ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​​ចេញពី​ផ្ទះ​ទៅ​យាម​​ឆ្កែ​រត់​ចូល​ម៉ូតូ​ដួល​បោក​ក្បាល​​ដឹក​ដល់​ពេទ្យ​ស្លា.ប់​

13 ឆ្នាំ មុន

ខេត្តកំពត ៖ ​នគរបាល​​ផ្នែក​​សន្តិ​សុខ​ផ្សារ​ក្រុង​កំពត ម្នាក់ត្រូវ​បាន​ស្លា.ប់​​បាត់​បង​់ជីវិត​​យា៉ង​អាណោច​អាធ័ម​​បំផុត នៅ​ក្នុង​ហេតុការណ៍​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​ ដោយ​ជិះ​ម៉ូតូ C125 ស៊េរី​​២០១០ ​ចេញ​ពី​ផ្ទះ​ទៅ​យាម​នៅ​អធិ​ការ​ដ្ឋាន​​ក្រុង​កំពត ។ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ វិច្ឆិកា ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ កំពត-ភ្នំពេញ ចន្លោះ​បង្គោល​ភ្លើង​​លេខ F4004 និង F4005 ​

ខេត្តកំពត ៖ ​នគរបាល​​ផ្នែក​​សន្តិ​សុខ​ផ្សារ​ក្រុង​កំពត ម្នាក់ត្រូវ​បាន​ស្លាប់​​បាត់​បង​់ជីវិត​​យា៉ង​អាណោច​អាធ័ម​​បំផុត នៅ​ក្នុង​ហេតុការណ៍​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​ ដោយ​ជិះ​ម៉ូតូ C125 ស៊េរី​​២០១០ ​ចេញ​ពី​ផ្ទះ​ទៅ​យាម​នៅ​អធិ​ការ​ដ្ឋាន​​ក្រុង​កំពត ។ ​ហេតុការណ៍​នេះ បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៤ វិច្ឆិកា ​លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​៣ កំពត-ភ្នំពេញ ចន្លោះ​បង្គោល​ភ្លើង​​លេខ F4004 និង F4005 ​ស្ថិតក្នុងភូមិ​កំពង់​​បាយ​ខាង​ជើង ​សង្កាត់​​កំពង់​បាយ ​។

តាម​សម្តី​​កូន​ប្រុសជន​រងគ្រោះ​ឱ្យ​ដឹងថា ឪពុក​ខ្លួន​ឈ្មោះ​ម៉ៅ ​រឿន ​អាយុ​៤៥​ឆ្នាំ ជា​នគរ​បាល​​​ក្រុង​កំពត មាន​ឋាន​ៈ​ពល​បាល​ឯក​មុខ​ងារ​ផ្នែក​​សន្តិ​សុខ​​ផ្សារ​សាមគ្គី​ ទីរួម​ខេត្ត​កំពត ដែល​មាន​ទីលំនៅ​ភូមិ​ស្វាយ​ធំ    សង្កាត់​​ក្រាំង​អំពិល ​។ កូន​ប្រុស​បន្តទៀតថា កាលពី​វេលា​​ម៉ោង​​១១​និង​៣០​ន​ាទី​ ឪពុក​ខ្លួន​បាន​ជិះ​ម៉ូតូ​​សេ១២៥ ពណ៌​ខ្មៅ ស៊េរី​២០១០ ​ចេញពី​ផ្ទះ​ទៅ​យាម​នៅ​អធិការ​ដ្ឋាន​ក្រុង​​ក្នុង​ទិស​ដៅ​ពីជើង​​ទៅត្បូង​ លុះ​​មក​ដល់​ចំណុច​​កើត​ហេតុ​​ ស្រាប់តែ​មាន​សត្វឆ្កែ​មួយ​​ហ្វូង​ចំនួន​៤​​ទៅ​៥​ក្បាល​​​បាន​ដេញ​​ខាំគ្នា​រត់​ចូល​ម៉ូតូ​​ដែល​ឪពុក​ខ្លួន​កំពុង​​បើក​បរ​ បណ្តាល​ឱ្យ​​ដួល​បោក​កក្បាល​បាក់​ក និង​បែក​ក្បាល​​​មួយ​ចំហៀង​​ខាង​ស្តាំ សន្លប់​​នៅ​នឹង​កន្លែង​​ រីឯ​ម៉ូតូ​​ពុំ​បាន​ខូច​ខាត​​អ្វី​ទេ ។

ក្រោយ​ពី​កើតហេតុ​​​​ត្រូវ​បាន​ក្រុម​គ្រួសារ​​រួម និង​​នគរ​បាល​ចរា​ចរក្រុង​​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​​ខេត្ត​កំពត ។ ប៉ុន្តែគួរ​ឱ្យ​សោ​ក​ស្តាយ​​ដោយ​សារ​របួស​ធ្ងន​់ធ្ងរពេក ជនរងគ្រោះ​​បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​ក្នុង​មន្ទីរពេទ្យ ៕