ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាស់​ផ្ទះ​ចូលលួច​​​ម្ចាស់​មក​ទាន់​​ឃាត់​ខ្លួន​​ប្រគល់​ឱ្យ​​ប៉ូ​លិស​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ​៖ ​ចោរ​គាស់​ផ្ទះ​ម្នាក់​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​នាំ​គ្នា​​​ចាប់​ខ្លួន​​ កាល​ពី​​​វេលា​ម៉ោង​​​១១និង​​៤០​នាទី​​យប់​​ថ្ងៃទី​​៦​​ កុម្ភៈ​​​​ រួ​ច​ប្រ​គល់​ទៅ​ឱ្យ​ប៉ូ​លិស​​​ប៉ុស្តិ៍​ផ្សារ​ដើម​គចាត់​ការ​​​បន្ទាប់​ពី​​​​ធ្វើ​សកម្ម​ភាព​គាស់​ផ្ទះ​​​លេខ​​៥៥​ E0 ​​ផ្លូវ​លេខ​​២៤៣​​ សង្កាត់​​ផ្សារ​​ដើម​គ ខណ្ឌ​ទួល​គោក​ ពុំបាន​សម្រេច​​​ដោយ​ម្ចាស់​ផ្ទះ​​មក​ទាន់ ។

ចោរ​​ដែល​​​ត្រូវ​​​ម្ចាស់​​ផ្ទះ​​ឃាត់​​ខ្លួន​នោះ​​​​ឈ្មោះ​​ផាន់​​ បូ​រ៉ា​ ហៅ​​ នី ​​​ភេទ​ប្រុស​ អា​យុ​​២០​ឆ្នាំ​​​​ ជា​កម្ម​ករ​​​​ ស្នាក់​​នៅផ្ទះ​ជួល​​ ក្នុង​​សង្កាត់​​​បឹង​សា​ឡាង​​​​​​​​ ខណ្ឌ​​​ទួល​គោក​​ ចំ​ណែក​​ម្ចាស់​ផ្ទះ​ឈ្មោះ​​​សេក​ វី​​រៈ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​ជា​មន្ត្រី​​​​បម្រើ​ការ​ងារ​​នៅ​​ទី​​​ស្តី​​ការ​គណៈ​​​​​​រដ្ឋ​​មន្ត្រី ។​ នៅ​ពេល​ឃាត់​ខ្លួន​​​​សមត្ថ​កិច្ច​​​ដក​ហូត​បាន​​កូន​​សោ​លេ​ខ​៨​​ដែល​កែ​ច្នៃ​​​ជា​ដែក​​​សំ​ប៉ែត​​ចុង​ស្រួច​​​​សម្រាប់​កាច់​បំ​បាក់​សោ​​​​១​ កាំបិ​ត​​​ប៉័ង​​​​តោ​​​ដង​ឈើ​​១​ ​ទួរ​ណឺ​​វិស​​​១​ សោ​ម៉ូ​តូ​២​ និង​​មេ​សោ​សូ​ឡិច២ ។

តាម​មន្ត្រី​ប៉ូ​លិស​​ខណ្ឌ​​ទួល​​គោក​​បាន​​ឱ្យ​​ដឹង​​ថា ​មុ​ន​ពេល​កើត​ហេតុ​​ម្ចាស់​ផ្ទះ​​​រួម​ទាំង​​ក្រុម​គ្រួសារ​​​បាន​ធ្វើដំណើរ​​ទៅ​លេង​​បង​ប្អូន​​​នៅ​ក្នុង​​សង្កាត់​​​​​ទួល​សង្កែ​​ ដោយ​ចាក់​សោ​ផ្ទះ​​ទុក​ចោល​​ ។ លុះ​​​​​​​វេ​លា​យប់​​​ជ្រៅ​​បាន​ធ្វើ​​ដំណើរ​​ត្រឡប់​​មក​ផ្ទះ​​វិញឃើញ​​ផ្ទះ​​បើក​​ភ្លើង​​ ក៏​នាំ​គ្នា​បើក​ទ្វា​រ​ចូល​ទៅ​​ក្នុង​ ស្រាប់​តែ​​ឃើញ​ចោរ​ម្នាក់​កំពុង​​​​​​រើ​​​កកាយ​រក​​សម្ភារ​​ និង​របស់​​របរ ។ ពេល​ឃើញ​ម្ចាស់​ផ្ទះ​ភ្លាម​​​​​ចោរ​នោះ​បាន​ទាញ​កាំ​បិត​​បុ័ង​តោ​​​​​គំ​រាម​​​ តែ​​​ត្រូវ​​​ម្ចាស់​​ផ្ទះ​​រួម​​ទាំង​​​​បង​ប្អូន​​នាំ​គ្នា​​​ស្ទុះ​ទៅ​ចាប់​ជាប់​​​រួច​​ប្រគល់​​​​​​ឱ្យ​​សមត្ថ​កិច្ច​​​​​​​តែ​ម្តង ។​ នៅ​​ចំ​ពោះ​​​មុខ​​​​សមត្ថ​កិច្ច​​ ជន​សង្ស័យ​​បាន​សា​រ​ភាព​ថា ​ខ្លួន​មាន​​​គ្នា​តែ​ម្នាក់​​ឯង​​ទេ​ និង​បាន​ធ្វើ​សកម្ម​ភាព​​​គាស់​ផ្ទះ​​ចូល​លួច​​មែន​តែ​ពុំ​​​​បាន​សម្រេច​​​ឡើយ​​ដោយ​សារ​​ម្ចាស់​ផ្ទះ​​គេ​មក​​ទាន់​ ៕