្រៀង​ទទួលយក​នៅ​ក្នុង​ឆ្នាំ​១៩០៨ ទេ​ ។ ពិសេស​ការងារ​បោះបង្គោល​ខ័​ណ្ឌ​ព្រំសីមា​ព្រំដែន​គោក​ចំនួន​៧៣​បង្គោល អំឡុង ឆ្នាំ​១៩០៨-១៩០៩ និង​ពី​ឆ្នាំ​១៩១៩-១៩២០ ពី​ច្រក​ជាំ​ស្រ​ង៉ា​ម​ក្នុងស្រុក​អន្លុង​វែង ខេត្ដឧត្ដរមានជ័យ រហូត​ដល់​ច្រក​ចាំ​យាម ក្នុងស្រុក​មណ្ឌល​សីមា ខេត្ដកោះកុង ដែល​ភស្ដុតាង​ទាំង​អស់នេះ គឺជា​កេរ​មរតក​រដ្ឋ​មួយ ដែល​ធានា​បាន​នូវ​នីត្យានុកូលភាព​អន្ដរជាតិ អំពី​ខ្សែ​ព្រំដែន​អន្ដរជាតិ​រវាង​ប្រទេស​ទាំង​ពីរ និង​ផ្ដល់​ឱ្យ​ខ្សែ​ព្រំដែន​មួយ​មាន​ភាព​ច្បាស់លាស់ ស្ថិរភាព និង​ជា​ស្ថាពរ​ដែល​មិន​អាច​កែប្រែបាន​ឡើយ​ ។    

ចំពោះ​ប្រាសាទព្រះវិហារ ក៏​ដូច​ជា​ខ្សែ​ព្រំ ដែន​នៅ​ត្រង់​តំបន់​នោះ ត្រូវ​បាន​សំរេច​ដោយ តុលាការ​យុត្ដិធម៌​អន្ដរជាតិ ក្រុង​ឡា​អេ ឆ្នាំ១៩៦២ ដែល​ថា ប្រាសាទព្រះវិហារ និងតំបន់​នៅ​ជុំវិញ​ប្រាសាទ ស្ថិត​នៅ​ក្នុង​ទឹកដី ក្រោម​អធិបតេយ្យ​របស់​កម្ពុជា​ ។ ត្រង់​ចំណុចនេះ សុ​ន​ធិ លិ​ម​ថង​គុន លើក​ឡើង​ថា ថៃ​មិនព្រម​ទទួលយក ។ ក៏​ប៉ុន្ដែ​សុ​ន​ធិ លិ​ម​ថង​គុន ភ្លេច​កាលដែល​លោក​សា​រិ​ទ្ធ ថៈនៈ​រ៉ាត់ នាយក​រដ្ឋមន្ដ្រី​ថៃ​ជំនាន់​នោះ ដែល​បានប្រកាស​ឱ្យ​ប្រជាជាតិ​ថៃ​ទាំងពួង​បាន​យល់​ដឹង​អំពី​សេចក្ដីសំរេច​របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ឡា​អេ ហើយ​ថា រដ្ឋាភិបាល​ថៃ ព្រមទទួល​គោរព​តាម​សេចក្ដីសំរេច​នោះ អាស្រ័យដោយ​ប្រទេស​ថៃ​ជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ​។
សុ​ន​ធិ លិ​ម​ថង​គុន មិន​ត្រូវ​គិត​ថា ប្រជាជាតិ​ថៃ​កំពុង​រស់នៅ​ក្នុង​សម័យកាល​របស់​ពួក​ហ្វា​ស៊ី​ស្ដ និង​ណា​ស៊ី​អ៊ី​ទ្លែ​ឡើយ ហើយសុ​ន​ធិ លិ​ម​ថង​គុន ត្រូវ​បើកភ្នែក​អាន​សាលដីកាតុលាការ​យុត្ដិធម៌​អន្ដរជាតិ ឆ្នាំ​១៩៦២ ហើយត្រូវ​យក​ខួរក្បាល​គិត​ឱ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​ធ្វើការ​បកស្រាយ​ដោយ​ខុសឆ្គង និង​ធ្វើជា​វង្វេង​ប្រវត្ដិសាស្ដ្រ ដែល​នាំ​ឱ្យ​មានការយល់​ខុស​លើ​សាលដីកា​នោះ ហើយ​ការ​យល់ខុស​របស់​សុ​ន​ធិ លិ​ម​ថង​គុន អាច​ក្លាយជា​ការបង្ក​ឱ្យ​មាន​ជម្លោះ​រវាង​កម្ពុជា និង​ថៃ​ដែលប្រជាជន​ថៃ​ភាគច្រើន​ប្រហែល​មានការ​យល់​ដឹង​ត្រឹមត្រូវ ​។

បញ្ហា​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ យោគយល់​គ្នា ឆ្នាំ​២០០០ និង​បែបបទ​ការងារ​បច្ចេកទេស ឆ្នាំ​២០០៣ រវាង​ក​ម្ខុ​ជា និងថៃ គឺជា​ទិដ្ឋភាព​ខាង​បច្ចេកទេស​ស្ដី​ពី​ការ​ខណ្ឌព្រំសីមា​ព្រំដែន​គោក ដែល​ការងារ​នេះ នឹងត្រូវ​បាន​បំពេញ​ដោយ​គណៈកម្មការ​ទទួល បន្ទុក​កិច្ចការ​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង ពីរ​ដោយ​ផ្អែក​លើ​អនុសញ្ញា​ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា ចុះ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​១៩០៧ និង​ផែនទី​ឆ្នាំ​១៩០៨ ដែល​ជា​លទ្ធផល​នៃ​ការងារ​ខណ្ឌ​ព្រំសីមា របស់​គណៈកម្មការ​ចម្រុះ​បារាំង​-​សៀម ​។ វាប្រាកដ​ណាស់​ដែល​ថា ខ្សែ​ព្រំដែន​រវាង​កម្ពុជា និង​ថៃ​ត្រូវ​កំណត់​តាម​ខ្សែ​បែងចែក​ទឹក​តាម​មាត្រា​១ នៃ​អនុសញ្ញា ​ឆ្នាំ​១៩០៤​។ ក៏​ប៉ុន្ដែ នៅ​ក្នុង​ឆ្នាំ​១៩៦២ តុលាការ​បាន​បកស្រាយ​ថា ការ​ចង្អុលបង្ហាញ​ខ្សែ​បែងចែក​ទឹក នៅ​ក្នុង​មាត្រា​១​នៃ​អនុសញ្ញា​នេះ គ្រាន់តែ​ជាមធ្យោបាយ​ជាក់ស្ដែង និង​ងាយស្រួលប៉ុ​ណ្ណោះ ក្នុង​ការ​រៀបរាប់​នូវ​ខ្សែ​ព្រំដែន​មួយ ប្រកបដោយ​សត្យា​នុ​ម័ត ទោះបីជា​តាម​លក្ខ ខ​ណ្ខ​ទូទៅ​ក្ដី ។ ទោះ​យ៉ាងណា​ក៏​ដោយ ពុំ​មានហេតុផល​ដើម្បី​ពិចារណា​ថា កម្ពុជា​-​ថៃ​បាន ភ្ជាប់​សារសំខាន់ ពិសេស​ណាមួយ​ទៅ​នឹង​ខ្សែ បែងចែក​ទឹក​បែប​នេះ​ឡើយ បើ​ប្រៀបធៀបទៅ​នឹង​សារសំខាន់​ដែល​មាន​អាទិភាព​ពោល​គឺ​ផលប្រយោជន៍​នៃ​ភាព​ស្ថាពរ​ក្នុង​ការ​គោរព​តាម​ខ្សែ​នៅ​លើ​ផែនទី ដែល​ជាយ​ថាហេតុ ត្រូវ​បាន​កំណត់ព្រំដែន និង​ត្រូវ​បាន​ព្រមព្រៀង​ទទួល​ដោយ​កម្ពុជា​-​ថៃ​រួច​ទៅ​ហើយ​ ។ 

ហេតុ​ដូច្នេះ​ហើយ​តុលាការ​ឡា​អេ ឆ្នាំ​១៩៦២ យល់​ឃើញ​ថា តាម​ទស្សនៈ​នៃ​ការ​បកស្រាយ សន្ធិសញ្ញា​ត្រូវ​សំរេច​យក​ខ្សែបន្ទាត់ ដូចដែលបាន​គូស​នៅ​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១​នោះ​ ។ ដូច្នេះ​ហើយ​កម្ពុជា​-​ថៃ បាន​សម្រេច​យក​ការ បកស្រាយ​នៃ​ដំណោះស្រាយ​សន្ធិសញ្ញា​ដែល​បណ្ដាល​ឱ្យ​ខ្សែ​នៅ​លើ​ផែនទី​នេះ មាន​អា​នុភាព​លើសលប់​លើ​បទ​ប្បញត្ដិ​ផ្សេង​ៗ​ទៀត របស់​សន្ធិសញ្ញា ទោះបី​ខ្សែ​នេះ​អាច​ងាក​ចេញ ពី​ខ្សែ​បែងចែក​ទឹក​ក៏​ដោយ​ ។ ហេតុ​ដូច្នេះ ហើយ​តុលាការ​មិន​ចាំបាច់​ពិចារណា​ថា តើ​នៅព្រះ​វិហារ​ខ្សែបន្ទាត់ នៅ​លើ​ផែនទី ពិតជាឆ្លើយ​តប​ទៅ​នឹង​ខ្សែ​បែងចែក​ទឹក​ពិតប្រាកដ នៅ​ក្នុង​តំបន់​ជិត​នេះ ឬ​ពិតជា​ឆ្លើយ​តប​ទៅ នឹង​ដំណោះស្រាយ​ព្រំដែន​១៩០៤-១៩០៨ ឬ​ប្រសិនបើ​មិន​ដូច្នេះ​ទេ តើ​ខ្សែ​បែងចែក​ទឹក ពិតជា​រត់​យ៉ាងណា​នោះ​ទេ​ ។ ក្នុង​ន័យ​នេះ សុ​ន​ធិ លិ​ម​ថង​គុន ត្រូវ​យល់ដឹង​ថា ថៃ​ជា​ប្រទេស​ស៊ី​វិ​ល័យ​មួយ ត្រូវ​រៀនសូត្រ​ចេះ​គោរព​នូវ​គោលការណ៍​ច្បាប់​អន្ដរជាតិ​ទាំងឡាយ ដើម្បី​ធានា​បាន​នូវ​សុខ​សន្ដិភាព និង​សន្ដិសុខ​ក្នុង​ពិភពលោក និង​តំបន់ ​។ ប្រទេស​ថៃ តាម​របៀប​គិត​របស់ សុ​ន​ធិ លិ​ម ថង​គុន មិន​អាច​យក​ប្រទេស​ជិតខាង ធ្វើ​ជាសត្រូវ ដោយ​លួច​គូស​ផែនទី​សម្ងាត់​ជា​ឯក តោ​ភាគី ហើយ​ចិញ្ចឹមចិត្ដ​ឈ្លានពាន​ទឹកដី​នៃប្រទេស​ជិតខាង​ខ្លួន​បាន​ឡើយ ​។

សុ​ន​ធិ លិ​មថង​គុន មិន​ត្រូវ​លើកយក​បញ្ហា​ព្រំដែន​ដោយ ទាត់​ចោល​នូវ​ផែនទី ឆ្នាំ​១៩០៨ ដែល​ព្រះមហាក្សត្រ​សៀម ជូ​ឡា​ឡុ​ង​កន បាន​ព្រមព្រៀង​ទទួលយក​ជាង​១០០​ឆ្នាំ​បាន​ឡើយ ព្រោះ​ការ​ទាត់​ចោល​ផែនទី​១៩០៨​ស្មើនឹង​ការ​ដាក់​ខ្សែ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ និង​រវាងថៃ និង​ឡាវ​ថែម​ទៀត ក្រៅពី​គ្មាន​ស្ថិរភាព អាច​ក្លាយជា​ព្រំដែន​ដ៏​មាន​គ្រោះថ្នាក់​ក្នុងតំបន់​នេះ ។ ព្រោះ​ផែនទី​១៩០៨​គឺជា​កេរមរតក​រួម​ដែល​ត្រូវ​បាន​បង្កើត​ឡើង រវាង បារាំង ឥណ្ឌូចិន និង​សៀម​ជា​ខ្សែ​ព្រំដែន ស្ថិរភាព និង​ស្ថាពរ​គ្របដណ្ដប់​លើ​ខ្សែ​ព្រំដែន បី​ប្រទេស​កម្ពុជា ថៃ និង​ឡាវ​ ។ សរុបសេចក្ដី​មក​កម្ពុជា​ជា​ប្រទេស​ប្រកាន់​យក​សន្ដិភាព​និយម បាន​និង​កំពុង​សំលឹង មើល​ហួស​ពី​បញ្ហា​ព្រំដែន​ចង់​រួមរស់​ជាមួយ ប្រទេស​ជិតខាង​ដោយ​សន្ដិភាព ប្រាថ្នា​ចង់ បាន​ទំនាក់ទំនង​ល្អ ដើម្បី​កិច្ច​សហ​ប្រតិបត្ដិ ការ​ស្មើភាព និង​ស្មើ​សិទ្ធិ​ក្នុង​ចំណងមិត្ដភាព និង​កិច្ច​សហប្រតិបត្ដិការ​អភិវឌ្ឍ​លើ​គ្រប់វិស័យ ហើយ​ពង្រីក​លើ​កិច្ច​សហប្រតិបត្ដិការ លើ​វិស័យ​ផ្សេង​ទៀត ទៅ​ថ្ងៃ​អនាគត​រវាង ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ដើម្បី​ជា​ផលប្រយោជន៍​យូរអង្វែង​សម្រាប់​ប្រជាជន​នៃ ប្រទេស​ទាំង​ពីរ កម្ពុជា និង​ថៃ​ ។ ដូច្នេះ សុ​ន​ធិ លិ​ម​ថង​គុន មិន​ត្រូវធ្វើសេចក្ដីអធិប្បាយ​កាឡៃ​ប្រវត្ដិសាស្ដ្រ​ដែល អាច​នាំ​ឱ្យ​មាន​ជម្លោះ​លើ​ព្រំដែន ដែល​ជម្លោះនេះ សុ​ន​ធិ លិ​ម​ថង​គុន និង​គូកន​បាន​បង្កើត ឱ្យ​មានគំនិត​ជ្រុលនិយម និង​ញុះញង់​ឱ្យ​កងទ័ព​ថៃ​បន្ដ​ឈ្លានពាន​ប្រទេស​ជិតខាង​បានទៀត​ឡើយ ។ ក្នុង​ន័យ​នេះ​កម្ពុជា មាន​សិទ្ធិស្វ័យការពារ​ក្នុ​​ង​កិច្ច​ការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ដែនដី​របស់​ខ្លួន មិន​អនុញ្ញាត ឱ្យ​កងទ័ព​ថៃ​ណាមួយ​ចូល​មក​ឈ្លានពាន​បានជា​ដាច់ខាត ៕

ដោយ ឡុ​ង សុ​គុណ
  អ្នក​សិក្សា​រឿង​ក្ដី​ប្រាសាទព្រះវិហារ

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd