ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់ប្រហារចៅអធិការវត្តចេះទស្សន៍ទាយនៅត្បូងឃ្មុំ

13 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ព្រះ​​សង្ឃ​​មួយ​អង្គនាម​អ៊ន់ ​​គង្គា ព្រះ​ជន្ម​​៣៨ឆ្នាំ ​ជា​ចៅ​​អធិការ​វត្ត​​​សំរោង​បុរី ​​​ស្ថិត​នៅ​ភូមិ​វៀវ ​​​ឃុំ​មង់​រៀវ ​​ស្រុកត្បូង​ឃ្មុំ ​​​ត្រូវ​​​ឃាតក​មិនស្គាល់​​អត្តសញ្ញាណ​អាយុ​ប្រហែល​​២០​ឆ្នាំ ប្រើ​កាំភ្លើង​​​K59 ​​បា.ញ់​ប្រហារ​​មក​លើព្រះ​អង្គ​​១គ្រាប់ ​ត្រូវ​បំពង់.កបៀម​​​គ្រាប់ ខណៈ​​​ពេល​ដែល​កំពុង​​តែ​ទស្សន៍​ទាយ​នៅ​​លើ​កុដិ​​​​ ​បណ្តាល​ឱ្យ​ទទួលអនិច្ច​ធម្ម​ភ្លាមៗ ។

ខេត្តកំពង់ចាម ៖ ​ព្រះ​​សង្ឃ​​មួយ​អង្គនាម​អ៊ន់ ​​គង្គា ព្រះ​ជន្ម​​៣៨ឆ្នាំ ​ជា​ចៅ​​អធិការ​វត្ត​​​សំរោង​បុរី ​​​ស្ថិត​នៅ​ភូមិ​វៀវ ​​​ឃុំ​មង់​រៀវ ​​ស្រុកត្បូង​ឃ្មុំ ​​​ត្រូវ​​​ឃាតក​មិនស្គាល់​​អត្តសញ្ញាណ​អាយុ​ប្រហែល​​២០​ឆ្នាំ ប្រើ​កាំភ្លើង​​​K59 ​​បាញ់​ប្រហារ​​មក​លើព្រះ​អង្គ​​១គ្រាប់ ​ត្រូវ​បំពង់.កបៀម​​​គ្រាប់ ខណៈ​​​ពេល​ដែល​កំពុង​​តែ​ទស្សន៍​ទាយ​នៅ​​លើ​កុដិ​​​​ ​បណ្តាល​ឱ្យ​ទទួលអនិច្ច​ធម្ម​ភ្លាមៗ ។

ហេតុការណ៍​នេះ​បានកើត​ឡើង​​នៅវេលា​ម៉ោង​៦ និង​១៥​នាទីល្ងាច​ថ្ងៃទី២៣ វិច្ឆិកា ​​ហើយ​​ជន​ដៃ​ដល់​បានរត់​​គេចខ្លួន​បាត់​ស្រមោល ​​និងបង្កឱ្យ​​ពុទ្ធបរិស័ទ​​ចំណុះ​ជើង​វត្ត​ជិតឆ្ងាយ ​​​​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​នាំគ្នា​មក​កាន់វត្ត​​​រាប់​រយ​នាក់​មើល​សព​​ចៅ​អធិការ​វត្ត​​​ទាំង​សោក​ស្តាយ​ ។ ចំណែកសមត្ថកិច្ច​វិញ​ហាក់​បីដូច​ជា​​យឺត​​​១ជំហាន ក្នុង​ការ​តាម​ប្រមាញ់ឃាតក ។

លោក​អនុសេនីយ៍​ឯក​ឡាញ់​ សត្យា ​នគរ​បាល​​​​ព្រហ្មទណ្ឌ​​​ខេត្ត​​មាន​ប្រសាសន៍​​​​ឱ្យ​ដឹងថា ​​ស្រប​ពេល​ដែលចៅអធិការ​​វត្ត​​​កំពុង​​​តែ​អង្គុយ​​ ទស្សន៍​ទាយ​មើលរាសីឱ្យ​​ពីរ​នាក់ប្តី​ប្រពន្ធ​វ័យ​ចំណាស់​​នៅ​លើ​កុដិ​របស់ព្រះអង្គ​​ផ្ទាល់​បាន​មួយ​សន្ទុះ​​​ធំ​​ស្រាប់​តែ​​​មានជនមិន​ស្គាល់​មុខប្រដាប់​ទៅ​ដោយ​​កាំភ្លើង​ខ្លី បានឈរ​​នៅក្បែរ​​បង្អួច​​​ចម្ងាយ​​ប្រហែល​​២​ម៉ែត្រ ​​បាញ់សំដៅ​មក​លើ​ព្រះអង្គ​​​ត្រូវ​ចំនួន១​គ្រាប់​ចំបំពង់​.ក​ខាងមុខ​ ​​ជា​ហេតុ​​​បណ្តាល​ឱ្យ​ទទួល​អនិច្ច​​ធម្ម​នៅនឹង​កន្លែង ។

លោកអនុសេនីយ៍​​ឯក​ឡាញ់ ​​សត្យា ​​មាន​ប្រសាសន៍​​​​បន្តថា ​​មុន​ពេល​កើតហេតុ​​​​បាញ់​ប្រហារ​នេះ ​តាម​សម្តី​​​របស់​បុរសចំណាស់​ម្នាក់​ឈ្មោះ​អ៊ុក ឃន ​អាយុ​​៦៦ឆ្នាំ ​​ជា​អ្នក​​ជំនិត​ចៅ​​​អធិការ​វត្ត​​​​​បាន​និយាយ​​​ថា នៅ​ព្រលប់​​​​ថ្ងៃ​ទី២៣ វិច្ឆិកា ​​​គាត់​បាន​ឡើង​តាម​​​​កាំជណ្តើរ​​​ទៅ​លើ​កុដិ​​​ឃើញ​យុវ​​ជន​​​ម្នាក់​​​​ដែល​មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ​​ដែល​គាត់​​មិន​ស្គាល់​អត្តសញ្ញាណ ​​​​ដោយ​នៅ​ក្នុង​​​ដៃ​ម្ខាង​​កាន់​ទៀន ធូប តែ​ ស្ករ ​​បាន​ដើរ​ឡើង​មក​លើ​កុដិឱ្យ​ចៅ​​អធិការ​វត្ត​​​ទស្សន៍​ទាយដែរ ​​​ហើយ​គាត់​​ក៏មិនបាន​ចាប់អារម្មណ៍​​​មើលមុខ​​​នោះ​ទេ ​​ក៏​បានដើរ​​ចូល​ទៅ​ក្នុង​បន្ទប់​មួយ​នៅ​លើ​កុដិ ​។ បន្ទាប់​​មកស្រាប់តែ​ឮសំឡេង​​​​គ្រាប់កាំភ្លើង​១គ្រាប់​​បាន​លាន់​​ឡើង​​​ និងឮ​សំឡេង​​ចៅអធិការ​​​ស្រែក​​ជួយ​ផង​​​​​ ​គាត់ក៏​បើក​ទ្វារ​​រត់​មក​បីត្រកង​​​ព្រះ​​អង្គ​​ចៅ​អធិការ​ដោយ​មាន​​​ឈាម​ហូរ​ចេញពីបំពង់.កទើប​ដឹងថា ​​​ព្រះ​អង្គ​ត្រូវ​​ជន​មិនស្គាល់​នោះ​បាញ់​ប្រហារ​ មិន​អាច​​បញ្ជូន​​មក​សង្គ្រោះ​នៅ​មន្ទីរ​​ពេទ្យ​ស្រុក​ត្បូង​ឃ្មុំ​​ទាន់ឡើយ ដែលក្រោយ​បន្តិចមក ក៏​​ទទួលអនិច្ច​ធម្ម​​ទៅ​ ។ ចំណែក​​ពីរនាក់​ប្តីប្រពន្ធ​​​ដែល​​មកឱ្យ​ចៅ​អធិការ​​វត្តទស្សន៍​ទាយឱ្យ​នោះភ័យ​​​ពេក​ក៏​ស្រឡាំង​កាំង ។

ក្រោយកើតហេតុ​​​​​ក៏​មាន​ការភ្ញាក់​ផ្អើល​​ដល់​ព្រះ​សង្ឃ​​ និងតាជី​យាយជី​ព្រម​ទាំង​​ពុទ្ធបរិស័ទ​​​​ចំណុះ​ជើង​វត្ត​បាននាំគ្នា​មក​ណែនណាន់​តាន់​តាប់​ពេញ​​​បរិវេណវត្ត​សម្តែង​​​ការ​សោកស្តាយ​​​ ។​​​
លោក​អនុសេនីយ៍​​​ឯក​ឡាញ់ សត្យា ​​​បាន​បញ្ជាក់​ថា ​​ចៅ​អធិការវត្ត​​សំរោង​បុរីនេះកាល​ដំបូងព្រះ​អង្គ​បានបួស​រៀន​​នៅវត្ត​​​មួយ​ក្នុង​ស្រុក​ត្បុងឃ្មុំនេះ ​ដោយសារតែ​​ព្រះអង្គ​​មានបញ្ញា​ឈ្លាសវៃ ​ចេះ​ទស្សន៍ទាយ ស្រោចទឹក ​​​ធ្វើ​ខ្សែគាថា ​​ក៏​មាន​​មនុស្ស​ជា​ច្រើន​មក​ពី​ទី​ជិត​​​​​ឆ្ងាយ​​​តែង​រក​​​​ព្រះ​អង្គ​​ឱ្យ​ប្រសិទ្ធ​​​ី​ ដែលអ្នក​មាន​ជំនឿ​​លើព្រះ​អង្គភាគ​​​ច្រើន​ជា​អាជីវករ​​​រស់នៅ​​ក្រុងសួងតែ​ម្តង។ ​ព្រះ​អង្គ​​មាន​ប្រជាប្រិយភាព​ណាស់ ហើយ​​គេ​តែង​​​ស្គាល់​​​ព្រះ​អង្គ​។ គួរ​​​កត់​សម្គាល់​​​ថា នៅ​ក្នុង​វត្ត​​នោះ ក៏​​​មាន​សង្ឃ​មួយអង្គ​​​ទៀត​​ចេះ​ទស្សន៍​​​ទាយ​ដែរ ​​តែ​​មិន​ល្បី​​ដូច​ព្រះ​​​សង្ឃ​​​​គង្គា ​​​​ជា​​ចៅ​អធិការ​ទេ ​​​ហើយ​ក៏​​តែ​ងមាន​បញ្ហាជម្លោះ​បានកើត​​​ឡើង ​។ បន្ទាប់​មក​ទើប​ព្រះ​អង្គ​​បាន​និមន្ត​​​មកគង់នៅ​វត្តសំរោង​​​បុរីរាល់​​ថ្ងៃ​នេះ ​​បាន​៤​ ទៅ​៥​​ឆ្នាំ​ហើយ ទោះបី​​ជា​ព្រះ​​អង្គ​​និមន្ត​​មកពី​ឆ្ងាយ​បែប​នេះក្តី ក៏​មាន​មនុស្ស​​មក​តាម​​ឱ្យ​ព្រះ​អង្គ​ស្រោច​​ទឹក​រំដោះ​គ្រោះ​​ និង​កាន់​តែ​ល្បី​​ខ្លាំង​​ឡើង​ៗ ​ហើយ​រាល់​ថ្ងៃ​​​ចាប់​ពី​ម៉ោង​៧យប់ ចៅ​អធិ​ការ​វត្ត​សំរោង​បុរី អង្គ​នេះ​តែង​តែ​ទទួល​មើល និងទស្ស​ន៍ទាយ​មិន​ដែល​មាន​ពេល​ទំនេរ​នោះទេ​។ ចំពោះ​សមិទ្ធ​ផល​ជា​ច្រើន​នៅ​ក្នុង​​វត្ត​​​ត្រូវ​បាន​ព្រះ​អង្គ​​ក​សាង​ឡើង​។ ដោយ​ឃើញ​នូវ​សណ្តាន​ចិត្ត​ល្អ​ប្រ​ពៃ​នេះហើយ ទើប​ធ្វើ​​​ឱ្យ​ពុទ្ធ​បរ​ិ​ស័ទ​​ឆ្ងាយ​ជិត​តែង​បាន​កោត​សរសើរ​ដល់​ព្រះ​អង្គ​។ ​ជា​ក់​ស្តែង​​គ្រាន់​តែ​ចៅ​អធិ​ការ​វត្ត​ត្រូវ​បាន​ឃាត​ក​មិន​ស្គាល់​មុខ​បាញ់​សម្លាប់​ត្រូវប្រ​ជា​ពល​រដ្ឋ​មក​ពី​​ទី​ឆ្ងាយ​​ជិត​បាន​នាំ​គ្នា​ចូល​បុណ្យ និង​ខ្លះ​ទៀត​មាន​ការ​អាណិត​អាសូរ​ជា​ពន់​ពេក​រហូត​បង្ហូរ​ទឹក​​ភ្នែក​​​​​យំ​សោក​ស្តាយ​ជីពជន្ម​ព្រះអង្គ​ទៀត​ផង​។

លោក​តា​អ៊ុក ឃន អាយុ​៦៦​ឆ្នាំ ជា​អនុ​ប្រ​ធាន​ភូមិ​ជី​ពាម ​​​បាន​ឱ្យ​ដឹង​ដែរ​ថា ពេល​ដែល​ពីរ​នាក់​ប្តី​ប្រ​ពន្ធ​​វ័យ​ចំណាស់​​​កំពុង​តែ​ឱ្យ​ចៅ​អធិ​ការ​​​ទស្ស​ន៍ទាយ​ឱ្យនោះ បាន​ប្រហែល​ជា​១០នាទី គាត់​​បានជួបជន​សង្ស័យ​​ជា​ឃាត​ក​​​មុន​កើត​ហេតុ​​​ ​គាត់​ក៏​បាន​សួរ​នាំ​​​ខ្លះ​ដែ​រ​ហើយ​គេ​​ក៏​ឆ្លើយ​​ថា «​យក​ភេសជ្ជៈ​ទៅ​ប្រ​គេន​ព្រះ​សង្ឃ​» តែ​មើល​មុខ​មិន​ដឹង​ជា​អ្នក​ណា​នោះ​ទេ ព្រោះ​មេឃ​ងងឹត​​​បន្តិច​​ទៅ​ហើយ​។

លោក​អនុ​សេនីយ៍​ឯក​ឡាញ់​ សត្យា នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​បាន​បញ្ជាក់​បន្ថែម​ថា ​ក្នុង​ពេល​ដែល​ចៅ​អធិ​ការ​​វត្ត​​កំពុង​តែ​អង្គុយ​​ទស្សន៍​ទាយ​​នោះ​ក៏​មានជន​ម្នាក់​ដើរ​មក​បម្រុង​​​ចូល​ក្នុង​កុដិ​របស់​​ព្រះ​អង្គ​​ក្រោម​ពន្លឺ​​​ភ្លើង​អំពូល​ម៉ែត្រ រំពេច​នោះ​​ចៅ​អធិការ​វត្ត​​​មាន​ថេរ​ដីកា​ថា «​ឯង​! មក​ធ្វើ​អី​ ម៉េច​ក៏​មិន​ទៅវិញ​»​ ដូច្នេះ​ឃាត​ក​ដែល​បាញ់​ប្រ​ហារ​មក​លើ​ព្រះ​អង្គ​ពិត​ជា​មនុស្ស​ដែល​​បានស្គាល់​គ្នា​ទៀត​ផង​។ ក្រោយ​មក​ប្រហែល​ជា​១០​នាទី​ ក៏​​ស្រាប់តែ​​​ឮ​សំឡេង​គ្រាប់​ផ្ទុះ​ឡើង​​បណ្តាល​ឱ្យ​ចៅ​អធិ​ការ​វត្ត​ទទួល​អនិច្ច​កម្ម​​។ នេះ​មិន​មែន​ជា​អំពើ​ប្លន់​នោះ​ទេ អាច​​ជា​ករណី​គំនុំ​ណា​មួយ​នា​ពេល​កន្លង​មក​។​ ករណី​នេះ​​នគរ​បាលជំនាញ​ខេត្ត​ និង​ស្រុក​កំពុង​តែ​សហ​ការ​គ្នា បើក​ប្រ​តិ​បត្តិ​ការ​តាម​ប្រ​មាញ់​ឃាត​ក ដែល​មិន​យូរ​​ទេ​​ អាច​ត្រូវ​វែក​មុខ​ជាក់​ជា​មិន​ខាន​ឡើយ៕