ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

NOKIA ផ្តល់​​សំណាង់​​ថ្មី​ទៀត​​ដល់​អតិថិ​ជន​សម្រាប់​ទិវា​នៃ​ក្តី​​ស្រឡាញ់

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្មវិធី​​ចាប់​រង្វាន់​​ធំ​របស់​​​ក្រុម​ហ៊ុន​ Nokia នេះ​បាន​​ផ្ដើម​ពី​ខែធ្នូ ឆ្នាំ ២០១១ ដើម្បី​អបអរសាទរ​ដល់​រដូវ​កាល​បុណ្យ​ណូអែល បុណ្យចូលឆ្នាំ​ចិន និង​បុណ្យ​ថ្ងៃ​នៃ​ក្ដី​ស្រឡាញ់ ដោយ​អតិថិជន​អាច​ទទួល​បាន​ប័ណ្ណ ផ្សងសំណាង​មួយ​សន្លឹក​ រាល់ពេល​ជាវ​ទូរស័ព្ទ Nokia ម៉ូ​ឌែ​ល​ណាមួយ​។ រង្វាន់​ក្នុង​កម្មវិធី​រួម​មាន ​ទូរស័ព្ទ Nokia N9 ចំនួន​២០​រង្វាន់ និង​ឧបករណ៍​បំពង​សំឡេង​360-degree ចំនួន​៥០​រង្វាន់​។

កាលពីថៃ្ងអាទិត្យទី​២៩ មករា ឆ្នាំ​២០១២ ក្រុមហ៊ុនទូរស័ព្ទដៃ Nokia បានធ្វើការចាប់រង្វាន់ ធំរបស់ខ្លួនលើកទី១ ក្នុងចំណោមការចាប់រង្វាន់​សរុប​ទាំងអស់​៣​លើកនៅស្ថានីយ​ទូរទស្សន៍ CTN។
លោក Jerry នាយក​គ្រប់គ្រង Nokia បាន​ថ្លែង​ថា «កម្មវិធី Happy Festive Season ដ៏​សប្បាយ​រីករាយ​របស់​យើង គឺ​ការ​សម្ដែង​នូវ​ក្ដី​ដឹងគុណ​ចំពោះ​ការ​គាំទ្រ​របស់​អតិថិជន​»​។ លោក Jerry បាន​បន្ថែម​ថា «មាន​រដូវ​កាល​ពិធី​បុណ្យ​ដ៏​រីករាយ​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ឱកាស​ផ្ដល់​រង្វាន់​ដ៏​ពិសេស​សម្រាប់​អតិថិជន​ជាវ​ទូរស័ព្ទ Nokia ។ យើង​បាន​បញ្ចប់​ការ​ចាប់​រង្វាន់​លើក​ទី​មួយ​ដោយ​ជោគជ័យ ប៉ុន្ដែ​នៅ​មាន​ការ​ចាប់​រង្វាន់​ចំនួន​ពីរ​លើក​ទៀត ដែល​ជា​ឱកាស​សម្រាប់​អតិថិជន​ជាវ​ទូរស័ព្ទ Nokia ដើម្បី​ឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​ជា​ច្រើន​»។

នៅ​មាន​រង្វាន់​ម៉ូតូ​ចំនួន​៧​រង្វាន់ ក៏​ដូច​ជា​រង្វាន់​ទូរស័ព្ទ Nokia N9 ចំនួន១៥រង្វាន់ និង ឧបករណ៍​បំពង​សំឡេង 360-degree ចំនួន​៣៥​រង្វាន់​។ ការ​ចាប់​រង្វាន់​នឹង​ប្រព្រឹត្ដ​ទៅ​នៅ​ថ្ងៃ​ទី ២៦ កុម្ភៈ និង​ថ្ងៃ​ទី​២៥ មីនា​៕