ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

សាលាឧទ្ធរណ៍​សំ​ចេ​លើក​ពេល​សវ​នាការ​បណ្ដឹង​របស់​លោក​សម រ​ង្ស៊ី លើករណី​ដក​បង្គោល​តំរុយ​ព្រំដែន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអង្គារ ទី៦ ខែកក្កដា ឆ្នាំ២០១០ ម៉ោង ១៨:០០

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា បាន​លើកយក​សំណុំ រឿង​បំផ្លាញ​បង្គោល​តំរុយ​ព្រំដែន ដែល​មានជនជាប់ចោទ​លោក​សម រ​ង្ស៊ី លោក​ព្រំ ជា អាយុ​៤១​ឆ្នាំ និង​អ្នកស្រី​មាស ស្រី អាយុ​៣៩ ឆ្នាំ មក​ដំណើរការ​សវនាការ​ដែល​ក្នុង​នោះ មាន​លោក​ជា យៀង អភិបាលស្រុក​ច​ន្ទ្រា ខេត្ដស្វាយរៀង ជាដើម​បណ្ដឹង​។ បន្ទាប់​ពី​ការ សាកសួរ​ដេញដោល​អំពី​វត្ដមាន​អ្ន្ន​ក​ចូលរួម សវនាការសាលាឧទ្ធរណ៍​បាន​សំរេច​លើក ពេល​ជំនុំ​ជំ​រះ​ដោយសារ​មិន​មាន​វត្ដមាន​អ្នក ទោស​ពីរ​នាក់​នៅ​ពេល​សវនាការ គឺ​ឈ្មោះ​ព្រំ ជា និង​មាស ស្រី​។សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​តាម ការ​គ្រោងទុក ដោយ​មាន​ប្រធាន​ចៅក្រម ជំនុំ​ជំ​រះ គឺ​លោ​កក​ឃុន លាង​ម៉េ​ង ចៅក្រម ប្រឹក្សា​ចំនួន​ពីរ​រូប គឺ​លោកស្រី ចាន់ ម៉ា​រី​ណា និង​លោក សំរឹទ្ធ សុផល ។  ក្រៅពី​នេះ មានវត្ដមាន​មេធាវី​តំណាង​រាជរដ្ឋាភិបាល​ចំនួន​ពីរនាក់ គឺ​លោក​គី តិច និង​លោក ចាន់ សុខ យៀង ។

ព្រឹក​នោះ​មេធាវី​របស់​ជនជាប់ចោទ​ចំនួន ពីរ​នាក់ គឺ​លោក​មេធាវី សំ សុខ​គង់ តំណាង ជនជាប់ចោទ ព្រំ ជា និង​មាស ស្រី បាន​ស្នើ ឱ្យ​សាលាឧទ្ធរណ៍​ពន្យារពេល​ជំនុំ​ជំ​រះ​ពីព្រោះ កូនក្ដី​របស់​លោក​ទាំង​ពីរ​នាក់​មិន​ទាន់​បាន បញ្ជូន​មក​កាន់​សាលាឧទ្ធរណ៍ ដើម្បី​ចូលរួម សវនាការ​ទេ​។ ប៉ុន្ដែ​មេធាវី​តំណាង​រដ្ឋាភិបាល គឺ​លោក​ចាន់ សុខ​យៀង បាន​ថ្លែង​បន្ទាប់ ពី​សវនាការ​ថា វា​មិន​មានការ​ប៉ះពាល់​អ្វី​ទេ ចំពោះ​ការ​មិន​មាន​វត្ដមាន​របស់​អ្នកទោស ពីរ​នាក់ ខណៈ​ពេល​ដែល​មេធាវី​របស់​ពួក គាត់​មាន​វត្ដ​មាននៅ​ក្នុង​ពេល​សវនាការ​នេះ​។ លោក​ចាន់ សុខ​យៀង បន្ដ​ថា មេធាវី​ជន ជាប់ចោទ​អាច​ធ្វើ​ឱ្យ​ខូចខាត​ផលប្រយោជន៍ របស់​កូនក្ដី​ខ្លួន​នៅ​ពេល​ដែល​ស្នើ​ឱ្យ​សាលា ឧទ្ធរណ៍​ពន្យារពេល​សវនាការ ។ លោក​ចាន់ សុខ​យៀង ថ្លែង​ថា មេធាវី ចុងចោទ​បាន​ថ្លែង​ផ្ដោត​ទៅ​លើ​រឿង​ន​យោ បាយ​ច្រើន​ជាង​បញ្ហា​ដែល​តុលាការ​បាន​ផ្ដោត ទៅ​លើ​នីតិវិធី​ច្បាប់ ។ ការ​ពន្យារពេល​វា​អាច ធ្វើ​ឱ្យ​ជនជាប់ចោទ​ត្រូវ​ឃុំខ្លួន​ទៀត ។ មេធាវី តំណាង​ខាង​រដ្ឋាភិបាល​បាន​លើក​ឡើង​ថា ការ សំរេច​ពន្យារពេល​សវនាការ​វា​ជា​ឆន្ទានុសិទ្ធិ របស់​ចៅក្រម​ជំនុំ​ជំ​រះ​ក្ដី ។

លោក​មេធាវី​ជួង ជូ​ងឺ មេធាវី​តំណាង​ឱ្យ លោក​សម រ​ង្ស៊ី បាន​ថ្លែង​ថា ការ​អវត្ដមាន​ជន ជាប់ចោទ​ចំនួន​ពីរ​នាក់ ដែល​តុលាការ​មិន​បាន បញ្ជូន​មក​ឱ្យ​ចូលរួម​សវនាការ វា​ធ្វើ​ឱ្យ​ប៉ះ ពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​កូនក្ដី​របស់​លោក គឺ​លោក​សម រ​ង្ស៊ី ព្រោះ​ជនជាប់ចោទ​ទាំង​ពីរ នាក់​(​ព្រំ ជា និង​មាស ស្រី ) ជា​សាក្សី​រស់ ដែល​បានដឹង​អំពី​បញ្ហា​នេះ​ដោយ​ផ្ទាល់ ហើយ មេធាវី​ចុងចោទ​បាន​ដើរ​ចេញពី​បន្ទប់​សវ​នា ការ​នៅ​ពេល​ដែល​មិន​មាន​វត្ដមាន​អ្នកទោស ទាំង​ពីរ​នាក់ ។ នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក មេធាវី    សំ សុខ​គង់ និង​មេធាវី​ជួង ជូ​ងឺ បាន​ប្រកាស ដោយ​ខ្លួនឯង​ដើរ​ចេញពី​បន្ទប់​សវនាការ​នៃ  សាលាឧទ្ធរណ៍ បន្ទាប់​ពី​ពួក​លោក​ទាំង​ពីរ​នាក់ ស្នើ​ម្ដង​ហើយ​ម្ដងទៀត​សុំ​ឱ្យ​សាលាឧទ្ធរណ៍ ពន្យារពេល​សវនាការ​និង​ផ្លាស់​ប្ដូរ​ទីកន្លែង​ឃុំខ្លួន​អ្នកទោស​ទាំង​ពីរ​នាក់ ឱ្យ​ស្ថិត​នៅ​ជិត សាលាឧទ្ធរណ៍ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក ជញ្ជូន​មក​កាន់​សវនាការ ។

ទោះបីជា​មានការ​ស្នើ​សុំ​ពន្យារពេល​ពី ក្រុម​មេធាវី​ចុងចោទ​ក្ដី តំណាង​អយ្យការ គឺ លោក​ព្រះរាជអាជ្ញា​ង៉ែត សា​រ៉ាត់ នៅ​តែ ទទូច​ស្នើ​សុំ​ដល់​ក្រុម​ចៅក្រម​ជំនុំ​ជំ​រះ​បន្ដ​នីតិ  វិធី​ដើម្បី​ជំនុំ​ជំ​រះ​ដដែល ។ លោក​ប្រធាន​ចៅ ក្រម​ជំនុំ​ជំ​រះ​ឃុន  លាង​ម៉េ​ង បាន​សំរេច ប្រកាស​លើក​ពេល​សវនាការ​ទៅ​ពេល ក្រោយ ទៅ​តាម​ការ​ស្នើ​សុំ​របស់​មេធាវី ចុងចោទ​ទាំង​ពីរ​នាក់ ។ លោក​ចៅក្រម​ប្រឹក្សា​សំ​រិ​ទ្ធ សុផល បាន មាន​ប្រសាសន៍​ថា សាលាឧទ្ធរណ៍​នឹង​សហការ ជាមួយ​ក្រសួងមហាផ្ទៃ​ដើម្បី​ផ្លាស់​ប្ដូរ​ទីតាំង ឃុំខ្លួន​អ្នកទោស​ចំនួន​ពីរ​នាក់ គឺ​ព្រំ ជា និង មាស ស្រី មក​កាន់​មន្ទីរឃុំឃាំង​ព្រៃ​ស​វិញ ដើម្បី​ងាយស្រួល​ក្នុង​ការ​ដឹក​ជញ្ជូន​មក​ធ្វើ សវនាការ​នៅ​ពេល​ក្រោយ ប៉ុន្ដែ​មិន​ទាន់​បាន បញ្ជាក់​ថា ធ្វើ​នៅ​ពេល​ណា​នោះ​ទេ ។

បាន​កត់សំគាល់​ឃើញ​ថា បន្ទាប់​ពី​មេធាវី របស់​ចុងចោទ​ទាំង​ពីរ​នាក់​គឺ​លោក សំ សុ​គង់ និង​លោក​ជួង ជូ​ងឺ បាន​ដើរ​ចេញពី​បន្ទប់ សវនាការ​នោះ អ្នកគាំទ្រ​លោក​សម រ​ង្ស៊ី រួម​ទាំង​ប្រពន្ធ​របស់​គាត់ និង​លោកស្រី​មូរ សុខ​ហួរ ព្រមទាំង​ក្រុម​អ្នកតំណាង​រាស្ដ្រ​ដទៃ ទៀត​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ខាងក្រៅ​បន្ទប់ សវនាការ ស្ថិត​ក្នុង​បរិវេណ​នៃ​ក្រសួង​យុ​ត្ដិ ធម៌​ធ្វើ​ឱ្យ​មាន​ភាព​រំខាន​និង​ច្រ​បូល​ច្របល់ កើតឡើង ខណៈ​ពេល​សវនាការ​នៅ​តែ​បន្ដ មុន​ពេល​ប្រកាស​ពន្យារពេល ។ ការ​ប្រមូល ផ្ដុំ​គ្នា​របស់​តំណាងរាស្ដ្រ​សម រ​ង្ស៊ី  និង​អ្នក   គាំទ្រ​ទាំងនោះ​ត្រូវ​បាន​តំណាង​អយ្យការ ព្រមាន​ម្ដង​រួច​មក​ហើយ នៅ​ក្នុង​បន្ទប់​សវ​នាការ ប៉ុន្ដែ​មិន​មាន​អ្វី​គួរ​ឱ្យ​កត់សំគាល់​ធំដុំ​ទេ ចំពោះ​វត្ដមាន​ដ៏​ច្រើន​កុះករ​របស់​ក្រុម​ជំទាស់ទាំងនេះ ។ នៅ​ខាងក្រៅ​បន្ទប់​សវនាការ មេធាវី រដ្ឋាភិបាល​លោក​ចាន់ សុខ​យៀង បាន​មានប្រសាសន៍​ថា អ្វី​ដែល​ភាគី​មេធាវី​ចុងចោទ បាន​លើក​ឡើង មិន​ត្រឹមត្រូវ​ទាំងស្រុង​ទេ ដែល​អះអាង​ថា ជនជាប់ចោទ​ពីរ​នាក់​មិន​ត្រូវ បាន​បញ្ជូន​មក​ចូលរួម​សវនាការ​ធ្វើ​ឱ្យ​ប៉ះពាល់​នីតិវិធីតុលាការ​នោះ ព្រោះ​នៅ​ឯ​តុលាការ​ខេត្ដស្វាយរៀង មានការ​ដេញដោល​ចប់ សព្វគ្រប់​ទៅ​ហើយ បើ​មិន​មាន​វត្ដមាន​ជន ជាប់ចោទ ក៏​សាលាឧទ្ធរណ៍​អាច​ដំណើរការបាន​ដែរ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd