ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្តេច​តេជោ​​គាំទ្រ​ក្រុមហ៊ុន​បង្កើត​រោងចក្រ​​អគ្គិសនី​ថ្មី​មួយ​ទៀត​​​​ប្រើ​ធ្យូង​ថ្ម​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​លោកអ៊ាង​ សុផល្លែត ​​​​ជំនួយការ​សម្តេច​អគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​​បាន​​ប្រាប់​​ឱ្យដឹង​​​​ថា ក្រោយ​​ជំនួបពិភាក្សា​​​​​ការ​ងារ​​​ជា​មួយ​សម្តេច​​តេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ​​​​​លោក NOPPOL NILINTHANG GOON អគ្គ​​នាយក​ប្រតិបត្តិ​​​នៃក្រុមហ៊ុន RATCHBURI ELECTRICITY GENERATING HOLDING PLC បានគោរព​សម្តេច​តេជោនាយក​រដ្ឋ​មន្ត្រី​​ សូម​ការ​គាំទ្រ​​​ការ​វិនិយោគ​ក្រុមហ៊ុន​​​រ​បស់​លោក​​ សហការជាមួយ​នឹង​ក្រុម​ហ៊ុន​កោះកុង ដើម្បីសាង​សង់​​​នូវ​រោងចក្រ​​​អគ្គិសនី​​​ប្រើធ្យូង​ថ្ម​​​ដែលមាន​​ទំហំ​​១.៨០០​មេហ្គាវ៉ាត់ ​​នៅ​ខេត្ត​កោះកុង​។

លោក NOPPOL NILINTHANG GOON បានគោរព​​សូមការគាំទ្រ​​ពីសម្តេច​​​​​តេជោ​នាយករដ្ឋ​មន្ត្រី​បែបនេះ​នា​រសៀល​ថ្ងៃទី​​៦ កុម្ភៈ ​ឆ្នាំ​២០១២ នៅវិមាន​សន្តិភាព ​ក្នុង​ឱកាស​​​លោក​អញ្ជើញ​​ចូលជួបពិភាក្សា​​ការងារ​​ជាមួយ​​សម្តេច​​តេជោ​​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។

ទន្ទឹម​នឹងនេះ លោក​NOPPOL NILIN-THANG GOON ក៏​​បានរាយការណ៍​ជម្រាប​ជូន​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​អំពី​ប្រវត្តិ​ក្រុម​​ហ៊ុន​របស់​​​លោក គឺ​​ជា​ក្រុម​​ហ៊ុន​ដ៏ធំ​​មួយ​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ក្នុងនោះ​​​​​​ភាគហ៊ុន​​៤៥% ​គឺ​ជា​​ភាគហ៊ុន​​របស់​អាជ្ញាធរ​អគ្គិសនី​​ថៃ ។ ក្រុម​ហ៊ុន​នេះ​បានចុះបញ្ជី​​ក្នុងទីផ្សារ​​ភាគហ៊ុន​​កាល​ពី​ឆ្នាំ​​២០០០ ​គឺជា​ក្រុមហ៊ុន​ផលិត​អគ្គិសនី​​ឯករាជ្យ​ ហើយ​មាន​​បទពិសោធន៍​ធ្វើ​នៅ​​ប្រទេស​ឡាវ ​និង​ប្រទេស​ដទៃទៀត ​​។ ក្រុមហ៊ុន​នេះ ប្រើប្រាស់​​​បច្ចេកទេស​​មិន​ឱ្យ​ប៉ះ​​ពាល់​ដល់​​បរិស្ថាន​​ទេ ​​​​និ​ង​លក់​​​ថាម​ពល​អគ្គិសនី​​​មក​​ឱ្យ​កម្ពុជា​​ក្នុងតម្លៃ​​ពិសេស ​ហើយអគ្គិសនី​​ដែល​​នៅសល់​នឹង​នាំទៅ​លក់​នៅប្រទេស​ថៃ​។

លោក NOPPOL NILINTHANG GOON បាន​​ជម្រាបជូន​សម្តេច​​តេជោ​នាយករដ្ឋ​មន្ត្រី​​​ទៀត​ថា ​ការសិក្សា​​​ជំហាន​​ដំបូងគឺ​​បាន​ធ្វើ​រួច​មក​ហើយ​​​​​​ទៅលើ​​​ផលប៉ះពាល់​​​ដល់បរិ​ស្ថាន​​​​​ នៅ​ពេល​បញ្ចប់​​ការ​សិក្សា​​រួច​រាល់ ក្រុមហ៊ុន​​​នឹង​ផ្តល់​​ឯកសារ​ជូន​​ក្រសួង​ឧស្សាហ​កម្ម​រ៉ែ និងថាមពល​ និងក្រសួង​បរិស្ថាន​​​​ ដើម្បីពិនិត្យ​​​​លើ​គម្រោង​វិនិយោគ​​​នេះ។

ជា​ការ​ឆ្លើយ​តប​​ សម្តេច​តេជោនាយករដ្ឋ​មន្ត្រី​​ហ៊ុន សែន ​​បានស្វាគមន៍​​នូវគម្រោង​នេះ​​ ហើយ​បាន​​មាន​ប្រសាសន៍​ថា ​​​គម្រោង​នេះ​​នឹង​ទទួល​​បានជោគជ័យ ​​ព្រោះ​​​គម្រោង​​​នេះ​ផ្តល់​​​​នូវ​ផល​​ប្រយោជន៍​​រួម​ទាំង​​ព្រះ​រាជាណាចក្រកម្ពុជា ក៏ដូចជា​​ព្រះរាជាណា​ចក្រ​ថៃ​​​ដែរ ដែល​ប្រទេស​ទាំង​ពីរ​​​កំពុង​​​តែ​ត្រូវ​​ការ​ថាមពល​អគ្គិសនី​។

សម្តេច​​តេជោនាយករដ្ឋមន្ត្រី​​​ហ៊ុន សែន ​ផ្តល់​​​អនុសាសន៍​​​ឱ្យក្រុម​ហ៊ុន​រក​​​អ្នក​​​សិក្សា​​​ឯក​រាជ្យ​ ធ្វើការ​​សិក្សា ដើម្បី​​​វាយ​តម្លៃ​​​​​លើ​បញ្ហា​ប៉ះពាល់​​លើបរិស្ថាន​ក្នុងគម្រោង​​​អភិវឌ្ឍន៍​​នេះ ។ សម្តេច​​តេជោនាយករដ្ឋមន្ត្រី​​បាន​ស្នើ​សុំ​​​​ក្រុមហ៊ុន​ជួយ​បណ្តុះ​បណ្តាល​​​ធនធាន​មនុស្ស​​​ដើម្បី​​​​ឱ្យធនធាន​មនុស្ស​ទាំង​នោះ​​​អាច​យកមក​ប្រើប្រាស់​​​នៅក្នុង​​រោងចក្រ​នេះ នៅពេលដែល​​រោង​ចក្រ​​នេះ​ដំណើរ​ការ ៕