ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហកម្មកាស៊ីណូ កម្ពុជាមានកាស៊ីណូតាមព្រំ​ដែន​វៀតណាម-ថៃចំនួន៦០ និងរាជធានី១

13 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ ​កាស៊ីណូ​​ថ្មី​​សន្លាង​​មួយ​ទៀត​នៅក្រុង​បាវិត​​ត្រូវបាន​បើក​​សម្ពោធ​​​ ទទួល​​​ភ្ញៀវ​​​ចូល​លេង​​យ៉ាង​​គគ្រឹក​​គគ្រេង​នៅព្រឹក​​ថ្ងៃទី​៩ ​កញ្ញា ។​​ វត្ត​មាន​​​កាស៊ីណូ​​ថ្មីនេះទៀត​បានបន្ថែម​​ចំនួន​កាស៊ីណូ​​នៅក្រុង​​បាវិត​ ឡើង​ដល់​​១៣កាស៊ី​ណូ​ហើយ ។ កាស៊ីណូ​​ដែល​បើកថ្មី​នេះ​មានយីហោ​ថា «កាស៊ី​ណូ​ផ្កាយ​ប្រាក់​» ។

ខេត្តស្វាយរៀង​ ៖ ​កាស៊ីណូ​​ថ្មី​​សន្លាង​​មួយ​ទៀត​នៅក្រុង​បាវិត​​ត្រូវបាន​បើក​​សម្ពោធ​​​ទទួល​​​ភ្ញៀវ​​​ចូល​លេង​​យ៉ាង​​គគ្រឹក​​គគ្រេង​នៅព្រឹក​​ថ្ងៃទី​៩ ​កញ្ញា ។​​ វត្ត​មាន​​​កាស៊ីណូ​​ថ្មីនេះទៀត​បានបន្ថែម​​ចំនួន​កាស៊ីណូ​​នៅក្រុង​​បាវិត​ឡើង​ដល់​​១៣កាស៊ី​ណូ​ហើយ ។ កាស៊ីណូ​​ដែល​បើកថ្មី​នេះ​មានយីហោ​ថា «កាស៊ី​ណូ​ផ្កាយ​ប្រាក់​» ។

បាន​កត់សម្គាល់​​ឃើញ​ថា​ នៅ​​ក្នុងទឹក​ដី​​ក្រុង​បាវិត​បច្ចុប្បន្ន​នេះ ​មានកាស៊ីណូ​សរុបទាំង​​អស់​ដល់​​ទៅ១៣​កាស៊ីណូ​​ហើយ រាប់ទាំង​​​​​កាស៊ី​ណូ​ផ្កាយ​​ប្រាក់​ដែល​ទើប​តែ​បើកថ្មីនេះ​ទៀត​​ដែលក្នុងនោះមានឈ្មោះ​ទី១-​កាស៊ីណូ​បាវិតម៉ុក ​បាយ ទី២-​កាស៊ីណូ​​វីន ទី៣-​កាស៊ី​ណូ​​បាវិត​​ហ្គ្រោន​ ទី៤-​កាស៊ីណូ​ឆាតូ ទី៥-​កាស៊ីណូ​ឡាស់​វ៉េ​ហ្គាស​សាន់ ទី៦-​កាស៊ីណូ​ឡឺម៉ាកាវ ទី៧-​កាស៊ី​ណូ​​ពិភពថ្មី​ ទី៨-​កាស៊ីណូ​ថាយថិន រីសត ទី៩-​កាស៊ី​ណូ​​អាស៊ី ទី១០-​កាស៊ីណូ​សាន់ស៊ីធី ១១-​កាស៊ីណូ ​​អីមភឺរឺ ១២-កាស៊ីណូ​វីអាយភី និង១៣-​កាស៊ីណូ​​ផ្កាយ​ប្រាក់ ។ ប៉ុន្តែក្នុងនោះ​​មាន​កាស៊ីណូ​​ពីរបាន​ផ្អាក​ដំណើរ​​ការ​ទៅ​ហើយ គឺ​កាស៊ី​ណូវីអាយភី ​និងកាស៊ី​ណូវីន ។

ចំណែក​​ឯកាស៊ីណូ​ច​ំនួន១១​​ដែលកំពុង​ដំណើរ​​​​ការរាល់ថ្ងៃនោះ ត្រូវ​បាន​​​គេ​ដឹងថា ​ភ្ញៀវ​​ដែលចូលទៅ​​លេង​ភាគ​ច្រើន គឺ​ជា​ជន​ជាតិ​​វៀត​ណាម​​ និងខ្មែរចំតួ​​​តែម្តង ។ ​រីឯ​​ភ្ញៀវ​​​ជនជាតិ​ដទៃ​ទៀត​​​ដូច​ជា​កូរ៉េ ​និងចិន​​ជាដើម​នេះ​គឺ​​មានតិចតួច​បំផុត ។ បើទោះ​បីជា​កាស៊ីណូ​ទាំង​នោះ​​​​បានបើក​ឱ្យ​ជន​ជាតិខ្មែរ​ចូល​លេង​យ៉ាង​​សេរី ខណៈ​ដែល​ច្បាប់​ប្រទេស​ខ្មែរ​បានហាម​ឃាត់​ក៏​ដោយ ក៏គេ​ពុំ​ដែលឃើញ​​​​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ​បាន​ចាត់​វិធាន​​ការរំខាន​ទៅលើ​​កាស៊ីណូ​ទាំងនោះ​ឡើយ។

ក្រៅពី​កាស៊ីណូ​នៅ​ក្រុង​បាវិត ​​ក្នុង​ខេត្ត​​​​ស្វាយ​រៀង​​​ដដែល​​មានច្រក​ព្រំដែន​​​៣ទៀត​​ក៏​មាន​​កាស៊ី​ណូដែរ គឺ​នៅ​ច្រក​​បុសមន​មាន១ នៅព្រៃវល្លិ៍​មាន​​៤ និងនៅ​​សំរោង​មាន២ ។ សរុប​កាស៊ីណូ​​នៅខេត្ត​​ស្វាយរៀង ​​មានចំនួន​២០​ទៅ​ហើយ​ដែល​​អាចជាប់​ឯតទគ្គ​កម្ម​ក្នុង​ប្រទេស​គួរឱ្យ​កោត​ក្រែង ។

យោងតាម​ការ​ស្រង់​​ស្ថិតិ​​ក្រៅផ្លូវ​ការ ពីចំនួ​ន​កាស៊ីណូ​​នៅ​តាម​ខេត្ត​ជាប់ព្រំ​ដែន​ប្រទេស​វៀត​ណាម​​ និងថៃ​បានឱ្យ​ដឹងថា នៅ​ក្រុង​​​ប៉ោយ​ប៉ែត​​​ ខេត្តបន្ទាយមានជ័យ​មានកាស៊ីណូ​​៩ គឺ ៖ ១-​ហូលីដេប៉ោយប៉ែត ២-​ហូលីដេ​ផាឡេស ៣-​ក្រេន​ដាយម៉ិន​ស៊ីធី ៤-​ប៉ោយប៉ែត​​ រីសត ​៥-​ត្រូពីកាណា ៦-​ហ្គោលដិនក្រោន ៧-ព្រីន​សេស ៨-​ហូវ៉ាកែនទីង ៩-ផ្កាយប្រាំ​ ។
ខេត្តព្រះសីហនុ​មាន​៥គឺ ៖ ១-កំពង់​សោម​ ស៊ីធី ២-​ហ្វរ ជូណា ៣-ដាយមិនស៊ី ៤-ហ្គោល​ដិន ស៊ីធី ៥-​ហូលីដេ ។
ខេត្ត​កណ្តាល​មាន​​កាស៊ីណូ​៤​គឺ ៖ ១-​កាស៊ីណូ​ហ្គ្រេន​ ដ្រាហ្កន ២​-កា​ស៊ីណូ​ក្រោន ៣-កាស៊ីណូ ​ថ្ម​ពេជ្រ ៤-​កាស៊ីណូ​ ម្កុដ​ពេជ្រ ។
ខេត្ត​កំពង់ចាម​​មាន​កាស៊ីណូ៣គឺ ៖ ១-​ហេង ​ហេង ២-ជីអឹមជី (GMG) ៣-ហ្គោដិន (កាស៊ី​ណូ៧ជាន់​) ចំណែក​​មួយទៀត​កំពុង​​សាង​សង់​​។
ខេត្តកំពត​​មានកាស៊ីណូ​៤កន្លែងគឺ ៖ ១-​ហា​ទៀង​ វេហ្គា ២​-កាស៊ីណូ​វីម៉ាន ៣-​សាន់ដេ ៤-​សាំវ៉ៃ ។
ខេត្ត​កោះ​កុង​មានកាស៊ីណូ១ឈ្មោះ​កោះ​កុង ​រីសត ។
ខេត្ត​បាត់ដំបង​មាន១ឈ្មោះ​ហ្វាង ណាស៊ី ។
ខេត្តក្រចេះ​មាន១ឈ្មោះ​ហេង ហេង ។
ខេត្ត​រតនគិរីមាន១​កំពុង​ដំណើរ​ការសាង​សង់ ។
ខេត្តព្រះវិហារ​​មានគម្រោង​​សាងសង់​​នៅ ច្រក​តាថាវ ។
ខេត្តតាកែវ មាន​២គឺ ៖ ​ទី១-ថ្មបីដុំ និងទី២-​ថប​ដាយ អ៊ីមែន ។
ខេត្តព្រៃវែង​មាន២គឺ ៖ ​កោះ​សំពៅ និង​​កា​ស៊ីណូបន្ទាយ​ស្រី ។
ខេត្ត​​ឧត្តរ​មានជ័យ មានកាស៊ីណូ​៣គឺ ៖ ​១-កាស៊ីណូ​រ៉ូយ៉ាល់​ហិល ២-អូរស្មាច់​ រីសត និង​កា​ស៊ីណូ​មួយទៀត​​កំពុង​សាងសង់​នៅច្រក​ជាំ ។
ខេត្ត​​ប៉ៃលិន​មានកាស៊ីណូ៣គឺ ៖ ១-​កាស៊ីណូ​​ម្កុដ​ពេជ្រ  ២-កាស៊ីណូ​ ស៊ីហ្សា ៣-ប៉ៃលិន​ ផ្លេ​មីងហ្គោ  ។
នៅ​រា​ជធានី​ភ្នំពេញ​​មានកាស៊ីណូ​១ គឺ​ឈ្មោះ​ណាហ្គា​ វើល ។
សរុប​កាស៊ីណូ​នៅទូទាំង​​ប្រទេស​មាន​ចំនួន​៦១​យ៉ាងត្រឹមត្រូវដែល​អាច​នឹង​កើន​ថែម​ទៀត ៕