ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​ប្រជុំ​សមាជិក​​​បក្ស​ឃុំ​ពន្លៃ​ វាយ​តម្លៃ​​​​​​ការ​ងារ​កន្លង​មក និង​​លើក​ទិស​ដៅ​បន្ត​

14 ឆ្នាំ មុន

ខេត្តតាកែវ ៖ កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ​២០១២ នៅស្នាក់ការគណបក្ស​ប្រជាជន​កម្ពុជា ឃុំពន្លៃ ស្រុកអង្គរបុរី មានបើកកិច្ចប្រជុំសមា ជិក​គណបក្សប្រជាជនកម្ពុជាទូទាំងឃុំ​ ក្រោម​អធិបតីភាព​លោក​បណ្ឌិតណៅ ធួក ប្រតិភូរាជ​រដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាល​ជល​ផល។

នៅកិច្ចប្រជុំនេះ សមាជិក សមា​ជិកា​នៃអង្គ​ពិធី​បាន​តាមដានស្តាប់​ដោយយកចិត្តទុក​ដាក់​នូវសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីសំណាក់​ប្រធានគណៈកម្មាធិការបក្សមូលដ្ឋាន​ តំណាង​សមា​ជិក សមាជិកាគណបក្ស និងតំណាង​ក្រុម​ការងារគណបក្សប្រជាជនកម្ពុជា​ថ្នាក់កណ្តាល​ចុះជួយឃុំពន្លៃ អំពីស្ថានភាពជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ អំពីការងារបង្កបង្កើនផល​កសិ​កម្ម និងលទ្ធផលពង្រីកសមាជិកបក្សដែល​ជា​​កម្លាំង​ស្នូល ក្នុងស្រទាប់ប្រជាជន​មហា​ជន​ឈាន​ឆ្ពោះ​ទៅ​បម្រើការងារនយោបាយ សតិ​អារម្មណ៍ និង​ជាកម្លាំងចលករដ៏សំខាន់នៅក្នុង​កិច្ច​ការស្តារ និង​អភិវឌ្ឍន៍ភូមិ-ឃុំលើគ្រប់​វិស័យ។

លោក​បណ្ឌិតណៅ ធួក បានមានប្រសាសន៍​ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយសេច​ក្តី​នឹករលឹកពីសំណាក់សមេ្តចប្រមុខថ្នាក់ដឹកនាំទាំង​បី គឺសមេ្តចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធាន​ព្រឹទ្ធ​សភា​​ សមេ្តចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានរដ្ឋសភា និងសម្តេចអគ្គ​មហា​សេនា​​​បតី​តេជោហ៊ុន សែន អនុប្រធានគណបក្ស ​និង​ជា​នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា  ដែល​ជា​និច្ចកាលសម្តេចទាំង៣ តែងតែយកចិត្ត​ទុក​ដាក់គិតគូរដោះស្រាយរាល់ការលំបាកខ្វះ​ខាត​របស់ប្រជាពលរដ្ឋ​នៅគ្រប់មូលដ្ឋាន និង​ជំរុញ​ការ​អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។ លោក​បណ្ឌិតណៅ ធួក បានសង្កត់ធ្ងន់ពីគោល​បំណង​នៃការជួបជុំសមាជិកបក្សនាពេលនេះ គឺ​ទី១-ដើម្បីផ្សព្វផ្សាយលទ្ធផលនៃការបោះ​ឆ្នោត​ព្រឹទ្ធ​សភាកន្លងមក ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្ត​របស់​ប្រទេសកម្ពុជាយើងនៅលើមាគ៌​ា​លទ្ធិ​ប្រជាធិប​តេយ្យសេរីពហុបក្ស និងទី២-ដើម្បី​ពិនិត្យវាយតម្លៃលទ្ធផលការងារដែលបានអនុវត្ត​កន្លងមក និងកំណត់ដាក់ចេញនូវទិសដៅ​ផែន​ការអនុវត្តបន្តលើ​ការងារកសាងសមាជិកបក្ស ​ប្រកបដោយគុណភាព ឆ្ពោះទៅចូលរួមការបោះ​ឆ្នោតឃុំ-សង្កាត់នាពេលដ៏ខ្លីខាង​មុខ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​បណ្ឌិតណៅ ធួក ក៏បានអញ្ជើញ​ចែក​ប្រតិទិនចំនួន១.៦០០​ច្បាប់ជូនដល់សមាជិក សមាជិកា​ដែល​ចូលរួម​ឧបត្ថម្ភថវិកា​​​ដល់​​អ្នក​ចូលរួមក្នុងពិធីចំនួន​១១៧​នាក់ ឧបត្ថម្ភការសាងសង់តូបលោកតាម្ចាស់​ស្រុក និងឧបត្ថម្ភថវិកាសម្រាប់ការងាររដ្ឋបាល​គណ​បក្សឃុំ​សរុបទាំងអស់៤លានរៀល។៕