ខេត្តព្រៃវែង ៖ ក្រុមការងារមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម រួមជាមួយមន្ត្រីការងារ មន្ទីរធនធានទឹក និងឧតុនិយម សហការជាមួយអាជ្ញាធរមូលដ្ឋានចុះជួយបូមទឹកសង្គ្រោះស្រូវប្រាំង ឬស្រែគោកទឹករបស់ប្រជាពលរដ្ឋកាលពីថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០១២ នៅតាមបណ្តាស្រុកជាច្រើននៃខេត្តព្រៃវែង ដើម្បីបង្កើនទិន្នផលស្រូវទៅតាមការផែនរបស់រាជរដ្ឋាភិបាលក៏ដូចជាប្រជាពលរដ្ឋ ។
សរុបផ្ទៃដីដែលក្រុមការងារអន្តរាគមន៍មាន ៤.៨៦៩ហិកតា គឺសង្គ្រោះដោយម៉ាស៊ីនបូមទឹក២.៥៨១ហិកតា ក្នុងស្រុកបាភ្នំ ព្រះស្តេច ស្វាយអន្ទរ និងស្រុកពោធិ៍រៀង ស្តារប្រឡាយសម្រាប់នាំទឹកមកបូមដាក់ស្រូវបានចំនួន១៤ខ្សែប្រវែង១៦.៩៤៩ម៉ែត្រ សង្គ្រោះស្រូវបាន២.២៨៨ហិកតា ស្រុកបាភ្នំ ១ខ្សែប្រវែង២.៦៩៩ម៉ែត្រ ស្រុកពាមរក៍ ៣ខ្សែប្រវែង៣.០៥០ម៉ែត្រ ស្រុកពោធិ៍រៀង ២ខ្សែប្រវែង៣.៣០០ម៉ែត្រ ស្រុកស្វាយអន្ទរ ៣ខ្សែប្រវែង២.៧០០ម៉ែត្រ ក្រុងព្រៃវែង៥ខ្សែប្រវែង៥.២០០ម៉ែត្រ ៕
ចែករំលែកព័តមាននេះ