ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​​​ផ្សារអន្លង់​វែង​​​បញ្ជា​ឱ្យ​កម្មករ​​ដឹក​សំរាម​ចាក់​លើបន្លែអាជីវករ

13 ឆ្នាំ មុន

​ខេត្ត​ឧត្តរ​មានជ័យ​ ៖ បាតុ​ភាពមួយ​​បាន​ផ្ទុះ​ឡើង​​ដោយ​សារ​ការ​ចាក់​​សំរាម​​​លើ​​កន្លែង​​​លក់​ បន្លែ​​​​​របស់​អាជីវករ​​ដែល​កំពុង​​លក់​​ដូរ ធ្វើ​ឱ្យ​ស្ថាន​ភាព​​បរិស្ថាន​​​កាន់​តែ​អាក្រក់​​និង​​ហៀរហូរ​​ទឹក​សំអុយ​​ មក​លើ​​​បន្លែ​​​អាជីវករ​។ ​ នេះ​​ជា​សកម្មភាព​​​អសីល​ធម៌​​​មួយ​ដែល​ពុំ​គប្បី​​​ធ្វើ​​​បែប​នេះ​​ឡើយ ។ ​​ចំពោះករណី​នេះ​​មាន​ការ​​ចោទ​ប្រកាន់​ថា លោកសេង ​ស៊ន ប្រធាន​ផ្សារអន្លង់​វែង​ថ្មីដែល​មាន​​ទីតាំង​​ស្ថិត​នៅ​ក្នុង​​ឃុំ​អន្លង់​​ វែង​​ ជាអ្នក​បញ្ជាឱ្យ​

ខេត្ត​ឧត្តរ​មានជ័យ​ ៖ បាតុ​ភាពមួយ​​បាន​ផ្ទុះ​ឡើង​​ដោយ​សារ​ការ​ចាក់​​សំរាម​​​លើ​​កន្លែង​​​លក់​បន្លែ​​​​​របស់​អាជីវករ​​ដែល​កំពុង​​លក់​​ដូរ ធ្វើ​ឱ្យ​ស្ថាន​ភាព​​បរិស្ថាន​​​កាន់​តែ​អាក្រក់​​និង​​ហៀរហូរ​​ទឹក​សំអុយ​​មក​លើ​​​បន្លែ​​​អាជីវករ​។ ​ នេះ​​ជា​សកម្មភាព​​​អសីល​ធម៌​​​មួយ​ដែល​ពុំ​គប្បី​​​ធ្វើ​​​បែប​នេះ​​ឡើយ ។ ​​ចំពោះករណី​នេះ​​មាន​ការ​​ចោទ​ប្រកាន់​ថា  លោកសេង ​ស៊ន ប្រធាន​ផ្សារអន្លង់​វែង​ថ្មីដែល​មាន​​ទីតាំង​​ស្ថិត​នៅ​ក្នុង​​ឃុំ​អន្លង់​​វែង​​ ជាអ្នក​បញ្ជាឱ្យ​កម្មករដឹក​សំរាម​យកទៅចាក់​នៅកន្លែងអាជីវករ​​​​កំពុងលក់់​ដូរធ្វើឱ្យ​ក្រុម​អាជីវករមាន​ការក្តៅក្រហាយ​យ៉ាងខ្លាំង។

ហេតុការណ៍នេះបាន​កើតឡើងកាលពី​វេលា​ម៉ោង១១និង៣០នាទីថៃ្ងទី៤ តុលាកន្លងមក។​អាជីវករលក់់បន្លែម្នាក់​ក្នុងផ្សារអន្លង់វែងថី្ម ឈ្មោះលឹម ស្រី  អាយុ៤៣ឆ្នាំ រស់់នៅ​ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំអន្លង់វែងនិយាយ​ថា ក្រុមអាជីវករ​លក់់បន្លែទាំងអស់់​ក្នុងផ្សារអន្លង់វែងថ្មីបាន​ជួលតូបលក់់ក្នុង​១ខែតម្លៃ៥ម៉ឺនរៀល ហើយត្រូវ បង់់ភាស៊ីឱ្យ​ទៅផ្នែកសន្តិសុខរបស់​លោកសេង ស៊ន ៥រយរៀល​នឹងបង់់ឱ្យទៅផ្នែកសន្តិសុខ​​របស់​លោក​អូម រុន ចំនួន២០០​រៀលជារៀង​រាល់់ថៃ្ង។

ក្រុមអាជីវករបានបញ្ចាក់់ថា ផ្សារអន្លង់វែង​ថី្មនេះមានប្រធានផ្សារ់២នាក់់គឺ​លោកសេង ស៊ន និងលោកអូម រុន ហើយកំពុង​កើតមានជម្លោះគ្នា​ប្តឹង​ប្ដល់់មិនទាន់់ចប់់នៅ​ឡើយ។ ពេលកើតរឿង​ហេតុម្ដងៗ បើក្រុម​អាជីវករទៅប្តឹងអាជ្ញា​ធរ​ស្រុក​ គឺមន្ត្រី​អាជ្ញាធរតែង​​និយាយថា ពិបាក​ដោះស្រាយព្រោះផ្សារ​នេះកំពុងតែស្ថិតនៅក្នុង​ដៃ​តុលាការដោះ​ស្រាយជម្លោះរវាង លោកសេង ស៊ន និងលោក​អូម រុន  ចំណែក​​បរិវេណ​ផ្សារ​កើតមានគំនរ​សំរាម​ដូចភ្នំស្អុយរលួយនិងធើ្វឱ្យ​ប៉ះពាល់់​ដល់់​សោភ័ណភាពផ្សារ​ទៀត​ផង​។ ក្រុម​អាជីវករបានបន្ត​ទៀត​ថា លុះនៅវេលា​ម៉ោង​១១និង៣០នាទីថៃ្ងទី​៤ តុលា​ ស្រាប់់តែ​លោកសេង ស៊ន ជាប្រធាន​ផ្សារ​អន្លង់​វែងថ្មី មិន ដឹងក្តៅក្រហាយពីរឿងអ្វី​ទេ ក៏​បញ្ជាឱ្យកម្មករ​របស់់​ខ្លួនដឹកសំរាមស្អុយរលួយ​ថែមទាំង​មាន​សត្វដង្កូវ​ផង​យកទៅចាក់់នៅ​កន្លែង​លក់់បន្លែ​ហៀ​រហូរទៅលើបន្លែដែលក្រុម​អាជីវករ​កំពុង  អង្គុយលក់ ធើ្វឱ្យក្រុម​អាជីវករ​ក្តៅក្រហាយ​នាំគ្នាចេញទៅលក់់នៅ​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្មហៅផ្សាររង្វង់​មូលអន្លង់វែង​វិញ​ ។

ទាក់់ទិន​នឹង​ហេតុការណ៍នេះ ​កោះ​សន្តិភាព​បាន​ទាក់់ទងតាមទូរស័ព្ទដើម្បីសុំការបំភ្លឺពី​លោកសេង ស៊ន ដែរតែ​មិន​បាន​​​ទទួល​ជោគជ័យ​ទេ ព្រោះ​ហៅចូល​មិន​បាន​ ។ ចំណែកលោក​ឃឹម ប៉ូខាន់់ ប្រធានមជ្ឈមណ្ឌល​ពាណិកម្មបាន​ឱ្យ​ដឹងថា ក្រុមអាជីវ ករលក់់បន្លែនៅផ្សារ​អន្លង់វែងថ្មីជាច្រើននាក់់​បានមកសុំចុះឈ្មោះ​លក់់បន្លែនៅក្នុងមជ្ឈ​មណ្ឌល​​របស់​លោក​ ហើយ​លោកបាន​ទទួលយក​និង​រៀបចំតូបឱ្យលក់់​ដោយ​មិន​ចាំបាច់់​ទិញតូបទេ ប៉ុន្តែមានការ​តម្រូវ​ឱ្យ​ក្រុម​អាជីវករលក់់បន្លែបង់់ក្នុង១ថ្ងៃចំនួន៥០០​រៀល។ លោកបានបញ្ជាក់ថា  លោកបានផ្តល់់​តូប​ឱ្យក្រុមអាជីវករលក់់រយៈពេល៦​ឆ្នាំ​ដោយ​មិនចាំបាច់់ជាវថ្លៃតូបឡើយ៕