ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​​ប្រធាន​​​​​​​រដ្ឋបាល​​ជលផល​​ដឹកនាំសមត្ថកិច្ច​​បង្ក្រាប​​​បទ​ល្មើស​​​​នេសាទ​​នៅ​ខេត្ត​កំពង់ឆ្នាំង​

14 ឆ្នាំ មុន

ខេត្តកំពង់​ឆ្នាំង​​​​​ ៖ នៅ​ក្នុងវិធានការ​​​​​អនុវត្ត​​បន្ត​ដែល​​សម្រេច​ដោយ​​កិច្ចប្រជុំ​​បូក​សរុប​​ស​ភាព​ការណ៍​​វិស័យជលផល​​ឆ្នាំ​២០១១ ​​និង​ទិសដៅ​​ឆ្នាំ​២០១២ ​កាលពីថ្ងៃទី​​​​៣១ មករា ឆ្នាំ​​២០១២ ​​សមត្ថកិច្ច​រដ្ឋ​​បាលជល​ផល​គ្រ​ប់លំដាប់​​​​ថ្នាក់​ គ្រប់​ផ្នែក​​នៅ​ក្នុង​​ដែនសមត្ថកិច្ច​​​​នៃអធិការ​ដ្ឋាន​​​រដ្ឋ​បាល​​ជល​ផល​​ខាង​ត្បូង​ និង​ខាង​​ជើងបឹង​ទន្លេ​​​សាប ដោយ​មាន​ការ​​គាំទ្រ​ពី​​​​កង​កម្លាំង​​​ប្រដាប់​អាវុធ ​ដឹក​នាំ​ដោយ​​​​​​លោក​​​​បណ្ឌិតណៅ ធួក ​ប្រតិ​ភូ​​រាជ​រដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុកជា​ប្រធាន​រដ្ឋបាល​​ជល​ផល​ នៅ​ថ្ងៃទី​​​៣ កុម្ភៈ ឆ្នាំ​២០១២ បានបើក​យុទ្ធ​នា​ការ​​​បង្ក្រាបបទ​ល្មើស​​​​នេសាទ​ខុសច្បាប់​នៅ​តាម​ចំណុច​​​សំខាន់​ៗ​​​​​​ក្នុង​​តំបន់បឹង​ទន្លេ​សាប​​ នៅក្នុង​ភូមិ​​សាស្ត្រ​​​ស្រុក​កំពង់​លែង ខេត្ត​កំពង់ឆ្នាំង ដូច​​ជា​​នៅ​តាម​​ចំណុច​​​ចុង​ព្រែក​​​ដូនតី ឃុំប្រឡាយ​មាស ​​ដោយរុះរើ​​​របាំង​​សាច់​អួន​​​​ចំនួន​​២ខ្សែ ​សរុប​ប្រវែង​​​​​២០០​ម៉ែត្រ នៅ​ចំណុច​​​ព្រែក​តា​​​ភោគ ក្នុង​​​ឃុំ​​​ប្រឡាយ​មាស ស្រុក​​​​កំពង់​​លែង ដោយ​​រុះរើ​​របាំ​ង​សាច់​អួន​បាន​ចំនួន​​​៣ខ្សែ មាន​​ប្រវែង​សរុប​​​​៦០០ម៉ែត្រ ​​​និង​បង្គោល​​​​របាំង​ចំនួន​​​​៤៥៣ដើម ។

លោក​បណ្ឌិត​ណៅ ធួក ​បានមាន​ប្រសាសន៍​​ថា ក្រោយពេលដែល​​ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្តេច​អគ្គ​មហាសេនាបតីតេជោ​​​​​ហ៊ុន សែន នាយ​ក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា ​​បាន​សម្រេច​​ព្យួរ​ឡូត៍នេសាទ​​​ចំនួន​​​៣៥ ផ្អាក​ការ​ធ្វើ​អាជីវ​កម្ម​នៅក្នុង​ចក្ខុវិស័យ​​​​ធ្វើ​ឱ្យធន​ធាន​​​​​ជល​ផល​ធម្មជាតិ​​មានកំណើន​​​កើនឡើង​ ប៉ុន្តែ​មិន​មាន​ន័យ​​​ថា រាជ​រដ្ឋាភិបាល​បណ្តែត​បណ្តោយ​​​ឱ្យកើត​មាន​​​អនាធិបតេយ្យ​​នៅ​ក្នុងវិស័យ​​​នេសាទកើត​ឡើង​​​​​តាមទំនើង​ចិត្ត​​​នោះទេ។ ផ្ទុយទៅវិញ សមត្ថ​កិច្ច​រដ្ឋ​បាល​​ជល​ផល​ដែល​ជា​មន្ត្រី​​​​នគរបាលយុត្តិធម៌​ នៅ​តែ​​បន្តឃ្លាំមើល​​តាមដាន​​​ និងបើក​កិច្ច​ប្រតិ​បត្តិ​ការ​​​បង្ក្រាប​​​បទល្មើស​​​ និងទទួលបា​​នលទ្ធ​ផល​​ប្រមូល​បាន​​​វត្ថុតាង​​​យក​មក​បំផ្លាញ​​​​​ចោលជា​បន្ត​បន្ទាប់​ និង​​​​ចាប់​បាន​​​ជនល្មើស​​​​កសាង​សំណុំរឿង​​​បញ្ជូនទៅ​​តុលាការ​​​ ដើម្បីចាត់​ការ​ទៅតាមនីតិ​វិធី។

គួររំឭក​​​​ថា នៅ​​ក្នុង​​​ដំណើរ​ការ​​កំណែទម្រង់​​​​វិស័យ​ជល​ផល រាជ​រដ្ឋាភិ​បាល​​​បានកាត់​ដែន​​​នេសាទ​​​ប្រមាណ​​​​៥៦​​ភាគរយ ចេញ​ពីនាទី​ឡូត៍​ប្រគល់​​ជូន​ប្រជា​ពលរដ្ឋ​​ ប្រកប​របរ​​នេសាទ​​​ជា​លក្ខណៈ​​គ្រួសារ និង​​គ្រប់គ្រង​​ដោយ​សហ​គមន៍​​នេសាទ ៕