ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់អំណោយ​​​សប្បុរសជន​ពីនាយ​សមុទ្រ​​ដល់​កុមារ​​2នាក់​បងប្អូន​

14 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ​​​​​ ៖ ​​ប្រាក់អំណោយ​​​​របស់​សប្បុរសជន​​ដែលបាន​ផ្តល់​​​តាមរយៈ​​សហការី​កោះសន្តិភាព​​ប្រចាំក្រុង​​​​ឡង​ប៊ិច ​​​​លោក​ណុប ច័ន្ទ​តារា ​​ត្រូវ​បាន​បញ្ជូន​​​ដល់​កោះសន្តិភាព​​​ ហើយ​ក៏​​បញ្ជូន​​បន្ត​ទៅ​ប្រគល់​​ដល់​ដៃ​កុមារ​​​២នាក់​​​បង​ប្អូ​ន​ដែល​​​​កំពុង​ស្ថិតនៅ​​​ក្រោម​ការ​​​គាំពារ​​របស់​​មណ្ឌល​​កុមារ​​កំព្រា​​ កាលពីថ្ងៃទី​​​១៨ ​ធ្នូ កន្លងមក​​​​នេះ នូវ​ទឹក​​ប្រាក់​​​ចំនួន​​​១២០​ដុល្លារ​។

ទឹកប្រាក់នេះ​គឺ​​​ជាអំណោយ​​​​​ដ៏ថ្លៃ​ថ្លា​​​ពី​លោក​ហ៊ីង សុជាតិ ​​​រស់នៅរដ្ឋ​អូហៃយ៉ូ​ចំនួន​​​​១០០​ដុល្លារ ​និង​​​២០​ដុល្លារ​​​​ទៀតជា​អំណោយ​​​របស់​អ្នកស្រី​​​កាំង មុយអេង ​​ហៅប៊ុន នី នៅក្រុងឡង​ប៊ិច ត្រូវបាន​​ប្រគល់​​​ដល់ដៃ​​​កុមារទាំង​​​២​​នាក់​ដែល​កុមារី​​ឈ្មោះ​​​​​ប៉ែន ស្រីគីម អាយុ​​៩ឆ្នាំ ​​និង​​​កុមារា​ឈ្មោះ​ប៉ែន ​សាមឿត ​អាយុ​​​៧ឆ្នាំ ​ជា​ក្មេង​កំព្រា​​​។ កុមារទាំង​​២នាក់​ត្រូវ​​ឪពុក​បោះបង់​​ ​ចោល​ ខណៈ​ស្ត្រី​ជា​​​ម្តាយ​​​ទៅស៊ីឈ្នួលគេ​​​​នៅ​ប្រទេ​ស​​ម៉ាឡេស៊ី​ ហើយត្រូវ​បាន​​លោក​សាយ ឈុំ ​អនុប្រធានទី​២ ​រដ្ឋ​សភា ​នាំ​មក​​​ប្រគល់​​ឱ្យ​​លោក​​​មឿន ​ចំរើន ​ប្រធាន​ប្រចាំ​ការ​​អង្គការ​បណ្តុះ​​បណ្តាល​​​ និងថែ​រក្សា​​​​ក្មេង​កំព្រា​​​នៅ​​​ឃុំ​ត្រែង​​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ​។

លោកមឿន ចំរើន ​​​បាន​ស្វាគមន៍​​ដោយក្តី​រីករាយ​​បំផុតចំពោះ​​​​​សប្បុរសជន​​ ដែល​តែង​តែ​យល់​​អំពី​កុមារ​កំព្រា​នៅ​ម​ណ្ឌល​នេះ ​ហើយ​មណ្ឌល​​​បាន​ខិតខំ​​បណ្តុះបណ្តាល​​​​ពួកគេ​ឱ្យឆ្លង​ផុត​អវិជ្ជា​ និង​ក្លាយ​​​​ជាទំពាំង​​​ស្នង​ឫស្សី​។ ​លោក​មឿន ចំរើន ​​បាន​​លើក​​​​​ដៃ​ទាំង​​ពីរប្រណម្យ​​ជូន​​ពរ​ជ័យ​ដល់​​អស់​លោក ​លោកស្រី​​ជា​​ម្ចាស់ជំនួយទាំង​អស់​​​​​​​សូម​ទទួល​បាន​​​នូវ​សេច​​​ក្តីសុខ​​គ្រប់​ប្រការ និង​​ជាម្លប់​​​​គ្រប់​គ្រង​​​កុមារកំព្រា​ទាំងឡាយ ក្នុង​​មណ្ឌល​​​​​នេះ​បន្ត​ទៀត។ ​ប្រាក់ដែល​​​​ជាជំនួយ​​​ឧបត្ថម្ភ​​​​​នេះ​ លោក​នឹង​ចាត់ចែង​​​ដល់​កុមារទាំង​​​២ ​នាក់​​ព្រមទាំង​​​កុមារ​ឯទៀត​​​ផងដែរ ​នូវ​សម្លៀក​បំពាក់​​​​ ការ​ផ្គត់ផ្គង់​​​ជីវ​ភាព​​ និងការបណ្តុះ​បណ្តាល​​​ ដែល​បច្ចុប្បន្ន​ក្នុង​មណ្ឌល​​​មានកុមារ​កំព្រា​​ចំនួន​​​១៣០នាក់ ៕