ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សភាពការណ៍​​ព្រំដែន​​​​ស្ងប់ស្ងាត់​​​ឈើប្រណីត​​ជួរភ្នំ​​​ដ​ង​រែក​ត្រូវ​បាន​​​កា.ប់​​ និង​ដឹកជញ្ជូន​​​​គគ្រឹកគគ្រេង​

13 ឆ្នាំ មុន

​ខេត្ត​ឧត្តរ​មានជ័យ​​​​ ៖ ​ឈើប្រណីត​​​​ដូចជា​​​​ឈើបេង​​ ​គ្រញូង ​នាង​នួន ដែល​​​សេស​សល់​​​នៅ​តាម​​ជួរភ្នំដងរែក​​ គេបានសង្ស័យ​​​​ថា ក្រុម​ប៉ូលិស​​ក្នុង​កង​វរលេខ​​៩០៥ ​​ប៉ូលិសការពារ​ព្រំដែនគោក​​​​​កំពុងតែ​​ធ្វើសកម្មភាព​កា.ប់​​ដឹកជញ្ជូន​​​​​ យក​ទៅ​​លក់​​​​ជាបន្តបន្ទាប់​ ស្ថិត​​នៅចំណុចក្បែរ​ៗ ប៉ុស្តិ៍​​ក្រុម​នគរ​បាល​​​​​​ការពារ​ព្រំដែន​​​ចុង​​ប្រិច និ​ង​ប៉ុស្តិ៍​​​តា​ទុំ ក្នុង​​ភូមិត្រពាំង​​តាវចាស់ ឃុំត្រពាំង​​តាវ ស្រុក​អន្លង់វែង​។​

ខេត្ត​ឧត្តរ​មានជ័យ​​​​ ៖ ​ឈើប្រណីត​​​​ដូចជា​​​​ឈើបេង​​ ​គ្រញូង ​នាង​នួន ដែល​​​សេស​សល់​​​នៅ​តាម​​ជួរភ្នំដងរែក​​ គេបានសង្ស័យ​​​​ថា ក្រុម​ប៉ូលិស​​ក្នុង​កង​វរលេខ​​៩០៥ ​​ប៉ូលិសការពារ​ព្រំដែនគោក​​​​​កំពុងតែ​​ធ្វើសកម្មភាព​កាប់​​ដឹកជញ្ជូន​​​​​យក​ទៅ​​លក់​​​​ជាបន្តបន្ទាប់​ ស្ថិត​​នៅចំណុចក្បែរ​ៗ ប៉ុស្តិ៍​​ក្រុម​នគរ​បាល​​​​​​ការពារ​ព្រំដែន​​​ចុង​​ប្រិច និ​ង​ប៉ុស្តិ៍​​​តា​ទុំ ក្នុង​​ភូមិត្រពាំង​​តាវចាស់ ឃុំត្រពាំង​​តាវ ស្រុក​អន្លង់វែង​។

ប្រភពព័ត៌​មាន​​​​ច្បាស់ការណ៍​​ពី​កម្លាំង​​​ព្រំដែន​កម្ពុជា ​​​​​សុំ​មិន​បញ្ចេញឈ្មោះ​​បាន​​ឱ្យ​កោះ​សន្តិ​ភាព​​​​​ដឹង​ថា នៅ​​តាមខ្សែ​​​បន្ទាត់ព្រំដែនកម្ពុជា​-​​ថៃជួរ​​​ខ្នងភ្នំ​​​​ដងរែក ​​ឈើប្រណីត​​​ដូចជាប្រភេទ​​​ឈើ​បេង ​គ្រញូង​​ នាងនួន ដែលជាឈើ​​កម្រ​ស្ទើរ​តែ​​ដាច់ពូជ​​​ទៅហើយ ក៏ប៉ុន្តែ​​​​វា​នៅ​សេស​សល់​​បន្តិ​ច​បន្តួច​ពីការ​កាប់​​បំផ្លាញ​​​កន្លងទៅ​​​ឥឡូវ​​​​ត្រូវក្រុម​​ប៉ូលិស​អង្គភាព​​វរ​លេខ​៩០៥ ​​ឃុប​ឃិត​​ជា​មួយ​ក្រុម​​ឈ្មួញ​​រកស៊ីក្នុង​​​​តំបន់​នោះ​​​​​​បាន​ជួល​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ និង​​កម្លាំងប៉ូលិស​​​​មួយ​ចំនួន​​​ឱ្យ​ធ្វើ​សកម្មភាព​​​អារកាត់ពុះ​​ច្រៀក​ជាជ្រុងៗ រួចដឹក​ជញ្ជូន​​តាម​រថយន្ត​​​​តូច​ធំ​​ចេញពីក្នុង​តំបន់ឃុំ​ត្រពាំង​​តាវ យ៉ាង​គគ្រឹកគក្រេង​​​។

លោក​​​ស៊ុំ ​សារឿន ​មេ​បញ្ជា​ការ​​កង​​វរ​លេខ​​៩០៥ ​​ប៉ូលិស​ការពារ​ព្រំដែន​​​គោកបាន​​ឆ្លើយ​បំភ្លឺ​​​​តាម​រយៈ​ទូរស័ព្ទ​​​​​ដ៏ខ្លី​ថា ​ប៉ូលិសពុំ​មានសកម្មភាព​នេះ​ទេ ៕