រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនកាលពីថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០១២ ដែលកោះសន្តិភាពបានទទួលឲ្យដឹងថា ក្រោមគម្រោងការនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) រដ្ឋាភិបាលជប៉ុនបានផ្តល់ទឹកប្រាក់សរុបចំនួន៦៥.៧៥០ដុល្លារអាមេរិកដល់អង្គការកម្ពុជា ដើម្បីកុមារនិងការភិវឌ្ឍសម្រាប់គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាក្សេត្របូរី ខេត្តពោធិ៍សាត់។
កិច្ចសន្យាផ្តល់ជំនួយនេះនឹងត្រូវចុះហត្ថលេខាដោយលោកម៉ាសាហ៊្វូមី គូរ៉ូគី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងលោកអឹុង ប៉ូឡា នាយកប្រតិបត្តិនៃអង្គការកម្ពុជាដើម្បីកុមារនិងការភិវឌ្ឍ នៅស្ថានទូតជប៉ុន ក្នុងរាជធានីភ្នំពេញ នាវេលាម៉ោង៣រសៀលថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០១២ ៕
ចែករំលែកព័តមាននេះ