ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូក​​​សរុប​​​​លទ្ធផល​​​​ការងារ​​​2011ក្នុង​ផ្សព្វផ្សាយ​​​ទិសដៅ​​ផែន​ការ​​​​ការងារ​​យោធា​​​ឆ្នាំ2012

14 ឆ្នាំ មុន

ខេត្ត​​​មណ្ឌល​គិរី​ ៖ នៅ​​​​សាល​ប្រជុំ​​​​ក្នុង​សណ្ឋា​គារ​​​​អៀន​​​​ករុណា​​ ស្ថិត​​​ក្រុង​​​​​សែន​​មនោរម្យ​​ ខេត្ត​​​មណ្ឌល​​​គិរី​ កាលពី​​​​ព្រឹក​ថ្ងៃ​​ទី​​៦ កុម្ភៈ ​​២០១២​ ​​តំបន់​​​ប្រតិបត្តិការ​​សឹក​រង​​​មណ្ឌល​​គិរី​​​​​ បាន​​រៀបចំ​​​​ពិធី​​​​​​​បូក​សរុប​​​​លទ្ធផល​​ការងារ​​​យោធា​​​ឆ្នាំ​២០១១​ ​និង​​ផ្សព្វ​​​​​ផ្សាយ​​​​ទិសដៅ​​​​​ផែន​ការ​​​​សកម្ម​ភាព​​​​​ការ​ងារ​​​​យោធោ​​​​ឆ្នាំ​២០១២​ ​នៃ​តំបន់​​​​ប្រតិបត្តិ​​ការ​​​សឹក​​រង​មណ្ឌល​​​​​គិរី ​ក្រោម​​អធិបតី​ភាព លោក​​​ចាន់​ យឿន​ ​​អភិបាល​​​​ខេត្ត លោក​​ឧត្តម​​សេនីយ៍​​​ទោ​ ហេង ​ខាំវណ្ណ ​មេបញ្ជា​ការ​​​​រង​​​​យោធភូមិ​ភាគ​១​ និង​មាន​ការ​ចូល​រួម​​​​ពីលោក​​​​ឧត្តម​សេនីយ៍​​​​​ត្រី​​មាស ​នាក់ ​មេបញ្ជាការ​​តំបន់​​​ប្រតិបត្តិការ​​​​សឹក​រង​​​ខេត្ត​​មណ្ឌលគិរី រួម​នឹង​​​មេបញ្ជាការ​​រង​កងរាជ​អាវុធ​ហត្ថ​​​ខេត្ត​ លោក​​​ស្នង​ការ​​​នគរ​បាល​​​​ខេត្ត និង​​នាយ​​ នាយ​​រង​ជាច្រើន​​រូប​ទៀត ។

បន្ទាប់​ពី​លោក​អុឹម រិទ្ធារ៉ា ​​មេបញ្ជា​ការ​​​​វរៈការពារ​​ព្រំ​ដែន​​​​គោក​លេខ​​​១០៣ និង​លោក​​ស៊ុំ  សុវណ្ណ មេបញ្ជាការ​​​​​វរៈ១ ឡើង​​រាយការណ៍​​​​អំពី​​ស្ថាន​ភាព​​​ ការ​​រស់​នៅ​​របស់​​កម្លាំង​​​ និង​សន្តិសុខ​​​​តាម​​​​ខ្សែ​បន្ទាត់​​ព្រំដែន​ ​ដែល​ខេត្ត​​មណ្ឌល​គិរី​មាន​​​ព្រំ​ប្រទល់​​​​ជាប់​​​នឹង​​​ប្រទេស​​វៀត​ណាម​ចំនួន​៣​ខេត្ត​ គឺខេត្ត​ដាក់​ណុង ដាក់ឡាក់ ​ប៊ិញ ភឿក ​រួចមក ​លោក​​​​​វរ​សេនីយ៍​​​ទោ ​តន ​​ឆៃ ​មេបញ្ជា​ការ​​​​​​រង ​និង​​​ជា​នាយ​​​​​​សេនាធិការ​​តំបន់​​​​ប្រតិបត្តិការ​​​​សឹក​រង​​​មណ្ឌល​​​​​​គិរី បាន​​​បូក​សរុប​​​លទ្ធផល​​​ការងារ​​​ប្រចាំឆ្នាំ​២០១១ កន្លងមក​ របស់​​​​​កម្លាំង​យោធា​តំបន់​​ប្រតិបត្តិការ​​​សឹក​​​​រង​មណ្ឌល​​​គិរី​ ជូន​គណៈអធិបតី​ជ្រាប ។

នាឱកាស​​នោះ​ផងដែរ ​​ក៏​មាន​ការ​ផ្ទេរ​​ភារកិច្ច និង​បំពាក់​​​ឋានន្តរស័ក្តិ​​​​​​​ជូន​​​មេដាយ​​​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​​​​មណ្ឌល​​គិរី ចំនួន​​៥៥​រូប ​​ដែល​មាន​​​ស្នា​ដៃ​​នាពេល​​កន្លងមក​​​​​ក្នុង​នោះ​​​មាន​​​​ការ​​​ផ្ទេរ​​​​មុខ​​​ងារ​​​​៨រូប​​ ព្រិនន្ទ​​​បាល​ឯក​​ ឡើង​​នាយ​ចំណង់​​ ​២៧​រូប​ ផ្តល់​​​ឥស្សរិយយស​​​​​មេដាយ​មាស៤​រូប ​មេដាយ​​​​ប្រាក់​​៧​រូប ​​សំរឹទ្ធិ​​១រូប ។  ​លោក​​ឧត្តម​​សេនីយ៍​​​ទោ​​ហេង ខាំ​វណ្ណ​ ​មេបញ្ជា​ការ​​​រង​​យោធភូមិភាគ​​​​១ បាន​​កោត​​​សរសើរ​​​​ដល់​​​កងកម្លាំង​​យោធា​​​ទាំងអស់​​​​​ដែល​បាន​​​​​ការពារ​​សន្តិសុខ​​នៅតាម​​​បន្ទាត់​ព្រំ​ដែន​​​​បាន​​​​​ល្អ និង​​បាន​អនុវត្ត​តាម​ផែន​ការ​​​របស់​​​ថ្នាក់​ដឹកនាំ​​​ដែល​បាន​​​​ដាក់បទ​បញ្ជា​​​កន្លងមក​ ​។

គណៈ​​​​អធិបតី​​​ក៏​បាន​​ក្រើន​រំលឹក​​​ដល់​កង​​កម្លាំង​​ទាំងអស់​ត្រូវ​​អនុវត្ត​​ការងារ​​​​ឱ្យ​បាន​ល្អ​បន្តទៀត​​​និង​​ឧស្សា​​​ហ៍​ចុះ​​​ពិនិត្យ​​តាម​​​បន្ទាត់​ព្រំដែន​ និង​​សហការ​ជាមួយ​គណៈកម្មការ​​​ដែល​ចុះ​​​​​មក​​វាស់​វែង​​​​បោះ​​បង្គោល​​​​កំណត់​​​ព្រំដែន ៕